ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា ដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ចំនួន ២ រួមមាន ៖ (១)-សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និង (២)-សេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត...
គិតត្រឹមរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួន៦ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យ សេវាបានផ្តល់ជូនប្រជាពលរដ្ឋនោះរួមមាន លិខិតឆ្លងដែនជាង ២៣.១៨៤ម៉ឺនក្បាល លិខិតធ្វើដំណើរជាង ៣.៥១២ពាន់ក្បាល សៀវភៅស្នាក់នៅជាង ៦.៨៩២ពាន់ក្បាល សៀវភៅគ្រួសារជាង ៥.៥៣៧ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណចំនួនជាង ២១.៥១៦ម៉ឺនសន្លឹក។ ឯកសារអត្តសញ្ញាណកម្ម គឺជាផ្នែកមួយនៃសេវាដែលផ្ដល់ជូនដោយមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនពលរដ្ឋប្រើប្រាស់តាមតម្រូវការ។ សម្ដេចធិបតី...
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ និងលោក Ayumu TAKAHASHI ប្រធានក្រុមប្រឹក្សាអង្គការ On The Road បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាមដើម្បីផលិត ជាវត្ថុអនុស្សាវរីយ៍ រវាងអង្គភាពស៊ីម៉ាក់ និងអង្គការ On The Road។ តាមរយៈកិច្ចព្រមព្រៀងនេះអង្គភាពស៊ីម៉ាក់នឹងបង្កើតរោងជាងសម្រាប់ធ្វើការកែច្នៃ...
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC មានប្រសាសន៍បញ្ជាក់ថា ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ត្រូវបានអង្គភាពស៊ីម៉ាក់ផ្តួចផ្តើមរៀបចំឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៥ សំដៅជំរុញចលនាសាធារណៈឱ្យមានការចូលរួមយ៉ាងសកម្មដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ក្នុងសភាពការណ៍ពេលនោះកម្ពុជា មានអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីនខ្ពស់ជាងគេក្នុងពិភពលោកគឺមានចំនួនប្រមាណជាង ៤,០០០នាក់ក្នុងមួយឆ្នាំៗ។ តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៤ កុម្ភៈនេះ ឯកឧត្តម ហេង រតនា មានប្រសាសន៍អបអរសាទរខួបលើកទី...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) សូមអញ្ជើញ លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេចនៃក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក (VEHAA DATA CENTER CO., LTD.) និង ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក (KEPSTAR DATA CENTRE MANAGEMENT CO., LTD.)...
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានអតីតសមាជិកបក្សប្រឆាំង និងសមាជិកគណបក្សនានាចំនួន ១៣០រូប ស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ យោងតាមសំណើពីអតីតសមាជិកគណបក្សប្រឆាំង និងសមាជិកគណបក្សនានា ដែលមានចំនួន ១៣០រូប មកពីខេត្តចំនួន ៦ រួមមាន ខេត្តកំពង់ចាម ក្រចេះ ព្រៃវែង ប៉ៃលិន ត្បូងឃ្មុំ និងកំពង់ធំ បានប្រកាសចាកចេញពីគណបក្សរបស់ខ្លួន និងគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា...
នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា តាមរយៈការបើកសន្និបាតនេះ បានឲ្យដឹងថា មកដល់បច្ចុប្បន្នក្រសួងអប់រំបាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារជូនសិស្សរៀនតាមសាលារៀនបានចំនួន១១១៤សាលា នៅក្នុងចំណោមសាលារៀនទូទាំងប្រទេសសរុបប្រមាណ១៩៥៩១សាលា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា ក្នុងដំណើរការអនុវត្តអនុវត្តគោលនយោបាយជាតិស្តីពី ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ហើយបើគិតចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ២០២៤នេះ ក្រសួងអប់រំបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនគោលដៅសរុបចំនួន...
នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ហើយតាមរយៈការបើកសន្និបាតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏បានប្រកាសប្រើប្រាស់ផងដែរ នូវសាលាឌីជីថលកម្ពុជា ដើម្បីជំរុញសិស្សចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ថ្លែងថា នៅក្នុងដំណើរការបើកសាលាឌីជីថលកម្ពុជា ដែលនឹងប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨ បណ្ណជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរវៀង នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់ ឯកឧត្ដម ប៉េង...
ស្វាយរៀង ÷ តំណាងសកម្មជនផ្ដាច់ខ្លួននៅក្នុងគណបក្សប្រឆាំងក្នុងភូមិសាស្រ្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀងចំនួន៥២នាក់ ក្នុងពេលមកចូលរួមប្រកាសទទួលស្គាល់ឲ្យរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តមឌី វិទ្យាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៥ បានធ្វើការប្ដេជ្ញាចិត្តបន្តខិតខំប្រមូលផ្ដុំសមាជិក សមាជិកា និងសកម្មជននៃគណបក្សប្រឆាំងក្នុងក្រុង ដើម្បីមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមទៅចូលរួមបោះឆ្នោត ផ្ដល់ឱកាសជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្តដឹកនាំ ប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍន៏ ខណៈដែលគណបក្សប្រឆាំងបានតែថា មិនដែលឃើញធ្វើអ្វីសម្រាប់ប្រទេសជាតិ។ ថ្លែងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះក្នុងនាមគណៈកម្មាធិការគណបក្សក្រុង និង...