សៀមរាប៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានបើក“ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨” ឆ្នាំ២០២៥ នៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ក្រុង ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ...
លោក សេង សោត អគ្គនាយករងនៃ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដឹកនាំកិច្ចពិភាក្សាជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវពាក់ព័ន្ធ និងដៃគូសហការមួយចំនួនដើម្បីកំណត់អត្តសញ្ញាណផូស៊ីល និងធ្វើស្រ្តាទីក្រាហ្វ ដើម្បីសិក្សាប៉ាលេអូ-បរិស្ថាន នៅភាគខាងត្បូង ប្រទេសកម្ពុជា ក្នុងការសិក្សានិងប្រមូលសំណាកគំរូ ក្នុង ខេត្តកោះកុង និងខេត្តកំពត។ ក្រសួងបរិស្ថានបានដាក់ចេញនូវផែនការយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ -២០២៨ គឺ ភាពស្អាត ភាពបៃតង និងចីរភាពក្នុងនោះក៍និយាយពីការសិក្សាស្រាវជ្រាវផូស៉ីលក្នុងព្រះរាជណាចក្រកម្ពុជាផងដែរ។ វេទិកានាពេលនេះ បានរៀបចំឡើងរៀបចំដោយនាយកដ្ឋានតំបន់បេតិកភណ្ឌ ធម្មជាតិ...
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ជាការងារអាទិភាពដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៥ ពិនិត្យ និងពិភាក្សាលើប្រធានបទ «គ្រឿងញៀន និងអេដស៍» កិច្ចប្រជុំនេះត្រូវអញ្ជើញចូលរួមពីឯកឧត្តម...
អង្គការសហប្រជាជាតិនឹងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវប្រព័ន្ធអាហារកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយផ្តោតកាន់តែខ្លាំងលើអាហារូបត្ថម្ភ ភាពធន់ នឹងអាកាសធាតុដែលអាចផ្លាស់ប្តូរបានប្រព័ន្ធកសិ-អាហារ រួមចំណែកដល់កំណើន សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោកស្រី Rebekah Bell តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ PUNO និងជានាយិកាអង្គការស្បៀង និងកសិកម្ម នៃ សហប្រជាជាតិប្រចាំប្រទេសកម្ពុជា លើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ស្ដីពីប្រព័ន្ធ សៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្អែកលើភស្តុតាង នៅថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះថា អង្គការ...
បញ្ជាការដ្ឋានទ័ពពិសេសបានធ្វើសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៤ និងផែនការសកម្មភាពការងារយោធាឆ្នាំ២០២៥របស់ខ្លួនពេញ១ថ្ងៃ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ លោកឧត្តមសេនីយ៍ត្រី ចាន់រឿន អង្គារ៉ា មេបញ្ជាការរង បញ្ចាការដ្ឋានទ័ពពិសេសបានអានរបាយការណ៍បូកសរុបការងារយោធា សន្តិសុខឆ្នាំ២០២៤ ដោយបានគូសបញ្ជាក់ថា៖ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល...
ភ្នំពេញ៖ ក្រុមអ្នកអភិរក្ស កាលពីពេលថ្មីៗនេះបានប្រទះឃើញ ហ្វូងសត្វទន្សោងមួយហ្វូង កំពុងនាំគ្នាដើររកចំណី យ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ហ្វូងសត្វទន្សោង ដែលថតបានដោយកាម៉េរ៉ា មានចំនួនជាង ១០ ក្បាល មានទាំងញី ឈ្មោល និងកូនតូចៗ ទៀតផង។ ទន្សោងជាប្រភេទជីវៈចម្រុះកម្រ និងជាប្រភេទ ជិតផុតពូជលើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ទុកថា...
ភ្នំពេញ ៖ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានបញ្ជាក់ឡើងវិញថា សម្ដេចមិនបានប្រកាសឱ្យបញ្ឈប់សាលាជំនាន់ថ្មីទេ គឺបញ្ឈប់តែមជ្ឈមណ្ឌលសិក្សាទំនើបមួយប៉ុណ្ណោះ។ សម្ដេចបានមានប្រសាសន៍ថា សាលាជំនាន់ថ្មីអត់មានរំសាយនោះទេ គឺនឹងមានពង្រីកបន្ថែម។ សម្តេចធិបតី បានថ្លែងថា សាលាជំនាន់ថ្មី ខុសពីមជ្ឈមណ្ឌលសិក្សាទំនើប។ សាលាជំនាន់ថ្មី គឺគ្រប់គ្រងដោយរដ្ឋ។ សម្តេចបានបន្តថា សាលាជំនាន់ថ្មី...
ភ្នំពេញ ៖ សមាជិកក្លឹបយុវជន កាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំនួន៣០នាក់ទទួលបាន វគ្គបណ្តុះ បណ្តាលវិជ្ជាសង្រ្គោះបឋម ពីមន្រ្តីកាកបាទក្រហមកម្ពុជា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី ២៦-២៧ ខែកុម្ភះ ឆ្នាំ២០២៥នេះ។ បន្ទាប់ពីមានអនុសាសន៍ណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ពោធ និងផ្សព្វផ្សាយសៀវភៅ «បុរាណវិទ្យាខ្មែរ» ដើម្បីស្វែងយល់ពីបុរាណខ្មែរយើងទាំងអស់គ្នា កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥ នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងពិធីសម្ពោធសៀវភៅ បុរាណវិទ្យាខ្មែរនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធមនុស្ស...
ត្បូងឃ្មុំ ៖ ផ្លូវក្រាលដីល្បាយក្រួស១ខ្សែ ប្រវែងសរុប ១០ គីឡូម៉ែត្រ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានស្ដារឡើងវិញ ដើម្បីលើកកម្ពស់ ជីវភាពប្រជាជននៅតាមជនបទ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ មាន២កំណាត់...