កីឡា
ពានបើករដូវកាលរវាងព្រះខ័នរាជ និងវិសាខា នឹងធ្វើឡើង ១សប្ដាហ៍មុនលីគរដូវកាលថ្មីចាប់ផ្ដើម
ការប្រកួតបើករដូវកាលពានរង្វាន់ គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៦ រវាងក្លិបព្រះខ័នរាជស្វាយរៀង និង វិសាខា នឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែសីហាខាងមុខ ពោលគឺធ្វើឡើង ១សប្ដាហ៍មុនលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៦/២៧ ចាប់ផ្ដើមការប្រកួតជាផ្លូវការ។
យោងតាមសេចក្ដីជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពានបើករដូវកាលនេះ នឹងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយការរំពឹងអាចទាក់ទាញទស្សនិកជនចូលរួមទស្សនាច្រើនកុះករ ដើម្បីអបអរសាទរកាលបើករដូវកាលថ្មីផង ក៏ដូចជាបានទស្សនាការបង្ហាញសមត្ថភាពក្រុមខ្លាំងទាំងពីរផង។
ជាការពិតព្រះខ័នរាជស្វាយរៀង គឺជាក្រុមជោគជ័យគេក្នុងប៉ុន្មានរដូវកាលចុងក្រោយ ហើយក្លិបបាននឹងកំពុងពង្រឹងភាពខ្លាំងបន្ថែមទៀត សម្រាប់ត្រៀមនារដូវកាលថ្មី ទាំងពានក្នុងស្រុក និងពានរង្វាន់អន្ដរជាតិ តាមរយៈការផ្លាស់ប្ដូរ ក៏ដូចជានាំចូលកីឡាករមានគុណភាពខ្ពស់ ទាំងខ្មែរ និងបរទេស ដើម្បីបង្កើនការប្រកួតប្រជែងកាន់តែខ្ពស់ថែមទៀត។
ចំណែកវិសាខា ក៏មិនចាញ់ព្រះខ័នរាជស្វាយរៀង ដែរ ពិសេសក្រោយពួកគេរបូតកៅអី Top-6 កាលពីរដូវកាលមុន បានធ្វើឲ្យពួកគេខំប្រឹងពង្រឹងក្រុមទ្វេដង ជាក់ស្ដែងវិសាខា រុះរើសកីឡាករបរទេសទាំងអស់ ហើយនាំចូលកីឡាករបរទេសថ្មីៗ ដែលមានបទពិសោធន៍ជោគជាំមកជួយក្រុម ដើម្បីឈានទៅសម្រេចគោលដៅស្វែងរកពានលីគជាលើកដំបូង។
ផ្អែកលើកត្ដាទាំងនេះ គេរំពឹងថា ជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងទាំងពីរ នឹងផ្ដល់នូវការប្រកួតប្រជែងដ៏រំភើប ជាមួយគុណភាពកម្រិតខ្ពស់ សម្រាប់ទស្សនិកជន ហើយក៏ជាឱកាសមាសសម្រាប់ព្រះខ័នរាជស្វាយរៀង និង វិសាខា ក្នុងការតេស្ដប្រព័ន្ធលេង ក៏ដូចជាភាពស៊ីចង្វាក់គ្នារវាងកីឡាករចាស់ និងថ្មី មុនឈានចូលដល់ការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតនៅសប្ដាហ៍បន្ទាប់ផងដែរ។
ជាមួយការប្រកួតពានរង្វាន់បើករដូវកាល គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៦ នេះដែរ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានប្រកាសលក់សំបុត្រចំនួន ២ប្រភេទ រួមមានប្រភេទទី១ តម្លៃ ១០,០០០រៀល និងប្រភេទទី២ តម្លៃ ៨,០០០រៀល។ ក្រោយបញ្ចប់ការប្រកួតនេះ នឹងឈានចូលដល់ការប្រកួតផ្លូវការ នៃលីគកំពូលកម្ពុជាំ ឆ្នាំ២០២៦/២៧ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៥ ខែកញ្ញាខាងមុខ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣