ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្នុងទិសភូមិភាគទី១...
ឧត្ដរមានជ័យ ៖ នៅរសៀលថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាប្រធានព្រឹទ្ធសភា និងជាប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល កងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ចំនួន៤០កង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅ នៅទីបញ្ជាការវរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១ ស្ថិតក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កម្មវិធី អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួង វប្បធម៌ និងវិចិត្រសិប្បៈ និងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីទីតាំងបុរាណដ្ឋានឱ្យបានច្បាស់លាស់ដើម្បីរក្សាកេរដំណែលដូនតាទុកដល់កូនចៅតជំនាន់ទៅមុខទៀត។ សម្ដេចធិបតី...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា នៅសាលសន្និសីទចតុម្មុខ នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥នេះ ។ ក្នុងពិធីបិទអង្គសន្និបាតនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត...
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. និងជាប្រធានគណៈកម្មការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរៀបចំឡេីងក្នុងគោលបំណង៖ ទី១. ប្រកាសសមាសភាពតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់គណៈកម្មការ និងអនុគណៈកម្មការនានាសម្រាប់ការរៀបចំវេទិកា។ ទី២. ពិភាក្សាលើកិច្ចការចាំបាច់នានាដែលត្រូវរៀបចំអនុវត្តសម្រាប់ការត្រៀមរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។...
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីគន្លឹះសំខាន់ៗនៃកំណែទម្រង់ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។ ពោលគឺដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ដែលជាអាទិភាពរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញផលិតភាពនៃកម្លាំងពលកម្មដែលជាធនធានមានសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីអាទិភាពដែលក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើការដើម្បីបង្កើតកម្លាំងពលកម្មជំនាញ ជាពិសេសការពង្រឹងលើវិស័យ TVET និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹង វិស័យបច្ចេកទេស...
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាដើម្បីកសាងព្រះមហាចេតិយដ៏ធំមួយថ្វាយសម្តេចសង្ឃ ណយ ច្រឹក នាយករងទីមួយនៃព្រះរាជាណាចក្រកម្ពុជា និងបានប្រគល់ភារកិច្ចជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាក់ស្តែងនាព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ...
នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសប្តេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងនគរបាលជានារីក្នុងការលើកទឹកចិត្តតាមគ្រប់រូបភាព ដោយផ្អែកលើស្នាដៃនិងសមត្ថភាព ស្របតាមគោលការណ៍គុណាធិបតេយ្យនិងគោលការណ៍សមធម៌ ជាពិសេសស្របនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការបញ្ជ្រាបយេនឌ័រ និងធ្វើស្ថាប័ននីយកម្មយេនឌ័រ នៅតាមវិស័យនីមួយៗ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ...
គណៈប្រតិភូធុរជនជប៉ុនជិត ៤០ ក្រុមហ៊ុន បានបំពេញទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា និងបាន វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល ថែទាំគាំទ្រវិនិយោគិន ដែលជាមូលដ្ឋានបង្កើន ទំនុកចិត្តក្នុងការសម្រេចចិត្តរបស់វិនិយោគិន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយលោក Wakabayashi Kohei ប្រធានការិយាល័យតំណាង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន...
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិករដ្ឋសភា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញរូបថតរៀបមង្គលការកាលពីឆ្នាំ១៩៨៥ ដែលកាលនោះសម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមអាពាហ៍ពិពាហ៍របស់ឯកឧត្តមផ្ទាល់។ ឯកឧត្តម បានសរសេរថា៖«ថ្ងៃមុននិយាយពីពេលរៀបការសម្តេចកិត្តិបណ្ឌិតជាអ្នកដឹកដៃខ្ញុំ! យប់នេះ រើរូបដើម្បីបោះសៀវភៅថ្មីមួយទៀតនៅខែមេសា២០២៥នេះ ក៏បានឃើញរូបមួយចំនួនដែលទាំងសម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មករួមអាពាហ៍ពិពាហ៍ខ្ញុំនៅថ្ងៃទី ៦ មេសា ១៩៨៥។ ហើយនេះជាលើកទីមួយ ក្រោយ...