ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ។ ក្នុងទិវានេះ ក៏មានការចូលពីព្រះវត្តមានសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះធម្មលិខិត បណ្ឌិត...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែមេសានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនា រវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។ កម្មវិធីនេះរំពឹងទុកថា នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឲ្យកាន់តែរីកចម្រើនសម្រាប់អភិវឌ្ឍន៍គ្រប់អនុវិស័យ។ នៅក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត...
នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សកម្មភាពមីននៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាគ្មានមីន ។ សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់មីន...
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ មន្ដ្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែបន្តការផ្តល់សេវាបែបបទទិន្នការនានា និងការរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយ ជូនដល់ភ្ញៀវជាតិ – អន្តរជាតិ និងមានការចែកក្រម៉ា ទឹកសុទ្ធ នំប៉័ង ជូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជា ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្នុងមួយថ្ងៃៗមានចំនួនយ៉ាងច្រើនកុះករផងដែរ។ អនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានប្រសាសន៍ថា ការចែកក្រម៉ា...
នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រចាំការដោះស្រាយការងាររដ្ឋបាល ចំនួន៧នាយកដ្ឋាន-អង្គភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ...
ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ គ.ស២០២៥ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ពិតជាមានកិត្តិយសក្រៃលែង ដែលគណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស នៃអនុវិទ្យាល័យសង្គមថ្មី ដែលបាន អញ្ជើញមកធ្វើការសម្ដែងរបាំត្រុដិដ៏វិចិត្រ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ។ ការសម្ដែងរបាំត្រុដិនេះ មិនត្រឹមតែជាការបង្ហាញពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមបណ្ដេញនូវឧបទ្រពចង្រៃ គ្រោះកាចនានាដែលកើតមានក្នុងឆ្នាំចាស់...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង “ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី” (PROJECT FOR STRENGTHENING COMPREHENSIVE...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញដល់ការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌...
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទះសាឡីគោលឿន ឆ្នាំ២០២៥ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វការីជន ដូនតាខ្មែរគ្រប់ជំនាន់ និងដើម្បីឱ្យទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ៗរូប ខណៈឆ្នាំនេះ មានរទះគោមកពីតាមបណ្តាខេត្តចំនួន៦៧នឹម បានចូលរួមប្រកួត ហើយជ័យលាភីលេខ១ បានទៅគោអ្នកខេត្តកំពង់ចាម ។ ក្នុងប្រណាំងរទះសាឡីគោលឿន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ការប្រណាំងរទះសាឡីគោលឿននេះ គឺមានដើមកំណើត និងដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចម្បង...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានយាងនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បន្ទាប់ពីពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន។ ការយាងត្រលប់មកវិញរបស់ ព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង...