ភ្នំពេញ ៖ ជារឿងដែលនឹកស្មានមិនដល់នៅពេលដែលកម្ពុជាទើបចប់សង្គ្រាម និងមានសន្តិភាពជាង ២០ ឆ្នាំប៉ុណ្ណោះនោះ អាចដណ្ដើមបានមេដាយមាសពិភពលោករហូតដល់ ១២ គ្រឿងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃកីឡាហាប់គីដូ បើទោះជាកម្ពុជាខ្វះខាតធនធានទាំងថវិកា និងធនធានមនុស្សក្ដី។ មេដាយមាសទាំង ១២ គ្រឿងនេះ កម្ពុជាដណ្ដើមបានពីការប្រកួត World I.H.F Hapkido Championships 2024 ដែលរៀបចំធ្វើនៅប្រទេសថៃពីថ្ងៃទី២ ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ក្រៅពីមេដាយមាស...
មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ទីផ្សារនាំចេញផលិតផលកសិកម្មរបស់ខេត្តកំពត កាន់តែធំទូលាយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះកសិផលសំខាន់ចំនួន៦មុខ មាន ស្រូវ ម្រេច ស្វាយ ចេក ទុរេន និងអំបិល(GI) ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ មានប្រទេសចិន និងអាមេរិកជាដើម ។ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត លោកស្រី កុម្ភៈ បានប្រាប់ឲ្យដឹងថា ទំហំនៃការនាំចេញ នាំចូលទំនិញរបស់ខេត្តកំពតមានស្ថានភាពល្អជាវិជ្ជមាន ពិសេសការនាំចេញផលិតផលកសិកម្ម កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបានបញ្ជាក់ថា គិតចាប់ពីខែកញ្ញាឆ្នាំ២០២៣ ដល់ ខែមិថុនា...
ទំនប់អាងស្តុកទឹកថ្មីមួយ មានលេចចេញជារូបរាងឡើងនៅក្នុងភូមិសាស្ត្រភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមន្ត្រីជំនាញ បានឱ្យដឹងថា ទំនប់ទឹកនេះ នឹងមានប្រយោជន៍ បន្ថែមទៀតសម្រាប់បម្រើដល់ការងារកសិកម្ម និងប្រយោជន៍សហគមន៍ជុំវិញនោះ ។ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទំនប់ អាងទឹកថ្មី ដែលជាសមិទ្ធផលក្នុងឆ្នាំ២០២៤នេះ ត្រូវបានកសាងរួចរាល់ និងមានស្ពានវែងជាងគេក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ គឺប្រវែង១២៥ម៉ែត្រ ទទឹង៧ម៉ែត្រ...
ភ្នំពេញ ៖ នៅទី៦ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន រួមជាមួយគ្រឿងឧបភោគបរិភោគរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក...
ខណៈអនុវិស័យធានារ៉ាប់រងរបស់វិស័យឯកជន ក៏ដូចជារបបសន្តិសុខសង្គមរបស់វិស័យរដ្ឋ (ប.ស.ស.) បានកំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមអគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា បានបញ្ជាក់អំពីភាពខុសគ្នានៃការចំណាយប្រាក់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍របស់វិស័យទាំងអស់នោះ។ ជួបសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា បានមានប្រសាសន៍ថា ជាកាពិត នៅក្នុងប្រទេសក្របខ័ណ្ឌរាជរដ្ឋាភិបាល ដែលហៅថា សន្តិសុខសង្គម មិនថាកម្ពុជា នៅប្រទេសផ្សេងទៀតទេ គឺរដ្ឋាភិបាលគិតថា គួរតែមានសំណាញ់សុវត្ថិភាពសង្គមមួយសម្រាប់ប្រជាពលរដ្ឋ ពិសេសក្នុងការព្យាបាលថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ដែលមានបង្កើតគម្រោងជាក្របខណ្ឌសេវាមួយជាកាតព្វកិច្ច...
បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងសម្រាកសម្រាំងធ្វើការងារដាក់បំពង់មេនាំទឹកដើម្បីរុញទឹកទៅផ្គត់ផ្គង់នៅតាមតំបន់ជាយរាជធានីភ្នំពេញ ភាគខាងជើង ត្បូង លិច និងខាងកើត។ នេះបើតាមប្រសាន៍ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់បទសម្ភាសជាមួយBTV នៅថ្ងៃទី០៦ ខែសីហានេះ។ នៅក្នុងបទសម្ភាស ឯកឧត្តមបានបន្តថា តាមការគ្រោងទុកនៅចុងឆ្នាំ២០២៤នេះ ការងារដាក់បំពង់មេនាំទឹកដែលមាននៅក្នុងផែនការមេ នឹងត្រូវបញ្ចប់នៅជំហានទី១ ក្នុងគម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងទី១ និងបាក់ខែងទី២។ អញ្ចឹងទឹកអាចនឹងផ្គត់ផ្គង់បាននៅប៉ែកខាងលិច និងប៉ែកខាងត្បូងឈាងខាងកើត ជាពិសេសតំបន់គួរស្រូវ។ ចំពោះប៉ែកខាងជើង និងប៉ែកខាងកើត...
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន៥ខ្សែ ប្រវែងសរុប៩៨ ៨៨០ម ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។...
សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាងើបឡើង ដែលគាំទ្រដោយវិស័យសេវាកម្ម និងពាណិជ្ជកម្ម ជាពិសេសលើវិស័យ ពាណិជ្ជកម្មអន្តរជាតិ ជាមួយសម្ទុះនៃការនាំចេញ ដែលជំរុញដោយភាពជាដៃគូអន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។ សូចនាករសេដ្ឋកិច្ចសំខាន់ៗ នៃរយៈពេល ៦ ខែ ឆ្នាំ ២០២៤, បានបង្ហាញនូវនិន្នាការសេដ្ឋកិច្ចកាន់តែល្អប្រសើរជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមឆមាសទី១ ទំហំពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់ប្រមាណជាង ២៦ លានពាន់ដុល្លារអា មេរិក កើនជាង ១២ ភាគរយ បើធៀបនឹងឆមាសទី១ ក្នុងឆ្នាំ...
សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលខ្លីខាងមុខនេះ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយសំខាន់ ដោយប្រើប្រាស់ប្រជាជនឱ្យធ្វើជាអ្នកការពារដីតែម្ដង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រជូនដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី០៦ ខែសីហា នេះ បានប្រកាសថា ដើម្បីការ ពារដីធ្លី ទប់ស្កាត់ការទន្ទ្រានដីធ្លីខុសច្បាប់ ពិសេសតំបន់ភាគឦសាន និងតំបន់សំខាន់មួយចំនួនទៀត រាជរដ្ឋាភិបាល បានរៀបចំផែនយុទ្ធសាស្ត្រថ្មី...
សិស្សានុសិស្សបង្ហាញពីក្ដីសាទរ និងក្ដីមោទនភាពជាខ្លាំង ចំពោះការចាប់ផ្ដើមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី ៥ ខែសីហា ម្សិលម៉ិញ។ ក្ដីសាទរ និងក្ដីមោទនភាពនេះ ក៏ដោយសារពួកគេមើលឃើញពីអត្ថប្រយោជន៍ដ៏ធំធេងដែល កម្ពុជា នឹងទទួលបានក្រោយព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់។ រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទូទាំងប្រទេស បានបង្ហាញនូវការសាទរ គាំទ្រយ៉ាងក្លៀវក្លាចំពោះការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃម្សិលម៉ិញនេះ។ ការបើកការដ្ឋានសាងសង់គម្រោងដ៏ធំនេះ ត្រូវបានប្រសិទ្ធនាមថា ជាគម្រោងប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលពុំធ្លាប់មាន...