កីឡា
កម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
ព្រះរាជាណាចក្រកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយទទួលបានការគាំទ្រជាឯកច្ឆន្ទ ក្នុងការដណ្ដើមយកសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតែក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១២ (12th Asian Taekwon-Do Championship) នាឆ្នាំ២០២៨ ខាងមុខ។
យោងព័ត៌មានដែលទទួលបានពីសហព័ន្ធតេក្វាន់ដូអាយ-ធីអែហ្វកម្ពុជាឱ្យដឹងថានៅក្នុងកិច្ចប្រជុំមហាសន្និបាតសហព័ន្ធតែក្វាន់ដូអាស៊ី (Asian TKD Federation 11th Congress / ATF EB Meeting) នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ មានប្រទេសបេក្ខភាពចំនួន ៣ ដែលបានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះ រួមមាន ប្រទេសអ៊ុយស្បេគីស្ថាន (Uzbekistan) ប្រទេសកៀគីស្ថាន (Kyrgyzstan) និងព្រះរាជាណាចក្រកម្ពុជា (Cambodia)។
ដោយមើលឃើញពីភាពជោគជ័យយ៉ាងខ្លាំងកាលពីការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កន្លងមក ដែលបង្ហាញពីសមត្ថភាពរៀបចំកម្រិតខ្ពស់ និងភាពរៀបរយឥតខ្ចោះនោះ បានធ្វើឲ្យបណ្តាប្រទេសសមាជិកក្នុងតំបន់អាស៊ីទាំងអស់ សម្តែងនូវការកោតសរសើរ និងផ្តល់សេចក្តីទុកចិត្តយ៉ាងពេញទំហឹង ដោយបោះឆ្នោតគាំទ្រកម្ពុជាជាឯកច្ឆន្ទ ឲ្យទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ី ឆ្នាំ២០២៨ នេះតែម្តង។
ព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិដ៏ធំមួយនេះ មិនត្រឹមតែជាឱកាសមាសក្នុងការបង្ហាញសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញប្រតិភូកីឡា អ្នកគាំទ្រ និងភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់មកទស្សនាកម្ពុជា ដែលជាកាតាលីករជួយជំរុញវិស័យទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងវិស័យសេវាកម្ម អាហារដ្ឋាន សណ្ឋាគារ និងដឹកជញ្ជូនផងដែរ។
ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់វិស័យកីឡាតែក្វាន់ដូ ITF និងវិស័យកីឡាជាតិទាំងមូលរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាជាតិ៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន23 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី