ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុ ប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅទីស្នាក់ការអាជ្ញាធរមីន ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២៥លើកិច្ចពិភាក្សាអំពីទិដ្ឋភាពរួមសកម្មភាពមីន ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ និងសំណើសុំពន្យារពេលបោស សម្អាតមីន លើកទី៣ ២០២៦-២០៣០ ក្រោមក្របខ័ណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កិច្ចប្រជុំពិភាក្សានេះ បានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅទីស្តីការក្រសួងអធិការកិច្ច នារព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ...
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវផ្ដល់នូវឱកាសឲ្យកាន់តែច្រើនដល់ស្ត្រី ដែលមានសមត្ថភាព ក្នុងការផ្ដល់តួនាទីភារកិច្ចការងារឲ្យពួកគេ ហើយការជ្រើសរើសនេះ ត្រូវធ្វើប្រកបដោយតម្លាភាព ។ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា សន្តិភាពជាកត្តាចម្បងក្នុងការកំណត់ពីសិទ្ធិនិងតួនាទីរបស់ស្រ្តី។ មានសន្តិភាពទើបសិទ្ធិនិងតួនាទីរបស់ស្រ្តីនៅក្នុងសង្គមត្រូវបានលើកកម្ពស់និងការពារ។ នៅពេលប្រទេសជាតិជួបភ្លើងសង្រ្គាមតួនាទីនិងសិទ្ធិរបស់ស្រ្តីនឹងបាត់បង់មុនគេ។ ដូច្នេះការថែរក្សាសុខសន្តិភាពជាការចាំបាច់បំផុតរបស់ស្រ្តីក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប។ មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ស្រ្តីនិងពលរដ្ឋទូទៅមានសិទ្ធិនិងសេរីភាពស្មើៗគ្នា ដូចពេលបច្ចុប្បន្ននេះ។ ក្រោមម្លប់សុខសន្តិភាពគ្រប់គ្នាមានសិទ្ធិ មានសេរីភាព ហើយសមភាពយេនឌ័រ ត្រូវបានការពារនិងលើកកម្ពស់ជានិច្ច។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា...
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិនិត្យ ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានាជូនវិនិយោគិនជប៉ុនឱ្យបានទាន់ពេលវេលា ដើម្បីជំរុញការទាក់ទាញវិនិយោគិនថ្មីៗ មកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី២៩ នៃ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ, ឯកឧត្តម បានជម្រាបជូនអំពីកំណើននៃ គម្រោងវិនិយោគនៅកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័តនៃ...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្នុងទិសភូមិភាគទី១...
ឧត្ដរមានជ័យ ៖ នៅរសៀលថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាប្រធានព្រឹទ្ធសភា និងជាប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល កងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ចំនួន៤០កង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅ នៅទីបញ្ជាការវរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១ ស្ថិតក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កម្មវិធី អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួង វប្បធម៌ និងវិចិត្រសិប្បៈ និងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីទីតាំងបុរាណដ្ឋានឱ្យបានច្បាស់លាស់ដើម្បីរក្សាកេរដំណែលដូនតាទុកដល់កូនចៅតជំនាន់ទៅមុខទៀត។ សម្ដេចធិបតី...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា នៅសាលសន្និសីទចតុម្មុខ នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥នេះ ។ ក្នុងពិធីបិទអង្គសន្និបាតនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត...
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានគណៈកម្មការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរៀបចំឡេីងក្នុងគោលបំណង៖ ទី១. ប្រកាសសមាសភាពតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់គណៈកម្មការ និងអនុគណៈកម្មការនានាសម្រាប់ការរៀបចំវេទិកា។ ទី២. ពិភាក្សាលើកិច្ចការចាំបាច់នានាដែលត្រូវរៀបចំអនុវត្តសម្រាប់ការត្រៀមរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។...