ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធកម្ពុជាបានថ្លែងថា ខឿនការពារជាតិដែល កើតចេញពីប្រជាពលរដ្ឋគឺវាខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀតខណៈការលើកឡើងរបស់សម្តេចបែបនេះគឺឆ្លើយតបនឹងបុគ្គលមួយចំនួន ដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិហើយស្នើរឲ្យរាជរដ្ឋាភិបាលធ្វើ របងការពារព្រំដែនរវាងកម្ពុជា និងវៀតណាមនោះ។ តាមរយៈសារពិសេសមួយនារសៀលថ្ងៃនេះ ដើម្បីបញ្ជាក់បន្ថែមអំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រី កោណរវាងកម្ពុជា ឡាវ និងវៀតណាម ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋខ្លះជាពិសេសគឺក្រុមដែលតាំងខ្លួន ឯងជាអ្នកស្នេហាជាតិនោះបាននិយាយហាក់បីដូចជាងាយស្រួលណាស់ ដែលស្នើរឲ្យមានការធ្វើរបងរវាង...
ក្រចេះ៖ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងកម្លាំងចម្រុះ បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៣០គក្រ ចូលក្នុងបឹងធម្មជាតិ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។ ការចាក់លែងកូនត្រីចម្រុះខាងលើ ធ្វើឡើងបន្ទាប់ពី មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកចិត្របុរី បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងកាស និងកោះទន្សាយ ភូមិម្រើម ឃុំដារ...
កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីក្លាយជាសមាជិកនៃសហភាពនេះ នៅឆ្នាំ១៩៩៧ មក។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមអធីបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងមានការចូលរួមពីឯកឧត្តម METOKI Masahiko អគ្គនាយកសហភាពប្រៃសណីយ៍សកល ឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ន...
ពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាលពន្យល់យ៉ាងល្អិនល្អន់ និង បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការនេះ ។ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីបានស្តាប់ការពន្យល់បកស្រាយច្បាស់ៗរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានធ្វើឱ្យពួកគេយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ CLV និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មិនធ្វើឱ្យប្រទេសកម្ពុជាបាត់បង់ទឹកដី ដូចជនអគិតមួយចំនួនចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ។ លើសពីនេះ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ បានថ្លែងអបអរសាទរ និងថ្លែងអំណរគុណដល់កីឡាករ កីឡាការីនី និងប្រតិភូកីឡាកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។ សម្ដេចធិបតី បញ្ជាក់ថា បើទោះបីជាលទ្ធផលមិនគាប់ប្រសើរយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ និងប្រតិភូកីឡាយើង បានបំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ផ្តល់ជូននូវមោទនភាពជាតិខ្មែរ។
រយៈពេលពេញមួយឆ្នាំ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ អាជ្ញាធរនៅតាមមូលដ្ឋាន បានបន្តបង្កើនប្រសិទ្ធភាពខ្ពស់ លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។ តាមរយៈយន្តការច្រកចេញចូលតែមួយ នៅតាមបណ្តារដ្ឋបាលសង្កាត់ និងខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ បានកំពុងដើរតួនាទីយ៉ាងសម្ខាន់ សម្រាប់បម្រើលើការផ្តល់សេវាឱ្យបានលឿនរហ័ស និងប្រកបដោយទំនុកចិត្តជូនប្រជាពលរដ្ឋ ដើម្បីទទួលបានតម្រូវការឯកសារយកទៅប្រើប្រាស់ ។ លោកយី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ ទទួលបន្ទុកការិយាល័យច្រកចេញចូលតែមួយ បានប្រាប់ឱ្យដឹងថា ពេញមួយឆ្នាំ ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ រដ្ឋបាលខណ្ឌបានផ្តល់សេវាសាធារណៈ ជាង៥ម៉ឺនសេវា ជូនប្រជាពលរដ្ឋ ដែលភាគច្រើន ជាសេវានីត្យានុកូលកម្ម...
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រុញយុវជន និងបញ្ញវន្តខ្មែរអ៊ិស្លាមទាំងអស់ត្រូវអភិវឌ្ឍសមត្ថភាព ភាពជាអ្នក ដឹកនាំ សិក្សារៀនសូត្របន្ថែម ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជី ថល និងបំណិនសតវត្សរ៍ទី២១ ដើម្បីរួមចំណែកជាមួយក្រសួង ស្ថាប័នសាមី លើការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទៅតាមជំនាញ និងវិស័យ។ រីឯសិស្សនិស្សិតក៏ត្រូវតម្រង់ទិសនៃការសិក្សាឱ្យចំទិសដៅស្របតាមតម្រូវការទីផ្សារការងារ និងសង្គមជាតិ ក្នុងបរិបទឌីជីថលដើម្បីចូលរួមកសាងប្រទេសជាតិ និងសហគមន៍ឱ្យកាន់តែរីក ចម្រើនថែមទៀត។ ការជម្រុញដូចនេះខណះ ឯកឧត្តមបណ្ឌិត...
ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី ២ បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។ ការប្រឡងនេះ ជាការប្រឡងលើកចុងក្រោយ ដោយនឹងជ្រើសរើសអ្នកជាប់ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ។ ការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី ២ បានចាប់ផ្ដើមដំណើរការ នៅម៉ោង ១២. ០០ថ្ងៃត្រង់ ដោយមានបេក្ខជនសរុបចំនួន ៤ ៣២១នាក់។ ការប្រឡងនេះ ជាការប្រឡងលើកចុងក្រោយ ធ្វើឡើងក្រោមការត្រួតពិនិត្យ និងកាត់វិញ្ញាសាដោយផ្ទាល់ ឯកឧត្តម...
ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា រួមគ្នាធ្វើបង្កើតស្នាដៃថ្មី ជាទម្រង់សិល្បៈ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការបង្ការ ទប់ស្កាត់ និងកិច្ចការពារជនរងគ្រោះពីការជួញដូរមនុស្ស។ ការថ្លែងរបស់លោកជំទាវ ឡងឌី សាន់ណារ៉ា យ៉ាងដូច្នេះក្នុងឱកាសពិធីបើកសិក្ខាសាលា ស្តីពី “ ខ្ញុំ អ្នក យើងទាំងអស់គ្នា...
លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា បានអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺកាន់តែធ្វើឲ្យព្រំដែន នៃប្រទេសកម្ពុជា មានភាពរឹងមាំ និងទប់ស្កាត់រំហូរអន្តរប្រវេសន៍ខុសច្បាប់ ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV លោក សួន សេរីរដ្ឋា បានលើកឡើងថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ...