ពោធិ៍សាត់៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះពិនិត្យការចាប់ផ្តើមអនុវត្តគម្រោងស្តារអូរយាយហុក ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាំង វីយុទ្ធដា បានបញ្ជាក់ឱ្យដឹងថា ប្រឡាយអូរយាយហុកមានតួនាទីជាប្រឡាយរំដោះទឹកផង...
ភ្នំពេញ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ពាក់ព័ន្ធនឹងករណីឆបោកក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី រួចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ នគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ស្រី១នាក់ ជនសង្ស័យទី១ឈ្មោះ ក.ស.ន ភេទស្រី មុខរបរ ធ្វើការនៅហាងកែសម្ភស្ស និងជនសង្ស័យទី២ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរ សន្តិសុខចំណតរថយន្ត នៅផ្សារទំនើប។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា ជនសង្ស័យទាំង២ បានឆបោកប្រាក់ជនរងគ្រោះប្រហែលជាង ១៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៥ យោងតាមបទបញ្ជារបស់...
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងសារជាសំឡេងតាមរយៈប្រព័ន្ធតេឡេក្រាមនៅវេលាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះឲ្យដឹងថា ប្រតិបត្តិករដោះមីនទាំងអស់ ដែលអនុវត្តគម្រោងក្រោមជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្ត ដំណើរការសកម្មភាពរបស់ខ្លួន ស្របតាមគោលដៅ និងផែនការដែលបានគ្រោងទុក ដែលអាជ្ញាធរមីនប្រគល់ជូនសម្រាប់ឆ្នាំ២០២៥ នេះ។ តាងនាម សហគមន៍សកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងនូវការអប អរសាទរ និងរីករាយចំពោះព័ត៌មានវិជ្ជមានទទួលបានពីរដ្ឋា...
កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការជំរុញ និងណែនាំដល់ក្រុមហ៊ុនសាងសង់ស្ពានកោះចំរើន បែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកលើកដែក អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានកោះចំរើច ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដើម្បីសម្រួលដល់ការដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋ សិស្សសានិសិស្ស ពិសេសការដឹកកសិផលរបស់ប្រជាកសិករមានភាពងាយស្រួល ក្នុងរដូវវស្សាខាងមុខនេះ ទន្ទឹមនឹងនោះស្ពាននេះបានកាត់បន្ថយហានិភ័យក្នុងការធ្វើដំណើរទៅវិញទៅមកដោយទូកនារដូវស្សា...
ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី១ ចំនួន ២ជុំ និងរកឃើញបេក្ខភាព ៦ក្រុមកំពូលតារាង(Top-6) និង ក្រុមបាតតាងទាំង ៥ (Bottom 5) រួចរាល់ លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតដំណាក់កាលទី២ ពិសេសវគ្គខ្លាំងប៉ះខ្លាំង សម្រាប់បេក្ខភាព Top6 ជុំទី១ នាចុងសប្ដាហ៍នេះ។ សម្រាប់ជំនួបបើកឆាកវគ្គ Top-6 មុនគេ ក្រុមវិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈស្អែកនេះ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្នុងដី ៤-២ មុនក្រុមទាំងពីរ...
ភ្នំពេញ ៖ លោកស្រី Jemima Parry-Jones ប្រធានសមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី ហៅកាត់ថា SAVE បានថ្លែងថា វត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ ខណៈប្រភេទសត្វស្លាបមួយនេះ មានវត្តមានមួយចំនួនតិចតួចប៉ុណ្ណោះនៅលើពិភពលោក។ លោកស្រី Jemima Parry-Jones បានអញ្ជើញចូលរួម ជាមួយក្រុមអ្នកជំនាញបរិស្ថានជាតិ និងអន្តរជាតិ មកពី កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា...
(កំពង់ចាម) តាងនាមឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្ដីនឹក រលឹក និងសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា ផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្ហាញពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការ នាំចេញទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដែលជាទីផ្សារដ៏ធំមួយនៅក្នុងចំណោមទីផ្សារអន្តរជាតិ។ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួល ពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ចំពោះកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន...
ទីក្រុងប៉េកាំង៖ វេទិកាផ្លាស់ប្តូរវប្បធម៌ចិន-កម្ពុជា លើកទី៤ ដែលមានចំណងជើងថា «ភ្នំសមុទ្រគ្មានព្រំដែន អ្នកជិតខាងចិត្តរួមគ្នា» ត្រូវបានរៀបចំធ្វើឡើងនៅទីក្រុងប៉េកាំង ប៉េកាំងប្រទេសចិន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ វេទិកានេះត្រូវបានរៀបចំដោយសម្ព័ន្ធផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន ហើយសហការរៀបចំដោយក្រុមហ៊ុន China Huaneng Group Co., Ltd., (ឆៃណា ហ័រនឹង)សាកលវិទ្យាល័យភាសាបរទេសប៉េកាំង រួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មានប្រសាសន៍ក្នុងវេទិកា លោក Chen Cong...
ភ្នំពេញ៖ យោងតាមរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសម្រេចបញ្ចប់តួនាទីភារកិច្ច ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ខេត្តក្រចេះ ចំនួន៣រូប។ ការសម្រេចនេះ ធ្វើឡើងតាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បន្ទាប់ពីរកឃើញថា បុគ្គលទាំង ៣រូបនេះ មានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ តាមរយៈការបើកដៃឲ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងសេចក្តីសម្រេចស្តីពី ការបញ្ចប់តួនាទី ភារកិច្ចឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ...