ព័ត៌មាន
ទឹកធ្លាក់អូរទឹកចោល ស្ថិតនៅលើជួរភ្នំដងរែក ហ៊ុមព័ទ្ធទៅព្រៃភ្នំខៀវស្រងាត់ កំពុងបង្ហាញសម្រស់ស្រស់ត្រកាល គួរជាទីពេញចិត្ដ
តំបន់ទេសចរធម្មជាតិទឹកធ្លាក់អូរទឹកចោលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បន្សាយរាក ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅលើជួរភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នកំពុងបង្ហាញនូវសោភ័ណភាពដ៏ស្រស់ត្រកាល ដែលហ៊ុមព័ទ្ធទៅព្រៃភ្នំក្រាសៗ ខៀវស្រងាត់គួរឲ្យមានភាពទាក់ទាញ លើវិស័យទេសចរសម្រាប់ភូមិសាស្រ្តខេត្តមួយនេះ។
លោកស្រី ធិនី មន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យភាគច្រើនមានតំបន់ទេសចរលក្ខណៈប្រវត្តិសាស្រ្ត និងតំបន់ទេសចរលក្ខណៈបែបធម្មជាតិជាច្រើនកន្លែង នៅតាមបណ្តាលមូលដ្ឋានក្រុងស្រុកទាំងប្រាំរបស់ខេត្ត។
លោកស្រី បានបន្តថា ដោយឡែកសម្រាប់តំបន់ទេសចរបែបលក្ខណៈធម្មជាតិទឹកធ្លាក់អូរទឹកចោលនេះ ដែលមានចម្ងាយពីក្រុងសំរោងប្រមាណជាង៤០គីឡូ ស្ថិតនៅលើជួរភ្នំដងរែក។ លោកស្រី បានបន្ដថា ទីតាំងនេះ មានសម្រស់ទឹកធ្លាក់ និងមានព្រៃភ្នំក្រាសៗហ៊ុមព័ទ្ធដោយបរិស្ថានដ៏ស្រស់ស្អាតគួរឲ្យមានភាពទាក់ទាញយ៉ាងណាក្តី ក៏បងប្អូនប្រជាពលរដ្ឋពិសេសទេសចរពុំសូវបានស្គាល់ និងទៅលេងកម្សាន្តនៅតំបន់នោះប៉ុន្មាននោះទេ ដោយទីតាំងនេះ ជាតំបន់ព្រៃភ្នំមានលក្ខណៈបែបធម្មជាតិពិបាកក្នុងការរៀបចំមានការស្មុគស្មាញច្រើន។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយទៅថ្ងៃខាងមុខមន្រ្តីជំនាញ និងព្យាយាមខិតខំសហការជាមួយបងប្អូនប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់នោះ ធ្វើការរៀបចំឲ្យបានល្អទៅតាមអ្វីដែលអាចធ្វើបានដើម្បីជាការទាក់ទាញដល់វិស័យទេសចរ និងទស្សនាកម្សាន្តនៅតំបន់នេះផងដែរ៕





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត