សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវទស្សនៈវិស័យសាមគ្គីភាព សក្តានុពល ពហុភាគីនិយម របស់អាស៊ាន ជាពិសេសអាស៊ានបានប្រកាន់ខ្ជាប់ដោយយកប្រជាជនជាស្នូល។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានគូសបញ្ជាក់បែបនេះតាមរយៈសុន្ទរកថាពិសេសក្រោមប្រធានបទ (មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាននិងវិបុលភាពក្នុងអាស៊ាន) ក្នុង «វេទិកាចំណេះដឹងពិភពលោកលើកទី២៥» នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១០ខែកញ្ញានេះ។ សម្តេចតេជោថ្លែងថា អាស៊ានបានទាក់ទាញវិនិយោគ និងដៃគូពីខាងក្រៅមកវិនិយោគយ៉ាងច្រើនដោយពុំមានថមថយនោះទេគឺមានតែការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចបន្តថា បើទោះបីពេលខ្លះ...
ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) សម្រាប់សាធារណជនទាំងឡាយណា ដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។ នៅក្នុងបណ្តាញសង្គម ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្តជាមួយអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT)...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បានជួបពិភាក្សាការងារជាមួយលោក Africa Olojoba នាយកប្រតិបត្តិ សម្រាប់បរិស្ថាន ធនធានធម្មជាតិ និងសេដ្ឋកិច្ចបៃតងសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងក្រុមការងារធនាគារពិភពលោក (World Bank) ដើម្បីពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យជលផល ដោយមានបំណង់ចង់លើកកម្ពស់ការងារវារីវប្បកម្មកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៤នេះ...
ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ធ្នូ ចុងឆ្នាំ២០២៤ ក្រោមមូលបទ “រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងមានអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់។ ព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ និងទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ១៩៩៨ ក្រោមមូលបទ “រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់។ នេះបើតាមកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ នាព្រឹកថ្ងៃទី១០...
អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បន្តជួសជុលកំពូលមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មជាបន្តទៀត បន្ទាប់ពីក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) បានអនុញ្ញាតឱ្យប្រើថ្មថ្មីមកជំនួសថ្មចាស់ដែលខូចខាត និងបាត់បង់ ដើម្បីអាចឱ្យខ្លោងទ្វារនេះមានរូបរាងពេញលេញឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម គឺសម្រេចបានតួខ្លោងទ្វារ រួមទាំងស្លាបសងខាង និងរចនាសម្ពន្ធដំបូល។ បច្ចុប្បន្នក្រុមការងារជួសជុលបន្តចាប់ពីរចនាសម្ពន្ធចង្ការនៃផ្ទៃមុខព្រហ្មឡើងទៅលើបន្ថែមទៀត តាមថ្មចាស់ដែលនៅសេសសល់...
តំបន់ទេសចរធម្មជាតិទឹកធ្លាក់អូរទឹកចោលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅលើជួរភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នកំពុងបង្ហាញនូវសោភ័ណភាពដ៏ស្រស់ត្រកាល ដែលហ៊ុមព័ទ្ធទៅព្រៃភ្នំក្រាសៗ ខៀវស្រងាត់គួរឲ្យមានភាពទាក់ទាញ លើវិស័យទេសចរសម្រាប់ភូមិសាស្រ្តខេត្តមួយនេះ។ លោកស្រី ធិនី មន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យភាគច្រើនមានតំបន់ទេសចរលក្ខណៈប្រវត្តិសាស្រ្ត និងតំបន់ទេសចរលក្ខណៈបែបធម្មជាតិជាច្រើនកន្លែង នៅតាមបណ្តាលមូលដ្ឋានក្រុងស្រុកទាំងប្រាំរបស់ខេត្ត។ លោកស្រី បានបន្តថា ដោយឡែកសម្រាប់តំបន់ទេសចរបែបលក្ខណៈធម្មជាតិទឹកធ្លាក់អូរទឹកចោលនេះ ដែលមានចម្ងាយពីក្រុងសំរោងប្រមាណជាង៤០គីឡូ ស្ថិតនៅលើជួរភ្នំដងរែក។ លោកស្រី បានបន្ដថា...
ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” ដើម្បីផ្គត់ផ្គង់ ដល់មន្ទីរពេទ្យ បង្អែក ១៦មករា ខេត្តព្រះវិហារ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកត្បែងមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ មូលដ្ឋាន កងកម្លាំងទាំង៣...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត, នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងនូវការអរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ គ្រប់ឋានានុក្រមនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ដោយភាពបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំ និងពង្រឹងមូលដ្ឋានសុខាភិបាល ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ នវានុវត្តន៍ ដែលទទួលបានលទ្ធផលនាពេលបច្ចុប្បន្ន...
ភ្នំពេញ ៖ នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ រាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ...
កណ្តាល ៖ សមិទ្ធផលជាច្រើនដែលទើបកសាងរួចនៅក្នុងវត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) ស្ថិតនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល គិតជាថវិកាសរុបអស់ ១០០,៥០៣,៥០០រៀល និង ១៦៥,៧៩៦ ដុល្លារនោះ ត្រូវបានធ្វើពិធីបុណ្យឆ្លងនិងសម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ប្រជាពុទ្ធបរិស័ទទូទៅនាថ្ងៃទី៩ ខែកញ្ញា ២០២៤នេះ។ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក ។ សមិទ្ធផលត្រូវសម្ពោធឆ្លង ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែកខេត្តកណ្តាលនាឱកាសនេះរួមមាន៖ ឧបដ្ឋានសាលាមួយខ្នង,...