ព័ត៌មាន
សមត្ថកិច្ច កោតសរសើរចំពោះប្រជានេសាទដែលយល់ដឹង ស្ម័គ្រចិត្តចូលរួមថែរក្សាធនធានសមុទ្រកម្រ
កែប៖ នៅថ្ងៃទី១១ ខែកញ្ញានេះ នាយនាវី មេបញ្ជាការស្នាក់ការសង្កេតការណ៍សន្តិសុខកោះពោធិ៍ នៃទី បញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ បានប្រាប់ឱ្យដឹងថា ប្រជានេសាទ បានយល់ដឹងស្ម័គ្រចិត្តចូលរួមអភិរក្សធនធានសមុទ្រកម្រ ដោយបានប្រគល់អណ្ដើកសមុទ្រ (ល្មិច) ដែលពួកគេនេសាទបានជូនមកស្នាក់ការជាបន្តបន្ទាប់ ចាប់ពីចុងខែសីហា រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២0២៤ សរុបចំនួន០៣ក្បាល ។
កាលពីម្សិលមិញ ប្រជានេសាទ ឈ្មោះ ឆុយ ណុប ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ នៅភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប បានយកសត្វអណ្ដើកសមុទ្រ (ល្មិច) មួយក្បាលទៀត មកប្រគល់ឱ្យស្នាក់ការសង្កេតការណ៍សន្តិសុខកោះពោធិ៍ សរុបចំនួន០៣ក្បាល ដើម្បីរៀបចំលែងវាឱ្យទៅនៅក្នុងសមុទ្រធម្មជាតិវិញ ។
មន្ត្រីជំនាញអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ បានបញ្ជាក់ថា ការប្រគល់អណ្ដើកសមុទ្រ (ល្មិច) ឱ្យសមត្ថកិច្ច គឺជាសកម្មភាពគំរូល្អ និងជាការបណ្ដុះស្មារតីចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិ សមុទ្រសម្រាប់សង្គមជាតិ ។
សត្វអណ្ដើកសមុទ្រ មានចំនួន៥ប្រភេទ គឺ១. ក្រាស់ (Hawksbill Turtle) ២. ល្មិច (Green Turtle) ៣. ល្មិចក្បាលធំ (Loggerhead Turtle) ៤. ល្មិចប្រផេះ (Olive Ridley Turtle) និង៥. ល្មិច ព្រុយបី (Leatherback Turtle) ។ ប្រភេទក្រាស់ ទីកន្លែងរស់នៅរបស់វា គឺតំបន់ផ្កាថ្ម រីឯល្មិច គឺតំបន់ស្មៅ សមុទ្រ ។ នៅព្រះរាជាណាចក្រកម្ពុជា ពួកវា គឺជាប្រភេទសត្វសមុទ្រកម្រ ដែលស្ថិតនៅក្នុងបញ្ជីកំពុងរង គ្រោះថ្នាក់ (រងការបំផ្លាញ) ដូចនេះ ការងារអភិរក្ស គឺត្រូវមានការចូលរួមពីសាធារណជនគ្រប់មជ្ឈដ្ឋាន គ្រប់ស្ថាប័នទាំងអស់ សម្រាប់បង្កបង្កើតធនធានធម្មជាតិឱ្យបានសម្បូរបែបឡើងវិញ ៕ អត្ថបទ៖ គង់ ប៊ុនថា






-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ