អគ្គលេខាធិការសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា បច្ចុប្បន្នការវិនិយោគ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV DTA គឺសភាពាណិជ្ជកម្មកម្ពុជា បាននាំបណ្តាអ្នកវិនិយោគទុនជាតិ និងអន្តរជាតិច្រើនទៅវិនិយោគ ជំរុញកំណើនសេដ្ឋកិច្ចទៅកាន់តំបន់៤ខេត្តរបស់កម្ពុជាហើយសភាពាណិជ្ជអំពាវនាវក្រុមប្រឆាំងបញ្ឈប់ការញុះញង់គ្រប់ទម្រង់ធ្វើឲ្យប៉ះសេដ្ឋកិច្ចតំបន់នោះ។ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែសីហានេះថា នៅថ្ងៃនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី សាំង វណ្ណៈ សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមជាគណៈអធិបតីជាមួយនឹងឯកឧត្តម ហេង សុថា អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលមហោស្រពនៃខេត្តក្រចេះ។ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤...
ក្រុមសហជីព ក៏ដូចជាកម្មករ កម្មការិនីបម្រើការងារក្នុងវិស័យកាត់ដេរ បានប្រកាសជាគោលជំហរថា ពួកគាត់នឹងមិនចូលរួមសកម្មភាពណាមួយទេពីក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលបានកំពុងធ្វើសកម្មភាពអំពាវនាវ និងបំផុសបំផុល ញុះញង់ឲ្យប្រជាពលរដ្ឋធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល កម្ពុជា។ ជួបសម្ភាសន៍ជាមួយសហព័ន្ធសហជីពសម្លេងយុវជនខ្មែរកម្ពុជា និងកម្មករ កម្មការិនីរោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រូស្ពើរ ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០២៤នេះថា មូលហេតុដែលមិនចូលរួមសកម្មភាពទាំងនេះ ដោយសារសព្វថ្ងៃកំពុងរស់នៅក្នុងភាពសម្បូរសប្បាយ និងសុខសន្តិភាពពេញលេញ ដោយមានការងារធ្វើជាប្រចាំ និងមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។...
ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរីដែលជាប់ព្រំដែនប្រទេសវៀតណាម បានអះអាងថា ផ្អែកតាមជីវភាពរស់ជាក់ស្តែងរបស់ពួកគាត់មិនមានការបាត់បង់ទឹកដីដូចពាក្យចចាមរ៉ាមនោះទេ។ ស្របពេលក្រសួង-ស្ថាប័ន មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដើម្បីឆ្លុះបញ្ចាំងដល់អត្ថប្រយោជន៍លើពាណិជ្ជ និងការអភិវឌ្ឍ ដែលផ្ទុយពីក្រុមមួយក្តាប់តូចចោទថាបាត់បង់ទឹកដីប្រទេសកម្ពុជាតាមរយៈខេត្តទាំង៤ដែលត្រូវដាក់បញ្ជូនក្នុងគម្រោងនេះ។ ជាក់ស្តែង តាមរយៈក្រុមការងារBTVបានចុះដល់ទីតាំង និងជួបសម្ភាសន៍ប្រជាពលរដ្ឋរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាប់នឹងព្រំដែនវៀតណាមនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ពួកគាត់បានឱ្យដឹងថា បើប្រៀបធៀបរយៈចន្លោះពីជាង១០ឆ្នាំមុនទៅ២០ឆ្នាំមុនតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងមណ្ឌលគិរីមិនមានការអភិវឌ្ឍន៍ផ្លូវ ថ្នល់ដូចពេលបច្ចុប្បន្នឡើយ ដោយសារគ្រានោះមិនទាន់មានការបោះបង្គោលព្រំដែននោះទេ ខណៈគិតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានកសាងផ្លូវតភ្ជាប់តាមបន្ទាត់ព្រំដែនក្នុងខេត្តមណ្ឌលគិរីជាប់នឹងប្រទេសវៀតណាមប្រវែងជាង៣០០គីឡូម៉ែត្រនោះរួចរាល់តាមរយៈកងកម្លាំងវិស្វកម្ម។ ឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការបាត់ទឹកដីក្នុងខេត្តមណ្ឌលគិរីវិញ...
បងប្អូនប្រជាពលរដ្ឋខ្មែរ មកពីគ្រប់ទិសទី បានចាប់ផ្តើមដូរប្រូហ្វាល់ហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះបាននិងកំពុងធ្វើឲ្យខេត្តទាំងបួនរបស់កម្ពុជា គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ប្រែក្លាយពីតំបន់ដាច់ស្រយ៉ាល មកជាទីប្រជុំជនមានការអភិវឌ្ឍ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។ តាមរយៈហ្វ្រែមប្រូហ្វាល់ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានដូរហើយបានបង្ហោះលើបណ្តាញ ហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា«ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។...
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៤សីហានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឫទ័យស្តេចយាងទៅ បំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន។ យាងនិង អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ប្រធានសមាគមអ្នកច្បាប់ បានលើកឡើងថា ឈរលើមូលដ្ឋានច្បាប់ គឺពិតជាពុំអាចទៅរួចនោះឡើយ ចំពោះការលើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម ធ្វើឱ្យបាត់បង់ទឹកដី។ លោកបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានសរសេរក្នុងបណ្តាញសង្គម Facebook របស់សមាគមអ្នកច្បាប់នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញក្នុងការសម្រេចលើព្រំដែនសមត្ថកិច្ចដែនដីនៃប្រទេសរបស់ខ្លួន។ កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ គឺជាចំណែកមួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយបើឈរលើមូលដ្ឋានច្បាប់...
ភ្នំពេញ ÷ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម(CLV- DTA ) និងប្តេជ្ញាការពារដាច់ខាត រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងជារដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស។ ឧត្តមនាវីឯកទៀ សុខា បានបញ្ជាក់ថា«ខ្ញុំសូមគាំទ្រ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមជ្រុល និយមមួយក្តាប់តូចដែលមានចេតនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ហើយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជាំពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម(ម CLV- DTA )។ តាមរយៈរញត្តិគាំទ្ររបស់កងពលតូចដឹកជញ្ជូលលេខ៩៩ បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវយ៉ាងទទួចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបញ្ឈប់ជាបន្ទាន់រាល់ការចូលរួមចលនាណាមួយ ដែលជាសកម្មភាពខុសច្បាប់ តាមរយ:ការញុះញង់របស់ក្រុមក្បត់ជាតិបីជំនាន់ និងបក្សពួកដែលកំពុងរត់ចោលស្រុក ហើយបើមិនដូច្នេះទេ កងកម្លាំងនគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់ជាធរមានដោយគ្មានការលើកលែងនោះឡើយ។ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បាន បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឲ្យប្រទេសមាន សុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ហើយកុំយកឡេសរឿងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រី កោណរវាងកម្ពុជា...