Uncategorized
ស្នងការនគរបាលរាជធានី ចាប់ផ្តើមបញ្ចេញកម្លាំងចល័តចុះធ្វើវិធានការបង្ក្រាបក្មេងទំនើងជាលើកទី២
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាក្នុងការចាប់ផ្តើមបញ្ចេញកម្លាំងចល័តចុះធ្វើវិធានការបង្ក្រាបក្មេងទំនើងជាលើកទី២។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដឹកនាំកិច្ចប្រជុំលើបញ្ហាក្មេងទំនើង ជាមួយអធិការខណ្ឌទាំង១៤ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងតែក្រើនរំលឹកលើបញ្ហាក្មេងទំនើងនោះ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំផែនការ និងរៀបចំជាយុទ្ធនាការយ៉ាងម៉ឺងម៉ាត់ជាលើកទី២ ចំពោះការទប់ស្កាត់ និងវិធានការបង្ក្រាបទៅលើសកម្មភាព និងអំពើហិង្សារបស់ក្មេងទំនើងក្នុងមូលដ្ឋាននីមួយៗ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ចាប់ពីថ្ងៃនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមរួចរាល់កម្លាំងចម្រុះ ដើម្បីមានវិធានទប់ស្កាត់ និងបង្ក្រាប ជាពិសេសគណៈបញ្ជាការរដ្ឋបាលខណ្ឌនីមួយៗនឹងចុះតាមទីតាំង និងតំបន់មានការប្រមូលផ្តុំគ្រប់ខណ្ឌទាំង១៤។
ជាមួយគ្នា ពាក់ព័ន្ធនឹងអាវុធដែលជាឧបករណ៍ប្រព្រឹត្តអំពើហិង្សា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ទៀតថា ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងសហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌនីមួយៗបន្តចុះតាមទីតាំងលក់ និងផលិតដាវ កាំបិត ដោយណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់អាចលក់ដូរសម្រាប់តែភ្ញៀវទេសចរណ៍តែប៉ុណ្ណោះ។
សូមជម្រាបថា ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២ត្រង់ចំណុចព្រំប្រទល់រវាងរាជធានីភ្នំពេញនិងខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាជាថ្មីទៀត ដោយជំរុញឲ្យអាជ្ញាធរ ខិតខំទប់ស្កាត់ និងបង្រ្កាបឲ្យបានសកម្មបន្ថែមទៀតចំពោះក្មេងទំនើង ដោយហ៊ានងើបមួយក្រុមបង្រ្កាបមួយ ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សង្គម។







ដោយ ៖ ឧត្ដម
-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន6 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ