ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តន៍ជនកាកបាទក្រហមកម្ពុជា ចំនួន ៣៨នាក់ ក្រោមអធីបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ្រហមកម្ពុជា...
ភ្នំពេញ ៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ នៅក្នុងជំនួបនោះ, ឯកឧត្តម Tull TRAISORAT បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ ឯកឧត្តមបានបញ្ជាក់ថា...
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ ត្រូវបន្តសហការចូលរួមតាមតួរនាទីភារកិច្ច ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែងលម្អ ភ្លើងពណ៌នៅតាមសួនច្បារ អង្គភាព និងទីសាធារណៈ ឱ្យមានសោភ័ណភាព ហើយនៅគ្រប់វត្តអារាម និង តំបន់ទេសចរណ៍ផ្សេងៗ ត្រូវរៀបចំកន្លែង និងទីធ្លាឱ្យបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរ ជាតិឱ្យចូលលេងកម្សាន្ត...
ស្វាយរៀង ៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា អនុវត្តតាមការណែនាំរបស់គណៈអភិបាលខេត្ត ពិសេសឯកឧត្តម ឌី វិទ្យា អនុប្រធានសហភាពយុវជនកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ស្ដីពីការរៀបចំតុបតែងកែលម្អក្រុងបង្កើនសោភណ្ឌ័ភាព ដើម្បីទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ និងពលរដ្ឋឲ្យមានចំណាប់អារម្មណ៍ចូលលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ រហូតមកដល់ពេលនេះក្រុងស្វាយរៀងដែលជាទីប្រជុំជននៃពលរដ្ឋខេត្តស្វាយរៀងត្រូវបានរដ្ឋបាលខេត្តសហការឧបត្ថម្ភបន្ថែមផងនោះសាលាក្រុងស្វាយរៀងបានធ្វើការរៀបចំតុបតែងកែលម្អសោភ័ណទីសាធារណៈ មន្ទីរអង្គភាពបានល្អនៅគ្រប់ស្ថាប័នរដ្ឋ ពិសេសភោជនីយដ្ឋាន ផ្ទះសំណាក់សណ្ឋាគារ...
(ភ្នំពេញ) ស្ថានកុងស៊ុលកិត្តិយសសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដឹកនាំដោយ ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប (ព្រឹទ្ធបុរស) កាលពីថ្មីៗនេះបានចូលជួបសម្តែងការគួរសមនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MOFAIC) ។ យោងតាមប្រភពបានឲ្យដឹងថា ស្ថានកុងស៊ុលបានជួបជាមួយ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការអចិន្ត្រៃយ៍ និងជាទីប្រឹក្សាផ្ទាល់របស់នាយករដ្ឋមន្ត្រី រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ MOFAIC រួម មាន៖ ឯកឧត្តម THO Samnang អគ្គ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៥នេះ បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងនោះមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន។ សម្ដេចសម្រេចបានបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិច ដែលនឹងត្រូវដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានភារកិច្ចក្នុងការសម្របសម្រួល...
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្ត្រា ចាយបូរិន ដឹកនាំឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានយាងនិងនិមន្ត សម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” ទីតាំងទី២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃចំនួន៥អង្គ ប្រោះព្រំ សិរីសួស្តី វិបុលសុខ ដើម្បីផ្តល់ពរជ័យទទួលយកអំណរឆ្នាំថ្មី នាំមកនូវសិរីសួស្តី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ សាផុន...
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅក្នុងជំនួបជើងទី១ សម្រាប់វគ្គ ៤ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបកម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025។ ជាមួយការប្រកួតដ៏សំខាន់នេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ភាគរយខ្ពស់នឹងត្រូវអវត្តមានខ្សែប្រយុទ្ធអន្ដរជាតិ ២រូប គឺកីឡាករ Matheus Moresche និងកីឡាករ Cristian Roque ។ នេះបើតាមការបង្ហើបរបស់គ្រូបង្វឹកលោក Pep Munoz នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត តែយ៉ាងណាលោកមិនបារម្ភឡើយ...