កីឡា
ម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
ក្រុមបាល់ទះកម្ពុជា-A បានគ្រងជើងឯកព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុម MBSA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

ពានរង្វាន់បាល់ទះអន្ដរជាតិនេះ ដែលមាន ៤ក្រុមចូលរួមនេះ ក្រុមបាល់ទះកម្ពុជា- A ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះគូប្រជែង ៥ប្រកួតជាប់គ្នា ពិសេសជំនួបវគ្គផ្ដាច់ព្រ័ត្រ ទល់ក្រុមខ្លាំង MBSAដែលមានកីឡាករអ៊ីរ៉ង់ ៤រូបជួយ ក្រុមម្ចាស់ផ្ទះកម្ពុជា-A បានយកឈ្នះដាច់ ក្នុងពិន្ទុ ២៥-២៣, ២៥-២១ និង ២៥-២ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។
ពិធីបិទការប្រកួតពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ នេះដែរ បានធ្វើឡើងឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងមានការចូលរួមពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង និងប្រតិភូដឹកនាំក្រុមចូលរួមការប្រកួតនេះផងដែរ។
គួរដឹងថា ព្រឹត្តិការណ៍បាល់ទះពានរង្វាន់ថ្នាក់ដឹកនាំកម្ពុជានេះ មានបេក្ខភាព ៤ក្រុមចូលរួម ក្នុងនោះមានក្រុមកម្ពុជា-A ទទួលបានជើងឯក អមប្រាក់រង្វាន់ ១០០លានរៀល គ្រាដែលក្រុម MBSA ទទួលបានចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ២០លានរៀល ។ រីឯក្រុមកម្ពុជា-B ទទួលបានចំណាត់ថ្នាក់លេខ៣ អមប្រាក់រង្វាន់ ១២លានរៀល ក្រោយយកឈ្នះក្រុម Dong Nai របស់វៀតណាម ដោយលទ្ធផល ៣-១សិត៕ អត្ថបទ លី ឈុនឡា







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី