កីឡា
កម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានគ្រងជើងឯកទាំងពានធំ និងពានឯកត្ដជនជាច្រើន ក្នុងព្រឹត្តិការណ៍បាល់ទាត់យុវជនឆ្នើម «Silk Road 2026» នៅទីក្រុងឈានចូវ ខេត្តហ្វូជាន ប្រទេសចិន។
បេសកកម្មរបស់ក្រុមយុវជនតំណាងកម្ពុជា ដែលដឹកនាំដោយអ្នកនាង ពៅ សុខា ប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់សមាគមចិនឈានចូវនៅកម្ពុជា ដោយព្រឹត្តិការណ៍នេះ មានក្រុមយុវជនប្រមាណ ៦០ក្រុម ចាប់ពីកម្រិតអាយុ ៨ឆ្នាំ ដល់អាយុក្រោម ១៥ឆ្នាំចូលរួម។
ជាលទ្ធផលក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានគ្រងជើងឯក ព្រមទាំងក្រសោបបានពានរង្វាន់ឯកត្ដជនជាច្រើន រួមមានពានគ្រូបង្វឹកល្អជាងគេ, ពានរង្វាន់កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ, ពានរង្វាន់កីឡាករល្អជាងគេ និងពានរង្វាន់អ្នកចាំទីល្អជាងគេ។
ឯកឧត្តម ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានចាត់ទុកជោគជ័យនេះ គឺជាមោទកភាពដ៏ធំធេងសម្រាប់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងប្រទេសកម្ពុជា ព្រមទាំងជាសក្ខីភាពបង្ហាញពីសមត្ថភាព ទេពកោសល្យ ការខិតខំប្រឹងប្រែង និងវិន័យរបស់យុវជនកម្ពុជាលើឆាកអន្តរជាតិ ហើយសង្ឃឹមថា ពួកគេនឹងក្លាយជាកម្លាំងស្នូលសម្រាប់ក្រុមជម្រើសជាតិកម្ពុជានាថ្ងៃអនាគតផងដែរ៕ អត្ថបទ លី ឈុនឡា










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី