ប៉ៃលិន ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី មកចែកជូនកងទ័ពការពារព្រំដែន៥០៤នៃខេត្តប៉ៃលិន មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ ក្នុងឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា, សម្តេចប្រធានរដ្ឋសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រាប់កងទ័ពថា...
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈសុខភាពអនាម័យ ជូនគ្រួសារក្រីក្រចំនួន ៥៩៨គ្រួសារ ក្រោមគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ (ACRP) តាមរយៈក្រសួងផែនការ ដែលប្រារព្ធធ្វើឡើងនៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរជំនាញ តំណាងអង្គការដៃគូរអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។ នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី...
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តីជ័យមង្គល មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក ជួបតែសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តបំពេញតួនាទីភារកិច្ច ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស. ២៥៦៨ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក...
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅសប្ដាហ៍ក្រោយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរម្លឹកទៅកាន់អាជ្ញាធររដ្ឋបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សារណៈឱ្យបានល្អ ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋបានលេងកម្សាន្តសប្បាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធស្ពានអាកាសមរតកតេជោ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា នេះ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្ត ទាំង អស់ ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព...
នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិតជំនាន់ទី២ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន៤០០នាក់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ដែលស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយ ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ...
ពោធិ៍សាត់៖ ក្រុមយុវជនក្នុងស្រុកបាកាន កំពុងផុសផុល ក្នុងការហាត់សមរាំចង្វាក់ប្រជាប្រិយខ្មែរ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាកាន ឆ្នាំ២០២៥ ដោយពួកគាត់បានបង្ហាញអារម្មណ៍រីករាយ និងពេញចិត្តចំពោះការបង្កើតឲ្យមានកម្មវិធីប្រកួតរាំចង្វាក់ខ្មែរនេះឡើង ក្នុងស្រទាបយុវជនមកពីឃុំទាំង៩ ក្នុងស្រុកបាកាន យុវជនក្រៅប្រព័ន្ធ និងក្នុងស្រទាប់មន្ត្រីរាជការនិងគ្រូបង្រៀនក្នុងស្រុកបាកាន ។ គួរឲ្យដឹងដែរថា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ ក្រុមការងារចុះជួយស្រុកបាកាន សហការជាមួយរដ្ឋបាលស្រុកបាកាន នឹងរៀបចំ សង្ក្រាន្តបាកានឆ្នាំ២០២៥ នៅបរិវេណវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ដែលជាព្រឹត្តិការណ៍ ធំជាងគេប្រចាំស្រុកបាកាន ដោយមានកម្មវិធី...
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបាត់ដំបង ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់ វិស័យជាបន្តទៀត។ ការណែនាំរបស់សម្ដេចបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តអន្តរទីបការាម...
នៅព្រឹកថ្ងៃអាទិត្យទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការសាលាខេត្ត សាលាក្រុងដូនកែវ រួមជាមួយ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងសប្បាយរីករាយក្នុងកម្មវិធីលេងកម្សាន្តល្បែងប្រជាប្រិយ ដែលរៀបចំឡើងនៅវិទ្យាល័យជាស៊ីមតាកែវ សង្រ្កាន្តជាស៊ីមតាកែវ។ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អភិបាលខេត្តមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានចូលរួមលេងល្បែងប្រជាប្រិយយ៉ាងសកម្ម ដូចជាល្បែងបោះអង្គញ់ ល្បែងវាយក្អមដែលសាងសំណើចសប្បាយរីករាយ និងល្បែងទាញព្រ័ត្រដែលបង្ហាញពីកម្លាំងសាមគ្គីភាព។ ក្រៅពីល្បែងទាំងនេះ រដ្ឋបាលក្រុងដូនកែវ...
ស្វាយរៀង ÷ អនុវត្តតាមការណែនាំរបស់ឯកឧត្តមឌី វិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ស្ដីពីការរៀបចំទីតាំងលេងល្បែងកំសាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអោយមានភាពអតីតធម៏រហូតមកដល់ថ្ងៃនេះ យុវជននៅក្នុង ស្រុក ក្រុង ទាំង៨របស់ខេត្ត សហការជាមួយនឹងរដ្ឋបាលខេត្ត និងវត្តអារាម បានរៀបចំទីតាំងលេងល្បែងជាបណ្ដើរៗហើយ ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋពិសេសយុវជនចូលលេងកំសាន្ត ។ ដោយឡែក ក្រុងស្វាយរៀង បើតាមលោក សយ ធានី ប្រធានគណៈកម្មាធិការយុវជនក្រុង បានបញ្ជាក់ប្រាប់ទូរទស្សន័ BTVអោយដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះថា...
ថ្លែងក្នុងឱកាសម្ពោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ នៅវត្តចុល្លវ័ន (ហៅព្រៃអារ) ឃុំខ្វាវ ស្រុកសំរោង នៅថ្ងៃ សៅរ៍ ទី ៥ខែ មេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា សុខសន្តិភាពគឺជាកត្តាចម្បង និងមិនអាចខ្វះក្នុងកសាងសមិទ្ធផលនានា រួមទាំងវត្តអារាមដែលជាទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ។ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា...