Uncategorized
ហ្វាហ្វា បង្ហាញចំណាប់អារម្មណ៍ចំៗក្រោយពីបានសម្តែងនៅក្នុងរឿង អប្សរចិត្តខ្មៅ
បន្ទាប់ពីបានធ្វើការចាក់ផ្សាយត្រឹមតែមួយសប្តាហ៍ខ្សែភាពយន្តភាគខ្មែររឿង “ អប្សរចិត្តខ្មៅ” ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា។
បន្ទាប់ពីបានធ្វើការចាក់ផ្សាយត្រឹមតែមួយសប្តាហ៍ខ្សែភាពយន្តភាគខ្មែររឿង “អប្សរចិត្តខ្មៅ” ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា។
ថ្មីៗនេះផងដែរ ក្រុមការងាររបស់ស្ថានីយទូរទស្សន៍បាយ័នក៏បានជួបសម្ភាសន៍ជាមួយនឹងកញ្ញា ហ្វាហ្វា ដែលសម្តែងជាតួឯកស្រី អប្សរ នៅក្នុងរឿងនេះដើម្បីសាកសួរពីចំណាប់អារម្មណ៍ខ្លះៗ។

កញ្ញាក៏បានរៀបរាប់ប្រាប់មកកាន់ក្រុមការងារទាំងភាពសប្បាយរីករាយថា «កញ្ញាពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានសម្តែងជាតួរអង្គអប្សរនេះ។ ហើយអ្វីដែលកាន់តែធ្វើឲ្យកញ្ញាកាន់តែរំភើបជាងនេះទៅទៀតគឺបានរួមការងារជាមួយនឹង Idol ក្នុងដួងចិត្តគឺអ្នកស្រី សាំង ភស្តា ដែលសម្តែងជាតួអង្គ ម្តាយរបស់តួរឯកប្រុស ។ ក្រៅពីនេះក៏មានសិល្បកររៀមច្បងដូចជាលោក យូរឌីស្កូ និងសិល្បកររៀមច្បងជាច្រើនរូបទៀត»។



ក្រៅពីនេះទៅទៀតកញ្ញាក៏បាន បង្ហើបប្រាប់ពីការធ្វើការរួមគ្នានៅក្នុងរឿង អប្សរចិត្តខ្មៅ នេះផងដែរថា «គ្រប់តួសម្តែងទាំងអស់ជាពិសេសតួអង្គដែលត្រូវបានាសម្តែងប៉ះជាមួយកញ្ញាច្រើនគឺម្នាក់ៗសុទ្ធតែមិនប្រកាន់ច្រើន រួសរាយគួរឲ្យស្រលាញ់ និងចេះជួយគ្នាទៅវិញទៅមកដើម្បីឲ្យខ្សែភាពយន្តមួយនេះបញ្ចប់ទៅដោយរលូន»។
បន្ថែមពីលើនេះកញ្ញាក៏បានបន្ថែមទៅលើតួរឯកប្រុសរបស់យើងផងដែរថា «តួឯកប្រុសគឺជាមនុស្សដែលមិនប្រកាន់ច្រើនងាយស្រួលធ្វើការជាមួយ អ្នកទាំងពីរប្រៀបដូចជាមិត្តភក្តិ ជាបងប្អូននឹងគ្នា ព្រោះថាឆាប់យល់ចិត្តគ្នានិងចេះជួយគ្នាទៅវិញទៅមក»។

នៅពេលដែលសួរដល់រឿង Ship តួអង្គកញ្ញាបានឆ្លើយតាំងសម្លេងសើចផងអៀនផងថា «បើ Fa Fa ចង់ Ship កញ្ញាជាមួយនិងតួឯកប្រុសកញ្ញាក៏មិនថាអ្វីដែរ កាន់តែសប្បាយចិត្តទៅវិញទេព្រោះថាតួរឯកប្រុសរបស់យើងគឺជាមនុស្សល្អនិងងាយស្រួលធ្វើការជាមួយ» «ប្រសិនបើមានឪកាសកញ្ញាក៏ចង់ណាត់ជួបជាមួយតួអង្គប្រុសរបស់យើងទៅផឹកកាហ្វេ ដើម្បីជជែកគ្នាលេង និង ធ្វើការ Promote ទៅលើរឿងដែលអ្នកទាំងពីរបានសម្តែងជាមួយគ្នាផងដែរ» ឮបែបនេះហើយប្រិយមិត្តប្រាកដជាបានឃើញរូបភាព Cute Cute ក្រៅសាច់រឿងរបស់អ្នកទាំងពីរក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕
អត្ថបទដោយ៖ កូនទន្សាយតូច
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧