កំពង់ឆ្នាំង៖ ក្នុងពេលឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ខ័ណ្ឌរដ្ឋបាលជលផលខេត្ត អាជ្ញាធរស្រុក និងកងកម្លាំង ចុះជួបប្រជានេសាទដើម្បីផ្សព្វផ្សាយច្បាប់នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នោះ ពួកគាត់បានសំណូមពរដល់ក្រុមការងារ ជួយលុបបំបាត់បទល្មើសឆក់ក្តៅ ឆក់ត្រជាក់ និងរបាំងស្បៃមុងផង ព្រោះពួកគាត់យល់ថា បទល្មើសទាំងនេះនាំអោយវិនាសពូជមច្ឆាជាតិយ៉ាងឆាប់រហ័ស។ ប្រជានេសាទបានសំណូមពរថា៖ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែងនេះ គឺជាឃុំមួយជាប់ជាមួយខេត្តកំពង់ធំ ហើយបទល្មើសឆក់ក្តៅ និងឆក់ត្រជាក់...
ពោធិ៍សាត់ ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំ គណៈកម្មកាអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការបានចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន៧ខ្សែ សរុបមានប្រវែង ១០៨គីឡូនិង១៦០ម៉ែត្រ និងចុះត្រួតពិនិត្យលើការងារបំពាក់ស្លាកចរាចរណ៍តាមដងផ្លូវចំនួន៣ខ្សែសរុបចំនួន៣១០ស្លាក នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តពោធិ៍សាត់។ ក្នុងឱកាសចុះពិនិត្យវាយតម្លៃនេះ គណៈកម្មកាអន្តរក្រសួង បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងនោះដោយ...
លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោកប្រចាំកម្ពុជា បានកោតសរសើរអំពីការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មីប្រកបដោយរលូន និងបរិយាកាសសន្តិភាព និងភាពវិជ្ជមានជាច្រើនដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ។ លោក អាសាដ យ៉ាកុប បានថ្លែងកោតសរសើរបែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ។...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន ជាតិ អន្តរជាតិទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាមានភាពស្អាត កម្ពុជាមានភាពបៃតង និងរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។ ប្រសាសន៍ស្វាគមន៍ដ៏កក់ក្តៅរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុង សន្និសីទស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារហ៊ីយ៉ាត់រេជិនស៊ី (Hyatt Regency)...
ភ្នំពេញ ៖ ឆ្លើយតបតាមសំណូមពររបស់ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាលើកទី២ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៧០៣គ្រួសារទៀត រស់នៅសហគមន៍ចំនួន៨ នៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការរងទី១...
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (European Chamber of Commerce in Cambodia – EUROCHAM) ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។...
កំពង់ធំ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណអភិបាលស្រុកកំពង់ស្វាយ និងមន្ត្រីក្រោមឱវាទ រួមជាមួយក្រុមការងារគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់លិចស្រូវ និងទឹកជនហូដាច់ផ្លូវ នៅភូមិកំពង់គោក្រោម និងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងពេលចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនៅទីនោះ...
ភ្នំពេញ ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតចិន នៃក្រុមផ្សព្វផ្សាយសន្តិភាពសកល (Global Peace Advocates Team) និងមូលនិធិអាប៉ូឡូ (Apollo Foundation) ដែលបានមកសិក្សាឈ្វេងយល់អំពីកិច្ច ប្រតិ បត្តិការសកម្មភាពមីននៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ អាជ្ញាធរមីន...
បច្ចុប្បន្ននេះ តំបន់បឹងទំពន់ លែងប្រឈមនឹងការលិចលង់ទៀតហើយ ខណៈប្រព័ន្ធលូមេដែលមានមុខកាត់ធំៗ របស់រាជរដ្ឋាភិបាល បានដំណើរការអនុវត្ត នៅតាមបណ្តាមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ។ សង្កាត់បឹងទំពន់ទី១ ជាសង្កាត់មួយ ក្នុងចំណោមសង្កាត់ទាំង៧ នៅមូលដ្ឋានខណ្ឌមានជ័យ ដែលតែងប្រឈមការលិចលង់ខ្លាំងជាងគេបំផុត ប៉ុន្តែក្នុងមួយរយះក្រោយមកនេះ ការលិចលង់ត្រូវទប់ទល់បាន តាមរយៈគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូមេធំៗ ទំហំចាប់ពី១ម៉ែត្រកន្លះ ដល់២ម៉ែត្រកន្លះភ្លោះ ត្រូវបានដាក់តាមតំបន់ងាយរងគ្រោះ ។ លោកសួស សារិន ចៅសង្កាត់បឹងទំពន់ទី១ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ...
ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលស្តីពី«គោលគំនិត នៃការបញ្ជ្រាបយេនឌ័រ»ដល់យោធិននារីមកពី១៨ អង្គភាពនៃកងយោធពលខេមរភូមិន្ទរយៈពេលពីរថ្ងៃ(៧-៨) ដោយកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា។ លោកស្រីឧត្តមសេនីយ៏ទោ មាស រជ្ជនី អគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា បានថ្លែងថាវគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីបង្កើនការ យល់ដឹង និងអភិវឌ្ឍសមត្ថភាព ដល់ សិក្ខាកាម អំពីគោលគំនិត វិធីសាស្ត្រ និងទិសដៅជាគន្លឹះសំខាន់ៗ ក្នុងការបញ្ជ្រាបយេនឌ័រ...