កីឡា
ក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាអុកកម្ពុជា និងមានការគាំទ្រពីសហព័ន្ធកីឡាអុកអន្ដរជាតិ សហព័ន្ធនឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ១១នាក់ ទៅចូលរួមប្រកួតកីឡាអុកអន្តរជាតិ ពានរង្វាន់ Fide Chess Olympiad លើកទី៤៦ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខ នៅប្រទេសអ៊ូបេគីស្ថាន។

ក្រុមប្រតិភូកីឡាអុកកម្ពុជា ត្រូវធ្វើដំណើរចាកចេញពីមាតុភូមិ នៅថ្ងៃទី១៤ ខែកញ្ញានេះ តែធ្វើដំណើរ ១ថ្ងៃ ក៏មានពិធីជួបសំណេះសំណាល និងលើកទឹកចិត្តពីលោក ឯល រ៉ូហ្សាក់ គ្រូបង្វឹកអុកអន្ដរជាតិរបស់សហព័ន្ធ និងជាតំណាងថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្ដដល់កីឡាករ-កីឡាការិនីគ្រប់រូប ក្នុងបេសកកម្មតំណាងជាតិមាតុភូមិលើឆាកអន្ដរជាតិនេះផងដែរ។
លោក ឯល រ៉ូហ្សាក់ បានឲ្យដឹងថា នេះជាលើកទី២ ដែលសហព័ន្ធបានបញ្ជូនកីឡាករទៅចូលរួមព្រឹត្តិការណ៍អន្ដរជាតិធំនេះ តែជាលើកដំបូង ដែលថ្នាក់ដឹកនាំសហព័ន្ធ បានផ្ដល់ឱកាសបញ្ជូនក្រុមកីឡាការិនីទៅប្រកួត។ ការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករកម្ពុជា បានសម្រេចនូវសិទ្ធផលគួរឲ្យភ្ញាក់ផ្អើល ហើយលោកសង្ឃឹមថា ការចូលរួមលើកនេះ នឹងធ្វើបានកាន់តែល្អ ក៏ដូចជាការបង្ហាញខ្លួនលើកដំបូងរបស់កីឡាការិនីផងដែរ។
ជាមួយគ្នា កីឡាករ ណែម ប៊ុនតាក់ ដែលជារាមច្បងមួយរូបក្នុងក្រុម ពិតជារីករាយក្នុងការត្រៀមចេញទៅប្រកួតអុកអន្ដរជាតិនាពេលនេះ ។ ប៊ុនតាក់ថា បេសកកម្មនេះ លើសពីការប្រកួត ខ្លួនក៏នឹងព្យាយាមផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅបណ្ដាប្រទេសចូលរួម ឲ្យបានស្គាល់ និងមកលេងកម្សាន្ដជាដើម។ រីឯកីឡាការិនី នៅ ចន្ធី ក៏បានបង្ហាញការត្រៀមខ្លួន និងតាំងចិត្តខ្ពស់ សម្រាប់ការចូលរួមព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូងនេះផងដែរ។
ក្នុងនាមគ្រូបង្វឹក ដែលត្រូវដឹកនាំផ្ទាល់ លោក ឯល រ៉ូហ្សាក់ បានបញ្ជាក់ថា នេះគឺជាបេសកកម្មដ៏ធំ សម្រាប់សហព័ន្ធ និងក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដ្បិតព្រឹត្តិការណ៍អន្ដរជាតិនេះ មានអត្តពលិកប្រមាណ ២ពាន់នាក់ចូលរួម ក្នុងនោះមានអត្តពលិកផ្នែកបុរសមកពី ២០៨ប្រទេសចូលរួម ខណៈផ្នែកនារី មានអត្តពលិកប្រមាណ ១៩២ប្រទេសចូលរួម។ ដូច្នេះនេះជាឱកាសដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការប្រកួតប្រជែង និងដុសខាតសមត្ថភាពឲ្យកាន់តែប្រសើរ ដើម្បីឆ្ពោះទៅសម្រេចគោលដៅធំៗជាបន្ដបន្ទាប់នាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣