ព័ត៌មាន
លោកអភិបាលខណ្ឌ៧មករាចុះត្រួតពិនិត្យមើលតាមអាហារដ្ឋានលក់ដូរភេសជ្ជៈគ្រឿងកំប៉ុងក្នុងបរិវេណសាលារៀនបាក់ទូក
លោកអភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យមើលតាមអាហារដ្ឋានលក់ដូរក្នុងបរិវេណសាលារៀនបាក់ទូក ទាំងវិទ្យាល័យ និងសាលាបឋមសិក្សា ដែលលក់ដូរភេសជ្ជៈគ្រឿងកំប៉ុងដែលអាចប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។
ជាក់ស្ដែងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្រ្តី និងគណៈគ្រប់គ្រងសាលា ចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយ បងប្អូនអាជីវក អ្នកលក់ដូរចំណីអាហារសម្រាប់កូនៗសិស្សានុសិស្ស ក្រោយមានពលរដ្ឋសំណូមពរដល់អាជ្ញាធរនិងគណៈគ្រប់គ្រងសាលារៀន គួរមានវិធានការ ចំពោះការលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង នៅសាលារៀន។
ក្នុងការចុះសំណេះសំណាល នេះដែរ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បន្តណែនាំដល់បងប្អូនអាជីវករអ្នកលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង រួមទាំងចំណីអាហារទាំងអស់ សូមចូលរួមសហការជាមួយគណៈគ្រប់គ្រងសាលា និងពិនិត្យមើលពីគុណភាពឲ្យបានត្រឹមត្រូវ ជៀសវាងពីផលប៉ះពាល់ដល់សុខភាពកូនៗសិស្សានុសិស្ស បងប្អូនអាជីវក ក៏មានកូនចៅតូចៗ ដូចគ្នា ទាំងសាលាបឋម និងវិទ្យាល័យ នៅសាលារៀនបាក់ទូក។
អាជីវកអ្នកលក់ដូរនៅអាហារដ្ឋានក្នុងបរិវេណសាលាឲ្យដឹងថា គណៈគ្រប់គ្រងសាលាបានណែនាំជាប់ជាប្រចាំ ហើយពួកគាត់លើកឡើងថា ការលក់ដូររបស់ពួកគាត់គិតពីបរិស្ថានអនាម័យ ណាស់ សម្រាប់កូនៗសិស្សសាលា ព្រោះកូនៗនៅតូច កូនគេកូនយើង ចៅគេចៅយើង ដូចតែគ្នាទេ គិតពីសុខភាព។
គួរបញ្ជាក់ផងដែរ រសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា មន្រ្តីចម្រុះក្រោមឱវាទរដ្ឋបាលខណ្ឌ៧មករា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ មកពីតាមបណ្តាសង្កាត់ទាំង៨។ ក្នុងពលរដ្ឋបានលើកឡើងនិងសំណូមពរ ពីបញ្ហា ក្រុមអាជីវករលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង នៅបរិវេណសាលារៀនបាក់ទូក ដែលកូនៗរបស់គាត់ទិញហូបអាចធ្វើប៉ះពាល់ដល់សុខភាព ជាខ្លាំង ។
ក្នុងនោះដែរ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានទទួលយកនៅសំណូមពរ ប្រជាពលរដ្ឋ នឹងបានលើកឡើងថា សំណូមពរនេះពិតជាសំខាន់ណាស់ គឺដើម្បីផលប្រយោជន៍រួម សម្រាប់សិស្សានុសិស្សនិងអាណាព្យាបាលរបស់សិស្ស។ បញ្ហានេះ លោកអភិបាលនិងពិភាក្សាជាមួយគណៈនាយកសាលាដើម្បីរកដំណោះស្រាយឲ្យបានសមរម្យណាមួយសម្រាប់សំណូមពររបស់ពលរដ្ឋ៕ អត្ថបទ ៖ កុម្ភះ






-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង