ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខភាពរបស់អតីតយុទ្ធជន និងបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀតជូនដល់អតីតយុទ្ធជន។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព ប.ស.ស ជូនជនមានពិការភាព និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ជាពិសេសក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសង្គមកិច្ចត្រូវអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពបំផុត ក្នុងការជំរុញនៃការសាងសង់ នូវផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ខណៈកិច្ចការនេះជាផ្នែកមួយនៃការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ បងប្អូនអតីតយុទ្ធជននោះ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះបងប្អូន អតីតយុទ្ធជន យុទ្ធនារីគ្រប់រូប នឹងខិតខំលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរបន្ថែម ទៀត។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភានេះ គឺរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីតយុទ្ធជនដោយបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ...
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) តំណាងឱ្យកម្មករនិយោជិត៧ម៉ឺននាក់ កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍ ជូនបណ្ដាញអ្នកបញ្ជាទិញចំពោះរបាយការណ៍របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» ដែលផ្សព្វផ្សាយ បំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំបែកបំបាក់ លាបពណ៌សហជីពនៅកម្ពុជា។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍បានប្រាប់ទៅបណ្តាញអ្នកបញ្ជាទិញទាំងអស់ កុំជឿលើរបាការណ៍អង្គការសង់ត្រាល់ ព្រោះរបាយការណ៍លើកឡើងតែបញ្ហាដែលកើតឡើងរវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយតែប៉ុណ្ណោះ។ ខ្លឹមសារនោះមិនស៊ីគា្ន និងចំណងជើង នៃរបាយការណ៍ ហើយពុំអាចចាត់ទុកថាជាឧបសគ្គរារាំងភាពជា តំណាងសេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ។...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជាង ១ពាន់នាក់។ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រគល់ភារកិច្ចបន្ថែមជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឱ្យសិក្សាបន្ថែមដើម្បីធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌនាពេលខាងមុខនេះ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើសដូចករណី នៃការបាញ់ប្រហារដ៏សាហាវនាពេលថ្មីៗនេះ នៅក្នុងបុរីប៉េង ហួតបឹងស្នោ។ ការប្រកាសប្រគល់ភារកិច្ចបន្ថែមដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឲ្យធ្វើការសិក្សាបន្ថែម ដើម្បីធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គឺបានធ្វើឡើងក្រោយពីមានការComments របស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងការបង្ហោះសាររបស់សម្តេច នាព្រឹកថ្ងៃទី២៥នេះទាក់ទងករណីការបាញ់សម្លាប់មនុស្ស ដែលបានប្រព្រឹត្តឡើងដោយជនល្មើសឈ្មោះ ស្រី ស៊ីណា កាលពីកន្លងទៅថ្មីៗនេះ។ តាមរយៈទំនាក់ទំនងសង្គមនារសៀលថ្ងៃទី២៥ដដែលនេះសម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើក...
នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគេន ចង្ហាន់ និង...
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានក្រើនរំលឹកប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះការទទួលកម្ចី ប្រាក់តាមអនឡាញខុសច្បាប់ ដែលមានអត្រាកាប្រាក់ខ្ពស់ និងហាមប្រាមចំពោះអាជីវកម្ម ឬក្រុមបុគ្គលណាផ្ដល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ដែលមានត្រាការប្រាក់ខ្ពស់ទៅដល់ប្រជាពលរដ្ឋ។ លោក ទូច សុខៈ បានថ្លែងថា ទង្វើការផ្តល់ប្រាក់ម្ចីមានអាត្រាការប្រាក់លើសពី១.៥% ក្នុងមួយខែ ឬផ្តល់ការប្រាក់លើសពី ១៨% ក្នុងមួយឆ្នាំឡើងទៅនិងមានការផ្តល់កម្ចីតាមប្រព័ន្ធអនឡាញនានាជាទង្វើខុសច្បាប់ ហើយគ្រប់បុគ្គលអ្នកផ្តល់កម្ចីនោះនឹងប្រឈមអនុវត្តទោសនៅចំពោះមុខច្បាប់ អាចរងជាប់ពន្ធធនាគារ ឬអាចជាប់ទោសពិន័យជាប្រាក់ ទៅតាមទោសកំហុសដែលខ្លួនប្រព្រឹត្ត។ លោកថ្លែងថា កន្លងមកកម្ចីអនឡាញបានកើតមានច្រើនផងដែរ ហើយក្រោយពីម្ចាស់បំណុលបានធ្វើទុក្ខបុកម្និញ បង្កអំពើហឹង្សារ គំរាមកំហែងក្រោមរូបភាពផ្សេងៗ...
ហ្វូងដង្កូវកំពុងរាតត្បាត ស៊ីបំផ្លាញដំណាំស្រូវ និងដំណាំដំឡូងមី របស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ អស់ប្រមាណ៦៧៩ហិកតា (ដំណាំស្រូវ ៥៩០ហិកតា និងដំណាំដំឡូងមី ៨៩ហិកតា) លើស្រុកចំនួន៣ គឺស្រុកត្បូងឃ្មុំ ស្រុកតំបែរ និងស្រុកពញាក្រែក ខណៈករណីត្រូវបាន មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចាត់វិធានការទប់ស្កាត់ កម្ចាត់ភ្លាមៗផងដែរបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាកសិករមានករណីវត្តមានដង្កូវហ្វូងស៊ីបំផ្លិចបំផ្លាញដំណាំស្រូវ និងដំណាំដំឡូងមីរបស់ប្រជាកសិករ នៅក្នុងភូមិសាស្រ្តឃុំ...
តាមរយៈសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ស្ថាប័នវិស័យឯកជនចំនួន១០ក្រុមហ៊ុន បានចុះអនុស្សរណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិនឲ្យកាន់តែល្អប្រសើរឡើងថែមទៀតទៅថ្ងៃអនាគតខាងមុខ។ លោក វុង ជាវ ប្រធានសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន (CCCAA) នៅក្រោយកម្មវិធីបង្កើតជាផ្លូវការ សមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន កាលពីរាត្រីថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ថា ការចុះអនុស្សារណៈ នាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់លើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាកសិករ។ លោកបានបន្តថា តាមរយៈទំនាក់ទំនងនេះ ស្ថាប័នទាំង១០នេះ មានឆន្ទៈរួមគ្នាដើម្បីពង្រឹងនូវចំណុចដែលខ្វះខាត...