នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង ៤០០០គ្រួសារ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងវិទ្យាល័យ ហ៊ុន សែន ចុងកាល់។ មានប្រសាសន៍សំណេះសំណាល មុនពិនិត្យ និង...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៧ ឆ្នាំ២០២៥ (27th Cambodian Pediatric Symposium) ដែលមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី សមាជិក សមាជិកា សមាគមគ្រូពេទ្យកុមារកម្ពុជា, នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ទិវាវេជ្ជសាស្រ្តកុមារ រៀបចំឡើងក្នុងគោលដៅ ដោយផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉នសមត្ថភាពជាប្រចាំ ដល់គ្រូពេទ្យកុមារទូទាំងប្រទេស...
វិនិយោគិនបរទេសជាច្រើនបានកំពុងងាកមកកម្ពុជា តាមរយៈការទំនាក់ទំនងសភាពាណិជ្ជកម្មកម្ពុជា និងតាមបណ្តាញក្រុមហ៊ុន សហគ្រាសជាដៃគូរផ្សេងៗ លើលទ្ធភាពនៃការវិនិយោគនៅកម្ពុជានៅព្រះរាជាណាចក្រកម្ពុជា។ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារពើរព័ត៌មាន នៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន ថ្មីៗនេះថា ការវិនិយោគនៅកម្ពុជា បច្ចុប្បន្ន មានលំហូរកាន់តែច្រើន ក្នុងនោះវិនិយោគិនបរទេសរដែលឈានមុខគេ គឺមកពីប្រទេសចិន ក្រៅពីនេះកម្ពុជាទទួលបានវិនិយោគិនមក ពីតំបន់ផ្សេងៗដូចជា មកពីអឺរ៉ុប អាមេរិក និងអាស៊ីជាដើម ហើយការវិនិយោគមិនត្រឹមតែវិនិយោគនៅលើកាត់ដេរ និងសម្លៀកបំពាក់ ប៉ុណ្ណឹងនោះទេ...
នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងដំណើរទស្សនកិច្ចនៅព្រលាយន្តហោះអន្តរជាតិតេជោ រដ្ឋាភិបាលហ្វីលីពីន នឹងជួយទាក់ទងក្រុមហ៊ុនអាកាសចរណ៍ពីប្រទេសហ្វីលីពីន ដើម្បីសហការជាមួយ កម្ពុជា ក្នុងការបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះនាពេលឆាប់ៗខាងមុខនៅកម្ពុជា។ នៅក្រោយចប់កម្មវិធីដឹកនំាគណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតចំនួន២ ប្រចាំនៅកម្ពុជា រួមមាន អូស្រ្តាលី និងហ្វីលីពីន អញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ លោកឧកញ៉ា ឆារស៍ វ៉ាន់...
ភ្នំពេញ៖ ប្រព័ន្ធលូបង្ហូរទឹកនៅតំបន់លូ៥ នឹងក្លាយជាប្រព័ន្ធបង្ហូរទឹកដ៏សំខាន់មួយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានការដាក់លូទំហំ២ម៉ែត្រកន្លះភ្លោះ ។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំខាងលើនេះ មានប្រវែងជាង១០០០ម៉ែត្រ នៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដោយបានផ្តើមការដ្ឋានពីផ្លូវប្រឡាយបារាំង ដល់មហាវិថីចោមចៅ (ហៅផ្លូវវេង ស្រេង) ត្រង់ទីតាំងស្តុបលូ៥ ។ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចលទ្ធិផលបាន ៣៩ភាគរយ...
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤-២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងជួសជុលច្រាំងទន្លេសរុបប្រវែង ៦៥០៥ ម៉ែត្រដោយក្នុងនោះ រួមមាន ៖ ១-ឆ្នាំ២០២៤ ការងារច្រាំងបានអនុវត្តដោយប្រើប្រាស់បាវ Geo Textile ចំនួន ៣ទីតាំង ស្ថិតក្នុងខេត្តត្បូងឃ្មុំ សរុបប្រវែង ៣៥០៥ម។ ២-ឆ្នាំ ២០២៥ ស្ថិតក្នុងផែនការអនុវត្តចំនួន ៨ទីតាំង -ខេត្តកណ្តាល អនុវត្តដោយប្រើបាវ Geo Textile...
កំពង់ចាម ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ ចុះមកប្រគល់នូវអាគារទីចាត់ការ ,អាគារបណ្ណាល័យ, អាគារបន្ទប់ទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទើបត្រូវបានសាងសង់រួចរាល់នាពេលថ្មីៗនេះ ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាទួលចំប៉ី ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា...
ភ្នំពេញ៖ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតីសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ នៃរដ្ឋសភា) និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំពិភាក្សា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា...
កណ្ដាល ៖ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈនេះ សាងសង់សម្រេចប្រមាណ ៩៤%ហើយ ដោយគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្រោយចប់កម្មវិធីដឹកនំាគណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតចំនួន២ប្រចាំនៅកម្ពុជា...
ភ្នំពេញ ៖ ស្នាក់ការគណ:កម្មាធិការគណបក្សសង្កាត់ អូឬស្សីទី២ ខណ្ឌ៧មករា បានរៀបចំពិធីកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់ និងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចលនាចុះតាមភូមិ ។ ពិធីនេះធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌ៧មករា និងមានការចូលរួមពីលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា និង ជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរឬស្សី២ , លោក...