ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់មួយចំនួន សម្រាប់មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំនៅក្នុងសមរភូមិព័ត៌មាននិងសាធារណមតិដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋក៏ដូចជាការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលចេញពីការមួលបង្កាច់របស់ក្រុមប្រឆាំងជ្រុលនិយម។ អភិក្រមទាំងនោះមានដូចជា «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតមកបន្សាប»។ ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ...
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់ឲ្យដឹងថា រូបចម្លាក់រចនាបទបែបខ្មែរចំនួនប្រមាណជាង១០០រូប នឹងដាក់តាំងនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរូបចម្លាក់ភាគច្រើននាំមកពីខេត្តសៀមរាប។ លោកឧកញ៉ា ឆារស៍ វ៉ាន់ បានថ្លែងបញ្ជាក់ថា នៅឱកាសផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្នុងកំឡុងដឹកនាំគណៈប្រតិភូទាំងនោះមកពីស្ថានទូតអូស្រ្តាលី ក្រុមហ៊ុនឯកជនអូស្រ្តាលី រួមនឹងភ្ញៀវមកពីសភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មបារាំង អឺរ៉ុប ជាង ១០០ នាក់...
នៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធីទទួលស្វាគមន៍និងជំនួបផ្គូផ្គងធុរកិច្ចគណៈប្រតិភូវិនិយោគ ជប៉ុននៅកម្ពុជា ដែលរៀបចំដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ដែលមានការចូលរួមពីសំណាក់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Kohei Wakabayashi ប្រធានតំណាង JETRO ប្រចាំនៅរាជធានីភ្នំពេញ, ឯកឧត្ដមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន(CJBI),...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអៈអាងថា នារី គឺជាកម្លាំងស្នូល មិនអាចខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍប្រទេសជាតិ និងសូមនារីទាំងអស់បន្តអភិវឌ្ឍ ទាំងចំណេះដឹង ជំនាញ និងក្រមសីលធម៌ជាបន្តបន្ទាប់ ព្រមទាំងថែទាំសុខភាពផ្លូវកាយចិត្ត សកិ្តសមជានារីរតនៈ ជាកម្លាំង ចលករដ៏រឹងមាំរបស់ជាតិ។ ឯកឧត្តម រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងបែបនេះ ក្នុងឱកាស ក្រសួងសុខាភិបាលបានរៀបចំជួបជុំគ្នា ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា នាព្រឹកថ្ងៃទី៥...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៤ ខែមីនានេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត បានអញ្ជើញក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ និងប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅក្រសួងផនការ ហើយក្នុងពិធីនេះដែរ សម្តេច ម៉ែន សំអន បានស្នើក្រសួងផែនការបង្កើនចំនួនស្ត្រីតាមអង្គភាពនានាក្រោមឱវាទក្រសួង។ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ និយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិ- ការ តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធានា រ៉ាប់រងប្រទេសទាំងពីរ។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) និងលោក Chang-Eon Heo ប្រធាន និងជានាយក ប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍន៍ធានារ៉ាប់រងកូរ៉េ (KIDI) នៅល្ងាចថ្ងៃទី ៤...
ភ្នំពេញ ៖ ឥណ្ឌា និងប្រទេសមួយចំនួនជាប់កម្ពុជា គ្រោងរៀបចំទិវាស្តង់ម្ហូបអាហារលើផ្លូវថ្មើរជើងមាត់ទន្លេ នៅរាជធានីភ្នំពេញ។ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ។ ទិវានេះនឹងមានការសហការចូលរួមពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជា វៀតណាម និងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។...
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្ត សុវណ្ណគីរី (ហៅវត្តភ្នំកំប៉ូត) ស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុមួយនៅបរទេសដែ លមានចេតនាទុច្ចរិតបំភាន់មតិសាធារណៈ។ តាមរយៈសេចក្តីបំភ្លឺរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានជម្រាបជូនអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលសម្រេចបាន ចាប់តាំងពីក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានបង្កើតឡើងនៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី២ នៃរដ្ឋសភា...
នៅមន្ទីរកិច្ចនារីខេត្ត ថ្ងៃទី០៤ ខែមីនា នេះ លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ។ លោកជំទាវ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តលើកកម្ពស់សមភាពយេនឌ័រ...