ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួនប្រមាណ ១០៥ក្បាល ខណៈអត្រាកើត បានកើនឡើងពី ៦ក្បាល ក្នុងឆ្នាំ២០២២ ដល់ ៨ក្បាល នៅឆ្នាំ២០២៣។ នៅក្នុងពិធីប្រារព្ធទិវាមច្ឆាជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ា ណែត...
នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានឲ្យដឹងថា ស្រូវវស្សាប្រជាកសិករដែលរងផលប៉ះពាល់ពីសត្វដង្កូវយាយីកាលសប្តាហ៍មុន បានលូតលាស់ល្អឡើងវិញហើយ មិនមានអ្វីជាបញ្ហានោះឡើយ។ ប្រជាកសិករ និងក្រុមមន្ត្រីកសិកម្មស្រុក និងឃុំ បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីបញ្ហាដង្កូវហ្វូង និងសត្វល្អិតចង្រៃ។ លោក សេង វិចិត្រ បានថ្លែងបន្តថា ដោយមានការយកចិត្តទុកដាក់ និងមានណែនាំពីអាជ្ញាធរស្រុក មន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករផ្ទាល់ មកដល់ពេលនេះ...
កម្ពុជា និងម៉ាឡេស៊ីបានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីទាក់ទាញឱកាសទីផ្សារបន្ថែមទៀត។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សាហារូ ឌីន ប៊ីន អុន ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នាវិមានរដ្ឋសភា។ នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដគ់នឹងចាត់តាំងឯកឧត្តម ឯកអគ្គរដ្ឋទូតមកបំពេញបេសកកម្មក្នុងសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសម៉ាឡេស៊ីបានរួមចំណែកជួយកម្ពុជាក្នុងការបញ្ជូនកម្លាំងរក្សាសន្តិភាពអំឡុងមានវិបត្តិផ្ទៃក្នុងកាលពីឆ្នាំ១៩៩០។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា...
នៅដើមខែកក្កដាឆ្នាំ២០២៤នេះ បណ្តាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំង៣៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការចុះឈ្មោះ និងបន្តបើកថ្នាក់ថ្មី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ បានចំនួនជាង៧០០០នាក់បន្ថែមទៀត។ លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាតេជោ សែន ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្លែងថា នៅថ្ងៃទី១ ខែកក្កដានេះ វិទ្យាស្ថានបានបើកថ្នាក់ថ្មីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន បានចំនួន៣ថ្នាក់ សិក្សា៣ជំនាញផ្សេងៗបន្ថែម ហើយការបើកថ្នាក់ថ្មីនេះ គឺបានធ្វើឡើងអមជាមួយនឹងវិទ្យាស្ថាន បានទទួលជំនួយឧបត្ថម្ភ...
គ្រឹះស្ថានអង្គរបានបង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បានទទួលប្រាក់ចំណូលជាង ២៤លានដុល្លារអាមេរិក ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ជាង៥ម៉ឺននាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រិះស្ថានអង្គរ បានបង្ហាញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា ក្នុងរយៈពល៦ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែមិថុនាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន៥២១ ៩៥០នាក់ កើនឡើងជាង៣៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន ២៤ ៣៥៧,៦៩៥ ម៉ឺនដុល្លារអាមេរិក កើនឡើងជិត៣៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។ សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែមថា សម្រាប់ខែមិថុនាឆ្នាំ២០២៤នេះ...
ក្នុងទិវាអតីតយុទ្ធជនលើកទី១៧ នៅក្នុងខេត្តកំពង់ឆ្នាំង បងប្អូនអតីតយុទ្ធជនចំនួន១២០គ្រួសារ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ដោយបានផ្តល់ការថែទាំ ផ្តល់មុខរបរការងារ រហូតផ្ដល់ដី និងផ្ទះសម្បែងទៀតផង។ អតីតយុទ្ធជន បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ពេលពួកគាត់បានចូលរួមក្នុងទិវាអតីតយុទ្ធជនលើកទី១៧នេះ ដោយបានទទួលនូវថវិការ គ្រឿងឧបភោគបរិភោគពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន...
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈ ពេលពីរថ្ងៃ គឺនៅថ្ងៃទី៥ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការ បរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី ប្រមុខការទូតជប៉ុនមកកម្ពុជានេះ នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចតេជោ ហ៊ុន សែន...
តាមការបញ្ជាក់របស់លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង(៨ខ្នងខូចខាតធ្ងន់ធ្ងរ) ផ្ទះប្រកស័ង្កសី ស្មើនឹង១២គ្រួសារ ដែលមានប្រជាពលរដ្ឋរស់នៅ៦៥នាក់ ស្រី២៩នាក់ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានបាក់ស្រុតខូចខាត ដោយមិនដឹងមូលហេតុកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ តែមិនបណ្តាលអោយមានរងរបួសបងប្អូនណាម្នាក់ឡើយ។ លោកអភិបាលក្រុងបានបន្តថា ប្រជាពលរដ្ឋទាំង១២គ្រួសារនេះ បានមករស់នៅលើទីតាំងដីនេះតាំងពីឆ្នាំ១៩៨៥មក មិនដែលជួបបញ្ហាបែបនេះឡើយ។ តែនៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៩...
លោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះថា ដោយផ្អែកទៅលើវត្ថុសិល្បៈ ដែលរកឃើញកំឡុងពេលកំណាយ និងវត្ថុសិល្បៈ ដែលសេសសល់ខាងលើទីតាំងផ្ទាល់ សា្ថនីយទួលកោះត្រាច និងទួលកំណប់ (ប្រាសាទឥដ្ឋ) មានសម្មភាពរបស់មនុស្សនៅទីនោះ តាំងពីសម័យមុនអង្គរ និងបន្តមកសម័យអង្គរ។ លោក ឡេង វិទូ បានលើកឡើងទៀតថា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ថ្ងៃបើកការដ្ឋានសាងសង់នូវគម្រោង «ព្រែកជីកហ្វូណនតេជោ» ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមនៃការសាងសង់នូវ គម្រោងជាប្រវត្តិសាស្រ្តមួយនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម នាថ្ងៃទី១ ខែកក្កដា...