ស្វាយរៀង ÷ តំណាងសកម្មជនផ្ដាច់ខ្លួននៅក្នុងគណបក្សប្រឆាំងក្នុងភូមិសាស្រ្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀងចំនួន៥២នាក់ ក្នុងពេលមកចូលរួមប្រកាសទទួលស្គាល់ឲ្យរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តមឌី វិទ្យាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៥ បានធ្វើការប្ដេជ្ញាចិត្តបន្តខិតខំប្រមូលផ្ដុំសមាជិក សមាជិកា និងសកម្មជននៃគណបក្សប្រឆាំងក្នុងក្រុង ដើម្បីមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមទៅចូលរួមបោះឆ្នោត ផ្ដល់ឱកាសជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្តដឹកនាំ ប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍន៏ ខណៈដែលគណបក្សប្រឆាំងបានតែថា មិនដែលឃើញធ្វើអ្វីសម្រាប់ប្រទេសជាតិ។ ថ្លែងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះក្នុងនាមគណៈកម្មាធិការគណបក្សក្រុង និង...
ស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមានជំនឿលើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានាដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។ ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកុម្ភៈ...
ឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានលើកឡើងថា ការងារគ្រប់គ្រង់ឱសថការីខេត្តកំពត-កែប សម្រេចបានលទ្ធផលល្អប្រសើរគួរឲ្យកត់សំគាល់។ ប៉ុន្តែយ៉ាងណាក៏ដោយឯកឧត្តម បានលើកទឹកចិត្តដល់ឱសថការី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមយកចិត្តទុកដាក់ កែលម្អចំណុចខ្វះខាតដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាព និងប្រសិទ្ធភាពដល់អ្នកជំងឺ។ ថ្លែងក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយក្រមសីលធម៌ឱសថកាវី និងរបាយការណ៍សន្និបាត របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល...
នៅថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ និងឯកឧត្តម ខូយ រីដា សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ និងប្រកាសតែងតាំងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានក្រុមយុវជនស្រុក ។ ក្នុងឱកាសនោះឯកឧត្តម យឹមវិសិដ្ឋ និងឯកឧត្តម ខូយ...
កម្ពុជា និងចិន កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសហការរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិពណ៌រូបភាព និងការភ្លក្សម្ហូបអាហាររបស់ទីក្រុងប៉េកាំងក្រោមប្រធានបទ”សួស្ដីប៉េកាំង“ ដែលពិធីនេះ ធ្វើងឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់ ខណៈដែលការដឹកនាំប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែមលើការងារនយោបាយថែមទៀតផង។ លោកជំទាវ...
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយសមាគមវប្បធម៌កូរ៉េ (KCA) ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ បានរៀបចំពិព័រណ៍សិល្បៈរួមគ្នា នៅសារមន្ទីរជាតិ ខេត្តសៀមរាប ដែលជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព ដែលពិធីនេះ ក៏មានការចូលរួមបើកជាផ្លូវការពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។...
សៀមរាប៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានឱ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា កុមារពីរនាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ៦៦ មម សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅភូមិក្រញូងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ឯកឧត្តម បានថ្លែងថា៖«នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់៦៦មម (ប្រភេទB-៦៣)...
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹង និងជនពិការ ចំនួន ១៨គ្រួសារ រស់នៅឃុំពត់សរ និងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី...
សៀមរាប៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ករណីបុរសជនជាតិកូរ៉េ ឈ្មោះ ហ្វាង ប៊ុកដុង Hwang Bogdong អាយុ៦១ឆ្នាំ ជាអ្នកបកប្រែបន្តភាសាកូរ៉េនៅខេត្តសៀមរាប ដែលបានប្រព្រឹត្តទង្វើមិនសមរម្យដោយបន្ទោរបង់ (នោម) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីកន្លែងសាធាណៈក្នុងបរិវេណប្រាសាទអង្គរវត្តដែលជាសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌពិភពលោក និងមានការបង្ហោះវីដេអូរក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយមន្ត្រីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប បានកោះអញ្ជើញសាមីខ្លួនចូលមកបំភ្លឺ ដោយបុរសជនជាតិកូរ៉េនោះសារភាពថាខ្លួនពិតជាបានប្រព្រឹត្តទ្វើមិនសមរម្យដោយបន្ទោរបង់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ នៅតំបន់ជើងឯក រាជធានីភ្នំពេញ តំបន់ប្រឡាយអូរខ្សាច់ ខេត្តកំពង់ស្ពឺ និងតំបន់ព្រែកពាមសត្ថា ខេត្តកណ្តាល។ សូមជម្រាបថា តបតាមការចង្អុលបង្ហាញ និងមានយុទ្ធសាស្រ្តជាក់លាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...