កីឡា
សហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូប ចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន ខែក្រោយ
សហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូបរូបចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធត្រៀមបញ្ជូនកីឡាការិនី២រូប ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ីនាពេលខាងមុខនេះ រួមមាន កីឡាការិនីឆ្នើមកូនកាត់ខ្មែរ-បារាំង ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌៀន ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ និងជាម្ចាស់មេដាយប្រាក់១គ្រឿង កីឡាឆ្នេរខ្សាច់អាស៊ី នៅចិន ២០២៦ និងកីឡាការិនី កូនកាត់ខ្មែរ-បារាំង ឡាប្លាណេតា កាឡាទេវីម៉ារាជិនីម៉ារីជាកីឡាការិនីថ្មីរបស់សហព័ន្ធ ។
អគ្គលេខាធិការ រូបនេះបន្ថែមថា ការប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុននេះ គឺក្នុង១ប្រទេសចុះឈ្មោះបានតែកីឡាករ២នាក់ ឬកីឡាការិនី២នាក់ប៉ុណ្ណោះ ដូច្នេះហើយទើបសហព័ន្ធទទួលបានគោលការណ៍ពីក្រសួងអប់រំ យុវជនផងនោះបញ្ជូនតែកីឡាការិនី២នាក់ទៅចូលរួមប្រកួតវិញ្ញាសាទ្រីយ៉ាត្លុងនារី ដែលមានហែលទឹក ៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់ប្រណាំង៥គីឡូម៉ែត្រ។ លោក ងិន សុខបញ្ញា សង្កត់ធ្ងន់ថា ការប្រកួតកីឡាអាស៊ី ក្នុងប្រភេទកីឡាទ្រីយ៉ាត្លុងនេះ គឺមានកម្រិតប្រហាក់ប្រហែលអូឡាំពិកហ្គេមទៅហើយ ដោយសារបណ្តាប្រទេសនានា ក្នុងអាស៊ីសុទ្ធសឹងតែមានអត្តពលិកខ្លាំងៗ ដែលម្ចាស់ផ្ទះជប៉ុនស្ថិតក្នុងកម្រិត Top10 ក្នុងពិភពលោក និងប្រទេសចិនក៏ខ្លាំងប្រហាក់ប្រហែលគ្នាដែរ។ យ៉ាងណាលោកសង្ឃឹមខ្លះៗដែរថា កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជានឹងអាចធ្វើបានល្អ អាចឈានទៅរកមេដាយសំរិទ្ធិ១គ្រឿងផងដែរ។
សូមបញ្ជាក់ថា ព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ចាប់ផ្តើមពីថ្ងៃទី ១៩សីហា ដល់ថ្ងៃទី៤ តុលា មាន៤៥ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ។ កម្ពុជាបានបញ្ជូនប្រភេទកីឡាមួយចំនួនទៅចូលរួមប្រកួត ក្នុងនោះក៏មានប្រភេទកកីឡាទ្រីយ៉ាត្លុងចូលរួមផងដែរ៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី