កីឡា
សប្បុរសជន ចូលរួមបរិច្ចាគយ៉ាងផុសផុសក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ»
អស់រយៈពេល ១០ថ្ងៃមកហើយ ដែលក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានបើកយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» ក្នុងការទទួលនូវជំនួយផ្សេងៗ ទាំងថវិកា សម្ភារប្រើប្រាស់ សម្ភារសិក្សា សម្ភារកីឡា និងគ្រឿងឧបភោគបរិភោគជាដើម សម្រាប់ផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ នាខែកញ្ញាខាងមុខ ហើយបានទទួលការចូលរួមបរិច្ចាគយ៉ាងផុសផុលពីសប្បុរសជននានា ទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងវិស័យឯកជនផងដែរ។

យុទ្ធនាការនេះ មានកម្មវិធី និងសកម្មភាពអមមួយចំនួន មុនកម្មវិធីចុះជួបសួរសុខទុក្ខផ្ទាល់ជាមួួយប្រជាពលរដ្ឋនៅភូមិរង់ចាំ ទី១-ការប្រកួតមិត្តភាពសប្បុរសធម៌ ជាក់ស្ដែងការប្រកួតមិត្តភាពសប្បុរសធម៌ជាមួយក្រុមរួមគ្នាដើម្បីកំពង់ស្ពឺ និងក្រុមរដ្ឋបាលខេត្តកណ្ដាល កាលពីថ្មីៗ មុនជំនួបដ៏ធំរវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមតារាកម្ពុជា នាថ្ងៃទី២៩ ខែសីហា នៅកីឡដ្ឋានស្ដាតចាស់ និងកម្មវិធីទទួលការបរិច្ចាគផ្ទាល់ពីសប្បុរសជន នៅអគារ The Kampus ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែសីហា ឬតាមរយៈការ QR Cord ជាដើម។
សកម្មភាពទាំងអស់នេះ បានទទួលការគាំទ្រយ៉ាងផុសផុសពីប្រជាពលរដ្ឋ ដែលជាអ្នកជួរក្រោយ មិនថាការប្រកួតមិត្តភាពសប្បុរសនៅទីលានផ្ទាល់ ឬការចូលរួមបរិច្ចាគផ្ទាល់នៅទីតាំង ដែលក្រុមការងារ ស.ស.យ.ក អលស្ដារ បានរៀបចំ ពោលគឺរយៈពេល ១០ថ្ងៃ ក្រោយយុទ្ធនាការចាប់ផ្ដើម មានសប្បុរសជនបានចូលរួមយ៉ាងសកម្ម ក្នុងនោះក៏មានថ្នាក់ដឹកនាំមួយចំនួន បានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីផ្ដល់ការគាំទ្រដល់អ្នកភូមិរង់ចាំ ក្នុងរួមមាន៖
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក., ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក., ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធាន ស.ស.យ.ក. ខេត្តកណ្តាល, ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក និងអ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល អិល អិកស៍ គ្រុប និងលោកជំទាវ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន ២០លានរៀលដូចគ្នា ចូលរួមគាំទ្រយុទ្ធនាការនេះ។
ទន្ទឹមជាមួយគ្នា ក្រុមហ៊ុន វឌ្ឍនៈ ក៏បានឧបត្ថម្ភនូវសម្ភារ និងភេសជ្ជយ៉ាងច្រើនផងដែរ ក្នុងនោះមាន៖ ទឹកពិសា វី-អាក់ទីវ ចំនួន ៨០០០កេស, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ ភ្បួរឆាច ចំនួន ១៧៥០កេស, ឈុតសម្លៀកបំពាក់ ចនួន ៣៥០០ឈុត, ក្រមា ចំនួន ៣៥០០ក្រមា, សាប៊ូ ៧០០០ដុំ និងអង្ករចំនួន ៣៥០០បេ។
សូមរំឮកថា យុទ្ធនាការទទួលការបរិច្ចាគ ក្នុងកម្មវិធី «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ» នឹងបន្ដរហូតដល់ថ្ងៃទី៣០ ខែសីហា ប៉ុន្ដែនៅថ្ងៃទី២៩ ខែសីហា កំឡុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ដ៏ធំ រវាងក្រុម ស.ស.យ.ក អលស្ដារ និងក្រុមបាល់ទាត់តារាកម្ពុជា ដែលត្រូវប្រកួតនៅកីឡដ្ឋានស្ដាតចាស់ ប្រជាពលរដ្ឋចង់ភ្ជាប់នឹងសេចក្ដីនឹករលឹកជាមួយអ្នកភូមិរង់ចាំ ក៏ដូចជាការបរិច្ចាគផ្សេងៗ អាចនាំយកទៅបរិច្ចាគផ្ទាល់នៅកីឡដ្ឋានស្ដាតចាស់បាន ដោយក្រុមការងារ ស.ស.យ.ក អលស្ដារ ក៏នឹងមានកន្លែងទទួលនៅទីនោះផងដែរ។
សម្រាប់ជំនួយទទួលបានពីការបរិច្ចាគទាំងអស់ នឹងត្រូវរៀបចំឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំទាំងអស់ ដោយថ្នាក់ដឹកនាំ និងកីឡាករនៃក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ នឹងរៀបចំកម្មវិធីចុះជួបសួរសុខទុក្ខផ្ទាល់ជាមួយអ្នកភូមិរង់ចាំ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ព្រមទាំងការត្រៀមរៀបចំនូវកម្មវិធីអមមួយចំនួន ដើម្បីស្វែងយល់ បង្កើនទំនាក់ទង ពិសេសបង្ហាញពីការនឹករលឹករបស់ប្រជាពលរដ្ឋខ្មែរដែលនៅជួរក្រោយ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា








-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន7 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoលេខាធិការដ្ឋានគ.ប.ឆ.ប. ៖ ថវិកាជាង ៣០០លានដុល្លារត្រូវបានបង្កក ខណៈសំណុំរឿងចំនួន ៤៤៦ ករណីស្ថិតក្នុងដៃតុលាការ ក្នុងយុទ្ធនាការជាតិបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា