ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) សូមអញ្ជើញ លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេចនៃក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក (VEHAA DATA CENTER CO., LTD.) និង ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក (KEPSTAR DATA CENTRE MANAGEMENT CO., LTD.)...
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានអតីតសមាជិកបក្សប្រឆាំង និងសមាជិកគណបក្សនានាចំនួន ១៣០រូប ស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ យោងតាមសំណើពីអតីតសមាជិកគណបក្សប្រឆាំង និងសមាជិកគណបក្សនានា ដែលមានចំនួន ១៣០រូប មកពីខេត្តចំនួន ៦ រួមមាន ខេត្តកំពង់ចាម ក្រចេះ ព្រៃវែង ប៉ៃលិន ត្បូងឃ្មុំ និងកំពង់ធំ បានប្រកាសចាកចេញពីគណបក្សរបស់ខ្លួន និងគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា...
នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា តាមរយៈការបើកសន្និបាតនេះ បានឲ្យដឹងថា មកដល់បច្ចុប្បន្នក្រសួងអប់រំបាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារជូនសិស្សរៀនតាមសាលារៀនបានចំនួន១១១៤សាលា នៅក្នុងចំណោមសាលារៀនទូទាំងប្រទេសសរុបប្រមាណ១៩៥៩១សាលា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា ក្នុងដំណើរការអនុវត្តអនុវត្តគោលនយោបាយជាតិស្តីពី ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ហើយបើគិតចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ២០២៤នេះ ក្រសួងអប់រំបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនគោលដៅសរុបចំនួន...
នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ហើយតាមរយៈការបើកសន្និបាតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏បានប្រកាសប្រើប្រាស់ផងដែរ នូវសាលាឌីជីថលកម្ពុជា ដើម្បីជំរុញសិស្សចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ថ្លែងថា នៅក្នុងដំណើរការបើកសាលាឌីជីថលកម្ពុជា ដែលនឹងប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨ បណ្ណជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរវៀង នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់ ឯកឧត្ដម ប៉េង...
ស្វាយរៀង ÷ តំណាងសកម្មជនផ្ដាច់ខ្លួននៅក្នុងគណបក្សប្រឆាំងក្នុងភូមិសាស្រ្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀងចំនួន៥២នាក់ ក្នុងពេលមកចូលរួមប្រកាសទទួលស្គាល់ឲ្យរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តមឌី វិទ្យាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៥ បានធ្វើការប្ដេជ្ញាចិត្តបន្តខិតខំប្រមូលផ្ដុំសមាជិក សមាជិកា និងសកម្មជននៃគណបក្សប្រឆាំងក្នុងក្រុង ដើម្បីមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមទៅចូលរួមបោះឆ្នោត ផ្ដល់ឱកាសជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្តដឹកនាំ ប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍន៏ ខណៈដែលគណបក្សប្រឆាំងបានតែថា មិនដែលឃើញធ្វើអ្វីសម្រាប់ប្រទេសជាតិ។ ថ្លែងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះក្នុងនាមគណៈកម្មាធិការគណបក្សក្រុង និង...
ស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមានជំនឿលើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានាដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។ ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែកុម្ភៈ...
ឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានលើកឡើងថា ការងារគ្រប់គ្រង់ឱសថការីខេត្តកំពត-កែប សម្រេចបានលទ្ធផលល្អប្រសើរគួរឲ្យកត់សំគាល់។ ប៉ុន្តែយ៉ាងណាក៏ដោយឯកឧត្តម បានលើកទឹកចិត្តដល់ឱសថការី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមយកចិត្តទុកដាក់ កែលម្អចំណុចខ្វះខាតដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាព និងប្រសិទ្ធភាពដល់អ្នកជំងឺ។ ថ្លែងក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយក្រមសីលធម៌ឱសថកាវី និងរបាយការណ៍សន្និបាត របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល...
នៅថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ និងឯកឧត្តម ខូយ រីដា សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ និងប្រកាសតែងតាំងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានក្រុមយុវជនស្រុក ។ ក្នុងឱកាសនោះឯកឧត្តម យឹមវិសិដ្ឋ និងឯកឧត្តម ខូយ...
កម្ពុជា និងចិន កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសហការរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិពណ៌រូបភាព និងការភ្លក្សម្ហូបអាហាររបស់ទីក្រុងប៉េកាំងក្រោមប្រធានបទ”សួស្ដីប៉េកាំង“ ដែលពិធីនេះ ធ្វើងឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់ ខណៈដែលការដឹកនាំប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែមលើការងារនយោបាយថែមទៀតផង។ លោកជំទាវ...