កីឡា
កម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម នាវេលាម៉ោង ៨យប់ថ្ងៃទី៧ ខែសីហានេះ ដែលជាជំនួបបិទបញ្ចប់ពូលA ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍(ASEAN Hyundai Cup) ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ My Dinh នាទីក្រុងហាណូយ ប្រទេសវៀតណាម។
ទោះបីនេះជាការប្រកួតបង្គ្រប់កិច្ច ដ្បិតក្រុមគោព្រៃកម្ពុជា អស់ឱកាសឡើងវគ្គបន្ដ ប៉ុន្ដែលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែចាត់ទុកនេះជាការប្រកួតដ៏សំខាន់ ដោយលោករំពឹងកូនក្រុមនឹងធ្វើបានល្អទៀតផង។
នៅក្នុងសន្និសីទសាព័ត៌មានមុនការប្រកួតលោក Koji ថា ថ្វីត្បតិកម្ពុជាបានអស់ឱកាសបន្ដដំណើរទៅមុខក្នុងពានបាល់ទាត់អាស៊ានឆ្នាំនេះក៏ដោយ ប៉ុន្ដែការប្រកួតទល់ក្រុមជម្រើសជាតិវៀតណាម នៅតែជាការប្រកួតដ៏សំខាន់មួយ ដែលលោកចង់ឃើញកីឡាករបង្ហាញទម្រង់លេងឲ្យបានល្អបំផុត។
គ្រូបង្វឺកជនជាតិជប៉ុនដដែល សង្ឃឹមទៀតថា ការប្រកួតនេះ នឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត និងជាឱកាសសម្រាប់កីឡាករ ក្នុងការបង្ហាញសមត្ថភាពឲ្យបានពេញលេញ ដើម្បីទទួលបានការកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិក្នុការប្រកួតលើកក្រោយៗទៀត។
សូមបញ្ជាក់ថា កម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ទោះបីសល់ ១ប្រកួតក្នុងដៃ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ និងចាញ់ ២ រកបាន ៣ពិន្ទុ ដោយកំពុងឈរលេខ៤ បណ្ដោះអាសន្ន តាមពីក្រោយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលរកបាន ៦ពិន្ទុ គ្រាដែលវៀតណាម និងសិង្ហបុរី រកបាន ៧ពិន្ទុស្មើគ្នា។
ដំណាលគ្នា នៅរាត្រីថ្ងៃសុក្រនេះ ក្រុមជម្រើសជាតិសិង្ហបុរី ក៏នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Hyundai Cup ឆ្នាំ២០២៦ នេះផងដែរ៕អត្ថបទ លី ឈុនឡា



-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា