នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។ ជាកិច្ចចាប់ផ្ដើមក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្ដីពីការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៤ និងទិសដៅ ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធចាត់តាំងនៃការគ្រប់គ្រងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ...
ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មានប្រជាពលរដ្ឋប្រមាណ១៨០០នាក់ បានមកទទួលការព្យាបាលវះកាត់ប្រព័ន្ធប្រសាទ(ឆ្អឹងកង ក)។ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសដែលមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា សហការជាមួយមនី្ទរពេទ្យ Nagoya Kyoritsu នៃប្រទេសជប៉ុន បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការព្យាបាលវះកាត់ឆ្អឹងកង ក លើកទី៨,...
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមតភ្ជាប់បំពង់មេនាំទឹកចេញពីស្ថានីយ៍បូមទឹកឆៅកោះនរា បន្ទាប់ពីស្ថានីយ៍មួយនេះបានសាង សង់រួចរាល់ ដែលការតភ្ជាប់នេះអនុវត្តតាមបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន ដោយគ្មានការផ្អាកកិច្ចដំណើរររោងចក្រ ឬផ្អាកការផ្គត់ ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនោះឡើយ។ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅ ក្នុងការតភ្ជាប់បំពង់មេនាំទឹកពីស្ថានីយបូមទឹកឆៅកោះនរា ទៅកាន់រោងចក្រផលិតទឹកស្អាតនិរោធ នៅល្ងាចថ្ងៃទី៦ ខែមីនា ម្សិលមិញ នេះថា ជុំវិញស្ថានីយបូមទឹកឆៅកោះនរា មកដល់ពេលនេះបានសាងសង់រួចរាល់ជាស្ថាបពរហើយ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ...
នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត...
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ស្នើកិច្ចសហការ និងគាំទ្រលើគំនិតផ្តួចផ្តើមពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍ ដល់បណ្តាប្រទេសជាសមាជិកអាស៊ាន។ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Tan Sri Nazir Razak ប្រធាន ASEAN-BAC Malaysia បានស្នើឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥...
ក្នុងឱកាសខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៥ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានប្រកាសប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិស្ត្រី និងការពារសិទ្ធិស្ត្រីតាមផ្លូវច្បាប់ និងអំពាវនាវស្ត្រី ដែលខ្វះលទ្ធភាពការពារសិទ្ធិតាមផ្លូវច្បាប់នានា ត្រូវទំនាក់ទំនងមក ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ជួយដោះស្រាយនៅពេលរងអំពើអយុត្តិធម៌ និងការរំលោភបំពាននានា។ លោកស្រី លឹម ម៉ូលីហ្សា អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ថ្លែងប្រាប់BTV នៅថ្ងៃទី៧ ខែមីនានេះថា ក្នុងឆ្នាំ២០២៤ ក្រុមមេធាវីសម្តេចតេជោសែន បានធ្វើការងារជាច្រើនលើកិច្ចផ្តល់សេវាយុត្តិធម៌ ការពិគ្រោះ ប្រឹក្សាយោបល់ផ្នែកច្បាប់...
ស្វាយរៀង÷ ឯកឧត្តមកែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងខេត្តស្វាយរៀង បានគូសបញ្ជាក់ថា ស្ត្រីគឺជាឆ្អឹងខ្នងបង្អែករបស់បុរសផង និងជាបង្អែកសេដ្ឋកិច្ចគ្រួសារផង ដោយមិនអាចកាត់ផ្តាច់បាន នៅក្នុងសង្គមជាតិ ដើម្បីឲ្យការងារទាំងអស់សម្រេចបានជោគជ័យ ទាមទាឲ្យស្ត្រីត្រូវលះបង់ខ្ពស់ ដោយមានការជំរុញលើកទឹកចិត្តបន្ថែមពីថ្នាក់ដឹកនាំនៅតាមស្ថាប័នពាក់ព័ន្ធផងដែរ។ ការថ្លែងនិងមានប្រសាសន៍ របស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបែបនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញចូលរួមជួបសំណេះសំណាល ជាមួយនារីនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងឪកាសស្រី្តមកជួបជុំប្រារព្វអបអរសាទរខួបលើកទី១១៤ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០២៥ក្រោមប្រធានបទ( សិទ្ធ សមភាពនិងភាពអង្គអាចចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប) ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥...
ភ្នំពេញ÷ វិស័យឯកជនមើលឃើញ ការដាក់ចេញនូវបញ្ចកោណទី៥ របស់រាជរដ្ឋាភិបាល, ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ បានចូលរួម គាំទ្រដ៏ធំធេងក្នុងវិស័យសាធារណៈ ជាពិសេសការគាំទ្រដល់វិស័យសេដ្ឋកិច្ច តាមរយៈការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម។ រាជរដ្ឋាភិបាលបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និង កាលានុវត្ត ភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល។ ក្នុងទិសដៅនេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា...
ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ក្រុមកម្មការនីរោងចក្រ បានបង្ហាញការអបអរសាទរ និងសម្តែងការអរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា និងភាគីនិយោជក ដែលរហូតមកដល់នេះតែងតែយកចិត្តទុកដាក់ និងឲ្យតម្លៃជានិច្ចទៅដល់ស្រ្តីក្នុងវិស័យការងាររោងចក្រ ជាពិសេសការផ្តល់នូវកិច្ចគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនថែមទៀត។ អ្នកស្រី នីម ថាវី សមាជិកសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៧ ខែមីនា បានលើកឡើងថា មកដល់បច្ចុប្បន្ននេះ ស្រ្តីមិនត្រឹមតែត្រូវបានលើកកម្ពស់សិទ្ធិនោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់យ៉ាងពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា មិនថាទាំងឱកាសការងារ និងកិច្ចគាំពារសង្គមទេ ស្រ្តីតែងត្រូវបានគិតគូរជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ។...
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសានស៍បញ្ជាក់ថា ស្រ្តីនៅកម្ពុជាបានរួមចំណែកដ៏អស្ចារ្យ ក្លាហាន និងស្មារតីអង់អាចក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា...