ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានគូសបញ្ជាក់ជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ខិតខំទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងកើតឡើងនៅលើពិភពលោក គួរឲ្យបានព្រួយបារម្ភ ។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាត្រង់ទៅត្រង់មក...
ថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានរៀបចំពិធីសំពះគ្រូ សុំពរជ័យ សេចក្ដីសុខចម្រើន ក្នុងព្រឹតិ្តការណ៍ធំៗចំនួន៣។ លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មានថា ថ្ងៃនេះនាយកដ្ឋានបានរៀបចំកិច្ចពិធីសំពះគ្រូ មានគោលបំណងសំខាន់ៗចំនួន៣ គឺទី១. កិច្ចពិធីសំពះគ្រូ សុំសេចកី្តសុខចម្រើន...
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានជួបផ្សព្វផ្សាយ និងសិក្សាពីលទ្ធភាពរៀបចំសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស ជូនដល់បងប្អូនសម្បទានិក នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ខេត្តពោធិ៍សាត់។ ឯកឧត្តម បានលើកឡើងថា នៅទីនេះមានសក្តានុពលច្រើនសម្រាប់ការរៀបចំចងក្រងឱ្យទៅជាសហគមន៍កសិកម្មទំនើបតែម្តង ដោយហេតុថា បងប្អូនសម្បទានិកទាំងជាង៦០០គ្រួសារ សុទ្ធតែមានដីទំនេរស្រាប់ ស្ថិតនៅជាប់ៗគ្នា សម្បូរកម្លាំងពលកម្ម និងមានរចនាសម្ព័ន្ធចាំបាច់មួយចំនួនរួចជាស្រេច។...
ភ្នំពេញ៖ តាមបទបញ្ជាដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមណែនាំដល់កងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមគោលដៅ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ គឺដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត និងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច។ សូមឱ្យមន្ត្រីអ្នកចុះអនុវត្តច្បាប់បំពេញភារកិច្ចឱ្យចំទិសដៅ និងនីតិវិធី ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៤៦២,០០៣ ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្ស ជាតិ (គូសាណូណ៌)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោងខាងក្រោម៖ ១. “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ខ្យល់របស់ជប៉ុន ក្នុងរាជធានីភ្នំពេញ (ថវិកាចំនួន...
ក្រសួងកិច្ចការនារី និងអង្គការមូលនិធិអាស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការអនុវត្តគម្រោង គាំទ្រផ្នែកបច្ចេកទេសក្នុង ការអភិវឌ្ឍបែបបរិយាបន្ន ដល់ផែនការសកម្មភាពជាតិ ស្តីពីស្ត្រីសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសកម្ពុជា និងគាំទ្រដល់ការបង្កើន សមត្ថភាព ផ្លាស់ប្តូរចំណេះដឹង និងការរៀនសូត្រពីប្រទេសផ្សេងទៀត។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា (MoU) រវាងក្រសួងកិច្ចការនារី និងអង្គការមូលនិធិអាស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅលើការរៀបចំផែនការ សកម្មភាពជាតិ ស្តីពីរបៀបវារៈស្ត្រីសន្តិភាព...
ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន ធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងសិក្សាស្រាវជ្រាវអំពីការបង្កើត កិច្ចសហការសេដ្ឋកិច្ចរួមគ្នាកម្ពុជា-ជប៉ុន និងគោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើន ផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈប្រតិភូជប៉ុនរួមមាន ឯកឧត្តមសាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា...
កំពង់ឆ្នាំង៖ មុនចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដាស់តឿនដល់កម្លាំងកងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងទាំងអស់ មិនអោយប៉ះពាល់ដល់លុយកាក់ ដែលឈ្មួញបទល្មើសនេសាទទាំងនោះកំពុងព្យាយាមសូកប៉ាន់ ជាថ្នូនឹងការមិនបង្ក្រាបនោះឡើយ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា៖ កន្លងមកលោកបានលឺថា មានឈ្មួញបទល្មើសនេសាទ ចង់យកលុយកាក់មកអោយកម្លាំងកងទ័ពជាថ្នូនឹងការមិនបង្ក្រាបបទល្មើសនេសាទ ក៏ប៉ុន្តែករណីនេះ ប្រសិនបើលោកឧត្តមសេនីយ៍ត្រីរកឃើញថា មានកម្លាំងកងទ័ពយើងណាម្នាក់ហ៊ានប្រព្រឹត្តិទង្វើបែបនេះ នឹងត្រូវទទួលវិន័យយ៉ាងធ្ងន់ធ្ងរបំផុត ព្រោះកម្លាំងកងទ័ព គឺជាកម្លាំងពិសេសជួយអន្តរាគមន៍បង្ក្រាបរាល់បទល្មើសទាំងអស់ដែលថ្នាក់លើប្រគល់ភារកិច្ចអោយ...
នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ម្សិលមិញនេះ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកម្មវិធី ប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូនិធិជាតិជំនួយសង្គម និងសាខាមូនិធិជនពិការ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់...
អង្គការនគរទេព កំពុងចូលរួមគាំទ្រដល់មន្ទីរពេទ្យ ហ្លួងម៉ែ លើការធ្វើតេស្តស្វែងរកជំងឺមហារីកដំណាក់កាលដំបូង សម្រាប់ប្រជាជន ងាយរងគ្រោះ បានស្វែងយល់បន្ថែមពីជំងឺមហារីក និងការព្យាបាលបានទាន់ពេលវេលា ដើម្បីបង្ការការរីករាលដាលជំងឺមហារីក ដំណាក់កាលចុងក្រោយ។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពេទ្យ ហ្លួងម៉ែ ជាមួយអង្គការ នគរទេព នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការ រវាងអង្គការនគរទេព និងមន្ទីរពេទ្យហ្លួងម៉ែ សំដៅដល់ការលើកកម្ពស់សុខុមាលភាពប្រជាជនងាយរងគ្រោះ...