កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃការអនុវត្តគំនិតផ្ដួចផ្តើមកាតាលីករសកល ស្តីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើ កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅ ក្នុង «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ក្នុងបរិការណ៍សកលដែល មានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការលេចចេញជាបន្តបន្ទាប់...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី បានចំនួន ១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ ពាន់លានដុល្លារ អាម៉េរិក កើនឡើងចំនួន ៦៦ គម្រោង ខណៈទុនវិនិយោគក៏បានកើនឡើងប្រមាណ ៣០៥ លានដុល្លារអាម៉េរិក បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន អំពីការចុះបញ្ជីវិនិយោគនៅកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានចំនួន ១៧២ គម្រោង...
គិតចាប់ពីថ្ងៃនេះ រហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងបង្កើនការចុះត្រួតពិនិត្យទំនិញតាមបណ្តាទីផ្សារ និងណែនាំពលរដ្ឋឲ្យជួយផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹង ករណីឃើញថា មានផលិតផលដែលបង្កផលប៉ះពាល់សុខភាព។ លោក ហេង មាលី ប្រធាន ក.ប.ប. សាខារាជធានីភ្នំពេញ ក្នុងឱកាសចុះត្រួតពិនិត្យមុខទំនិញគ្រឿងសមុទ្រ និងយកសំណាកគំរូ ដើម្បីយកធ្វើតេស្តបឋមនៅលើរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ស្ថិតនៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៥នេះ...
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់គណៈកម្មការនិងក្រុមការងារពិសេស រួមទាំងរដ្ឋបាលខេត្តភាគឦសានត្រូវធ្វើការរួមគ្នាជួយដល់អ្នកអ្នវិនិយោគ ជាពិសេសវិនិយោគិនក្នុងស្រុកឱ្យទៅវិនិយោគនៅទីនោះ។ ក្នុងឱកាសនោះសម្ដេចធិបតីបានណែនាំឱ្យក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការអនុវត្តការងារគាំទ្រផ្សេងៗ ដល់កម្មវិធីពិសេសនេះ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យនៅខេត្តជាប់ព្រំដែន ដែលមានច្រកអន្តរជាតិ ការពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ និងការដាក់ចេញនូវយន្តការសម្របសម្រួល...
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជេីញជួបសំណេះសំណាល និងសួរសុខទក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជានិវត្តជន នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ អគ្គលេខាធិការដ្ឋានរដ្ឋសភា តែងតែរៀបចំកម្មវិធីជួបជុំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចូលនិវត្តន៍ នៅរៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ការជួបជុំនេះ ដើម្បីរឹតចំណងមិត្តភាព...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវ ស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព សម្រាប់ដាក់ចេញនូវគោលការណ៍ណែនាំ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបំពេញនូវមហិច្ឆតារបស់រដ្ឋាភិបាលលើបញ្ហាអាកាសធាតុ។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាង ប្រព័ន្ធវដ្តករសាស្ត្រ សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ទោះបីកម្ពុជាបញ្ចេញ កាបូនទាបក៏ដោយ...
ភ្នំពេញ ៖ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីរួមចំណែកត្រៀមក្នុងដំណើរចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង កម្មវិធីបើកវគ្គបណ្តុះបណ្តាល លើជំនាញបង្កើនផលិតភាពសហគ្រាស នៅថ្ងៃទី ៧ ខែ មេសា ម្សិលមិញនេះថា តាមរយៈគម្រោងការ អនុវត្តនេះ ក្រសួងឧស្សាហកម្ម...
ប៉ៃលិន៖ មានប្រសាសន៍ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារថ្មីខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានជំរុញ ឱ្យមន្រ្តី និងថ្នាក់ដឹកនាំពន្ធនាគារ បន្តយកចិត្តទុកដាក់ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការអប់រំហ្វឹកហ្វឺន ណែនាំ កែប្រែ និងផ្តល់វិជ្ជាជីវៈដល់ទណ្ឌិត ក្នុងពន្ធនាគារ ឱ្យក្លាយទៅជាមនុស្សល្អ ដើម្បីឱ្យពួកគេធ្វើសមាហរណកម្មខ្លួន ទៅក្នុងគ្រួសារ និងសង្គមវិញ ។...
ភ្នំពេញ៖រដ្ឋបាល រាជធានីភ្នំពេញនឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយ ជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង...
ភ្នំពេញ ៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ប្រៀបធៀបរយៈពេលប្រមាណ១០ឆ្នាំកន្លងទៅ (២០១៥-២០២៥) ការនាំចេញដំណាំកសិផលរបស់កម្ពុជា មិនមានច្រើនទេ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាចាប់ផ្តើមនាំចេញចំរុះមុខ មានដូចជាបន្លែ ផ្លែឈើ សូម្បីការងារវារីវប្បកម្មក៏មានធ្វើការនាំចេញដែរ ដូច្នេះបង្ហាញថា កម្ពុជាបានធ្វើពិពិធកម្មទាំងកសិផល និងពិពិធកម្មកម្ពុជា។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយអង្គវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...