ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំគណៈប្រតិភូមន្ត្រីរាជការខេត្ត អញ្ជើញទៅកាន់ទីសក្ការៈបូជា ពេយលោកតាឌី ដើម្បីធ្វើពិធីអុជធូបបួងសួងសុំសេចក្តីសុខ សិរីមង្គល ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅខ្នងភ្នំប្រាសាទព្រះវិហារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ បន្ទាប់ពីបញ្ចប់ពិធីបួងសួងដ៏មានសារៈសំខាន់នោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម...
ភ្នំពេញ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញដឹកនាំសមាជិក សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ ដោយបានធ្វើពិធីសូត្រមន្ត រាប់បាត្រដល់ព្រះសង្ឃ ព្រមទាំងកម្មវិធីរបាំត្រុដិ។ ពិធីនេះ បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី សុំពរសុំជ័យពីទេវតាឆ្នាំថ្មី ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងអភិវឌ្ឍន៍ប្រទេស ក្នុងសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល...
ពិធីនេះមានកាអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម គីម រិទ្ធីអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា មេបញ្ជាការកងកម្លាំងទាំងបី ពុទ្ធបរិស័ទតឆ្ងាយ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។ ពិធីនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីសម្តែងនូវការដឹងគុណចំពោះប្រាសាទបុរាណដ៏ពិសិដ្ឋ ដែលជាកេរដំណែលវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ និងដើម្បីឧទ្ទិសកុសលតាមរយៈការដាក់បាត្រព្រះសង្ឃចំនួន ១០៨អង្គ។ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យនេះ ដោយនាំមកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យផ្សេងៗ ដើម្បីប្រគេនដល់ព្រះសង្ឃ រួមនិងពិធីដាក់បាត្រព្រះសង្ឃរហូតដល់ ១០៨អង្គ...
កោះកុង៖ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅការងាឆ្នាំ២០២៥ខេត្តនិងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តការងារឆ្នាំ២០២៥របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង។ បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធ កម្ពុជាខេត្តកោះកុងឆ្នាំ២០២៤របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់...
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋបាលសង្កាត់អូរឫស្សីទី២ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសក រាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ។ ពិធីសូត្រមន្តនេះ បានប្រព្រឹត្តធ្វើឡើងក្រោមការចូលរួមពី លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌ៧មករា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់អូរឫស្សីទី២ ដោយមានការអញ្ជើញចូលរួម ពី...
ភ្នំពេញ ៖ លោក អភិបាលខណ្ឌបឹងកេងកង ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីពង្រឹងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ។ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានប្រជុំគណៈបញ្ជាការឯកភាព ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួម ពីលោក លោកស្រីអភិបាលរង លោកអធិការង លោកមេបញ្ជាការកងរាជអាវុធហត្ថ មន្រ្តីជំនាញពាក់ព័ន្ធ និងគណៈគ្រប់គ្រងផ្សារ។ ក្នុងកិច្ចប្រជុំនេះដែរ លោក...
ក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានជម្រាបជូនដំណឹងដល់បងប្អូនដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ថា បងប្អូនអាចចូលរួមប្រកួតថតសែលហ្វី ដែលមាន ២វិញ្ញសារសម្រាប់ជ្រើសរើសប្រកួត គឺ៖ បែបទោល (Solofie) និងបែបគូស្នេហ៍ (Couplefie)។ ជ័យលាភី ទទួលបានមាន៖ – លេខ១ ទទួលបានប្រាក់រង្វាន់ ១លានរៀល – លេខ២ ទទួលបានប្រាក់រង្វាន់ ៦សែនរៀល – លេខ៣ ទទួលបានប្រាក់រង្វាន់ ៤សែនរៀល...
តាកែវ ៖ ផ្លូវស្តារឡើងវិញក្រាលល្បាយថ្មភ្នំ ប្រវែង ៤.៥០០ ម៉ែត្រ ក្នុងស្រុកកោះអណ្តែត និងគម្រោងជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥០០ ម៉ែត្រ នៅក្នុងស្រុកបាទី ខេត្តតាកែវ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច។ ជុំវិញការអភិវឌ្ឍន៍ជនបទនេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់...
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានរៀបចំពិធីសូត្រមន្តចម្រើន ព្រះបរិត្ត ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ក្រុមប្រឹក្សាខណ្ឌ សង្កាត់ នគរបាលប៉ុស្តិ៍ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្រោមអធិបតី លោក ហែម អាន...
ស្ទឹងត្រែង៖ កម្លាំងនគរបាលជំនាញ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសសារធាតុញៀនជាង ៤៧គីឡូក្រាម។ កាលពីថ្ងៃ០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៖៤៨នាទី អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក...