Uncategorized
អប្សរចិត្តខ្មៅ ខ្សែភាពយន្តភាគបែបស្នេហាលាយគំនុំ កំពុងអង្រួនបេះដូងទស្សនិកជនខ្លាំង
ប្រិយមិត្តដែលនិយមគាំទ្រខ្សែភាពយន្តភាគខ្មែរត្រៀមអារម្មណ៍តាមដានជាមួយខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន រឿង “ អប្សរចិត្តខ្មៅ” ។
ប្រិយមិត្តដែលនិយមគាំទ្រខ្សែភាពយន្តភាគខ្មែរ បានត្រៀមអារម្មណ៍តាមដានជាមួយខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ បាយ័ន រឿង «អប្សរចិត្តខ្មៅ»។

រឿង «អប្សរចិត្តខ្មៅ» គឺជាខ្សែភាពយន្តភាគ ដែលនិយាយអំពីខ្សែជីវិតក្មេងស្រីម្នាក់ដែលត្រូវព្រាត់ប្រាស់ម្តាយតាំងពីក្មេង ហើយត្រូវធ្វើគ្រប់វិធីក្នុងការយករួចខ្លួន និងដើម្បីវិលត្រឡប់មកសងសឹកដល់អ្នកដែលធ្វើឲ្យម្តាយរបស់ខ្លួនស្លាប់។
តែការសងសឹករបស់នាងមិនមែនត្រឹមតែម្នាក់ឡើយគឺនាងសងយកវិញទាំងគ្រួសារ។

សម្រាប់ខ្សែរភាពយន្តភាគមួយនេះ ក៏មានតារាសម្តែងល្បីឈ្មោះជាច្រើនមកចួលរូមសម្តែងដូចជា កញ្ញា ហ្វាហ្វា លោក សានី អ្នកស្រី សាំង ភស្តា លោក យូនីស្កូ អ្នកស្រី កែវ ស៊ីណាក់ អ្នកស្រី អូន រំដួល រួមជាមួយនឹងតារាសម្តែងល្បីៗជាច្រើនរូបទៀត។


អប្សរ ជាឈ្មោះស្រទន់ តែតួស្រីរបស់យើងមិនមែនទន់ជ្រាយនោះទេ។ នាងគឺជាមនុស្សម្នាក់ដែលរឹងមាំមិនងាយឲ្យអ្នកណាមកជិះជាន់បានឡើយ។ តែភាពរឹងមាំនិងការសងសឹករបស់នាងចុងក្រោយក៏បានវិលត្រឡប់មកធ្វើបាបខ្លួននាងវិញ ដោយសារតែនាងបានលង់ស្រឡាញ់កូនប្រុសរបស់សត្រូវដែលជាអុ្នកធ្វើឲ្យម្តាយរបស់នាងស្លាប់ទៅវិញ។




តើតួរឯកស្រីរបស់យើងនឹងត្រូវជ្រើសផ្លូវមួយណារវាងស្នេហា និង គំនុំ? បើចង់ដឹងសូមកុំភ្លេចរង់ចាំតាមដានទស្សនាជាមួយនឹងខ្សែភាពយន្តភាគថ្មីរឿង «អប្សរចិត្តខ្មៅ» ដែលនឹងមានចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បត្តិ៍ វេលាម៉ោង ២០:០០ ដល់ ម៉ោង ២១:០០ យប់ នៅលើកញ្ចក់ទូរស្សន៍ បាយ័ន៕
អត្ថបទដោយ៖ កូនទន្សាយតូច
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧