កីឡា
ជម្រើសជាតិតេក្វាន់ដូ WT ២រូបត្រៀមចូលរួមការប្រកួតកីឡាអាស៊ី នៅជប៉ុន ឆ្នាំ២០២៦
កីឡាករ កីឡាការិនីតេក្វាន់ដូ WT ២រូប គឺកីឡាករ វ៉ា មិថុនា និងកីឡាការិនី ម៉ម ជូលី កំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ត្រៀមចេញទៅប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន នាខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបេក្ខភាពទាំងពីររូបបានប្រកួតជាប់វគ្គជម្រុះ ជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី កាលពីខែមិថុនា ឆ្នាំ២០២៦។
លោក ជាតិ ខេមរា គ្រូជំនួយជម្រើសជាតិតេក្វាន់ដូ WT នៃខេមរសហព័ន្ធតេក្វាន់ដូបានគូសបញ្ជាក់ថា សហព័ន្ធត្រៀមបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីសរុប៤នាក់ ត្រៀមចូលរួមប្រកួតកីឡាដ៏ធំរៀងរាល់៤ឆ្នាំម្តងប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៦នេះ រួមមានលោកគ្រូ ឆយ យ៉ុងសុក គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក ជាតិ ខេមរា គ្រូជំនួយ និងកីឡាករ វ៉ា មិថុនា ប្រកួតលើវិញ្ញាសាក្រោម ៨០គ.ក្រ និងកីឡាការិនី ម៉ម ជូលី ប្រកួតក្នុងប្រភេទទម្ងន់ក្រោមទម្ងន់ ៥៧គ.ក្រ។ បេក្ខភាពកីឡាករ កីឡាការិនីតេក្វាន់ដូ WT កម្ពុជាទាំង២នាក់នេះ ដែលត្រៀមចេញទៅប្រកួតកីឡាអាស៊ី នៅប្រទេសជប៉ុន គឺបន្ទាប់ពីបានឆ្លងកាត់ការប្រកួតជាប់វគ្គជម្រុះ ការប្រកួតជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី កាលពីខែឧសភា ឆ្នាំ២០២៦កន្លងទៅ។ ក្នុងការត្រៀមខ្លួននេះ កីឡាករ កីឡាការិនី ទើបនឹងចូលរួមប្រកួតប្រជែង នៅប្រទេសវៀតណាម កន្លងទៅថ្មីៗនេះ ដោយកីឡាការិនី ម៉ម ជូលី ដណ្តើមេដាយមាស១គ្រឿង លើវិញ្ញាសាក្រោម ៥៧គ.ក្រ និងកីឡាករ វ៉ា មិថុនា ដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿង ក្រោមទម្ងន់ ៨០គ.ក្រ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ នៅប្រទេសជប៉ុន “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។ ព្រឹត្តិការណ៍នេះមានកីឡាចំនួន ៤៣ ប្រភេទ មកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ក្នុងនោះកម្ពុជានឹងបញ្ជូន ១៣ប្រភេទកីឡា ចូលរួម ក្នុងនោះក៍មានប្រភេទកីឡាតេក្វាន់ដូ WT ផងដែរ ៕

-
ព័ត៌មាន1 week ago២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនបានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%
-
ព័ត៌មាន7 days agoក្រសួងការងារបើកសិក្ខាសាលាត្រីភាគី ខណៈកិច្ចចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ នឹងចាប់ផ្តើមនាពេលខាងមុខ
-
ព័ត៌មាន7 days agoគណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេស អញ្ជើញធ្វើទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
កីឡា1 week agoសប្បុរសជន ចូលរួមបរិច្ចាគយ៉ាងផុសផុសក្នុងយុទ្ធនាការ «បេះដូងសប្បុរសដើម្បីភូមិរង់ចាំ»
-
កីឡា1 week agoដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា ទទួលបានការគាំទ្រផុលផុសពីវិស័យឯកជន
-
ព័ត៌មាន6 days ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា4 days agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦