ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយាបានផ្ញើសារអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះសម្តេច ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក«ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ Dongguk University WISE ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ...
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺជាការបន្តយន្តការធានាដល់យុត្តិធម៌សង្គម។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំសមាជិក-សមាជិកា ដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១រូប សម្រាប់អាណត្តិ៥ឆ្នាំ លើកទី៣ លើបេក្ខភាពចំនួន ៤រូប និងមានសមាជិក០១រូប ត្រូវបានជាប់ឆ្នោតជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម មានឈ្មោះថា ឯកឧត្តម ប្លង់ ឆ្លាម និងទទួលបានសំឡេងគាំទ្រទាំងស្រុងពីសមាជិកក្រុមប្រឹក្សាទាំងមូល។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Yang Jong Hee ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដែលបានជួបលោកប្រធានក្រុមហ៊ុន KB...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដែលបានជួបលោកប្រធានក្រុមហ៊ុន SK Securities នៅពេលសម្ដេចអញ្ជើញមកកាន់ទីក្រុងអ៊ីនឈាន់...
ភ្នំពេញ ៖ សិក្ខាកាមចូលរួមសរុបចំនួន១០០នាក់ ក្នុងនោះស្ត្រី៥០នាក់ មកពីបណ្តាអង្គភាព និងមន្ទីរវប្បធម៌រាជធានី-ខេត្ត បានបញ្ចប់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្ស (ដំណាក់កាលទី២) នៅទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សង្ឃឹមជឿជាក់ថា សិក្ខាកាម ពិតជាទទួលបាននូវចំណេះដឹង និងទស្សនទានថ្មីៗ សម្រាប់យកទៅបម្រើការងារលើវិស័យរដ្ឋបាល និងការគ្រប់គ្រងធនធានមនុស្សនៅក្នុងអង្គភាពរបស់ខ្លួនយ៉ាងពិតប្រាកដ...
កណ្ដាល ៖ ផ្លូវជនបទស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនៅតាមជនបទ មានជីវភាព កាន់តែប្រសើរ តាមរយៈការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់ការទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គម និងបានកំពុងចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រនៅជនបទ។ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ២ ខ្សែ និងផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន...
កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា...
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងពេលដែលថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅឯទីស្តីការក្រសួងការងារ...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញអំពីលទ្ធផលការងារក្នុងរយៈពេល មួយឆ្នាំរបស់ក្រសួងសុខាភិបាល ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា ក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធាន”ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស” នៅមន្ទីរពេទ្យកាល់ម៉ែត ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានកំណត់សកម្មភាពដ៏ខ្លាំងក្លានេះក្នុងបរិបទទូទៅនៃកម្មវិធីនយោបាយខែសីហា ឆ្នាំ២០២៣ ដែលបានដាក់បញ្ចូលសុខភាពក្នុងចំណោមកម្មវិធីនយោបាយអាទិភាពទាំង៦។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរម្លឹកផងដែរថា...
ភ្នំពេញ ៖ នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Tan Yawnan អនុប្រធានប្រតិបត្តិ ប្រធានផ្នែកហានិភ័យ និងជាប្រធាននៃអនុគណៈកម្មាធិការ ESG នៃធនាគារកាណាឌីយ៉ា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីបន្សីុគម្រោងការងារធនាគារកាណាឌីយ៉ាឱ្យបានសមស្របជាមួយក្រសួងបរិស្ថាន។...