ដើមឆ្នាំថ្មី ២០២៥នេះ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយនានារបស់ក្រសួង ស្ថាប័ន ចំពោះការផ្ដល់សេវា និងជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ខណៈកាលពីឆ្នាំដំបូងនៃអាណត្តិទី៧នេះសម្ដេចនាយករដ្ឋមន្រ្ដីធ្លាប់មានប្រសាសន៍ប្រាប់ទៅមន្រ្ដីនៅក្នុងឱកាសពិធីសម្ពោធសមិទ្ធផលនានាថា នៅឆ្នាំទី២ នៃអាណត្តិនេះសម្ដេចនឹងចុះពិនិត្យដោយផ្ទាល់លើការអនុវត្តគោលនយោបាយរបស់ក្រសួង ស្ថាប័ន និងតាមបណ្ដាខេត្ត។ ជាក់ស្ដែងក្រោយសម្ដេចបានដាក់បទបញ្ជាឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ត្រៀមជួយដោះស្រាយបញ្ហាប្រជាកសិករខ្វះខាតទឹកធ្វើស្រែប្រាំងកាលពីដើមខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្រ្ដីរួចមក, នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចនាយករដ្ឋមន្រ្ដីបានចុះពិនិត្យដោយផ្ទាល់ចំពោះសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្ដាល...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទម្លាយសារសំឡេងមួយ ដែលសម្ដេចបានជជែកជាមួយ យុវជនជាសកមម្មជនប្រឆាំងនៅប្រទេសជ៉ុនម្នាក់ឈ្មោះ Seth ប៉ុន្ដែបុគ្គលនេះបែរជាចង់បានតួនាទីលើសសមត្ថភាព ហើយងាកមកវាយប្រហាររាជរដ្ឋាភិបាលទៅវិញ។ សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ។ ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះទៅឪពុកម្តាយដើម្បីមានដើមទុនរកស៊ី។ កូនមួយនេះបានផ្ញើសារសុំលុយជាបន្តតែខ្ញុំមិនឆ្លើយ។ ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូនមួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយប្រហារច្រើនគោលដៅ។ សម្ដេចបានសរសេរថា កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨ សីហា ២០២៤។ ពេលនេះសម្ដេចមិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេ ព្រោះសាមីខ្លួនបានចាកចេញពីការសន្យារបស់ខ្លួនហើយ។ សម្ដេចបានបញ្ជាក់ថា កន្លងមកសម្ដេចបានស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះ មិនមែនលើកលែងការចោទប្រកាន់នោះឡើយ។...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក, នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។ ក្រោយពីបានស្តាប់បទបង្ហាញពីក្រុមការងាររៀបចំសេចក្តីព្រាងរួច ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតដល់ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ផ្តល់ជាមតិយោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលផែនការនេះ នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរឡើង។...
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំ នាយទាហាន និងក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ១៦លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ ព្រមទាំងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា...
កំពង់ធំ ៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបប្រជាសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន ។ សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ...
ភ្នំពេញ៖ មានដុំដែកធំៗបានធ្លាក់មកពីលើទាំងមិនដឹងប្រភព ធ្លាក់ចំផ្ទះប្រជាពលរដ្ឋបង្កការខូចខាតចំនួន៣ខ្នង និងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសស្រាល ធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ខណៈពួកគាត់ខ្លះកំពុងស្ថិតនៅក្នុងផ្ទះ និងខ្លះទៀតកំពុងធ្វើការលក់ដូរ ស្រាប់តែមានដុំដែកមិនដឹងជាហោះមកពីទីកន្កែងណាធ្លាក់ចំផ្ទះពួកគាត់និងធ្លាក់លើផ្លូវរួចខ្ទាតបុកចូលផ្ទះគាត់តែម្ដង ។ ខណៈនោះសម្លេងធ្លាក់លាន់ដូចផ្ទុះគ្រាប់ផ្លោងគួរឲ្យភ័យខ្លាចខ្លាំងណាស់ ហើយបានបណ្ដាលឲ្យផ្ទះខ្លះខូចខាតដំបូល និងធ្លុះធ្លាយជញ្ជាំងថ្ម ធ្លុះធ្លាយប្លង់សេ ព្រមទាំងទ្វារផងដែរ ។ ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា...
ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនជាតិចិនម្នាក់និងដកហូតសាធាតុញៀនចំនួនជាង៤៧គីឡូក្រាម នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១៣៖៣០នាទី...
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ក្នុងកម្មវិធីបណ្ដាញយុវជន (YNDPP) លើកទី៤ ស្ដីពីការបង្ការទប់ស្កាត់គ្រឿងញៀនចំនួន ៦០នាក់ មកពី១២ប្រទេស ដឹកនាំដោយលោក MOHD FARUZ HJ SULONG ប្រធានប្រតិភូ បានមកទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា រយៈពេល (០៣ថ្ងៃ) ចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ –...
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣១ខែ មករា ឆ្នាំ ២០២៥ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងសម្តេចកិត្តព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជេីញជាអធិបតី ប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំអាណត្តិទី៦ ដែលធ្វើឡើងក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៥ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល...
ក្រសួងកិច្ចការនារី និងសមាគមសិល្បករខ្មែរ នឹងសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈវិស័យសិល្បៈវប្បធម៌ នៅក្នុងសង្គមមួយគ្មានការរំលោភសិទ្ធិ និងរស់នៅក្នុងគ្រួសារ មិនមានអំពើហឹង្សាជាដើម។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងជំនួបពិភាក្សាការងារជាមួយ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងគណប្រតិភូ នៅរសៀលថ្ងៃទី ៣០ ខែ មករា ម្សិលមិញនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ...