ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថានដាក់ចេញវិធានការ ការពារសុខមាលភាពប្រជាពលរដ្ឋខ្មែរពីផលប៉ះពាល់នៃសំរាមប្លាស្ទិក និងទប់ស្កាត់ការបង្ហូរទឹកកខ្វក់
ភ្នំពេញ ៖ ការដាក់ចេញវិធានការយ៉ាងម៉ឹងម៉ាត់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានយ៉ាងដូច្នេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋខ្មែរ ពីផលប៉ះពាល់ជាអវិជ្ជមាននៃសំរាមប្លាស្ទិក និងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹក ដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការថ្លែងឡើងនេះ គឺនៅក្នុងពិធីចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីធំជាងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ ត្រូវតែការពារសុខភាពប្រជាពលរដ្ឋឱ្យខាងតែបាន និងត្រូវបង្ការមិនឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារសារធារតុពុលដែលបង្ករពីសំណល់ប្លាស្ទិក និងទឹកកខ្វក់ឡើយ ហេតុនេះទើបបានជាក្រសួងបរិស្ថានខិតខំជំរុញឱ្យមានការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ហើយតាមរយៈការផ្សព្វផ្សាយ និងជំរុញនេះ គឺមានការចូលរួមពីក្រុមហ៊ុន និងរោងចក្រជាង ១០ហើយដែលបានចូលរួមបំពាក់ឧបករណ៍ទាំងនេះ។
ទន្ទឹមគ្នានេះដែរ ក្រសួងបរិស្ថាន បានខិតខំ និងកៀរគរកម្មវិធីអភិវឌ្ឍន៍នានារបស់អង្គការដៃគូជាតិ អន្តរជាតិ ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា រួមគ្នាលុបបំបាត់ប្រភពបង្ហូរសំរាមប្លាស្ទិកទៅក្នុងបឹង ទន្លេ ដែលជាប្រភពទឹកដ៏សំខាន់របស់យើងទាំងអស់គ្នា។ លើសពីនេះកម្ពុជាក៏ធ្លាប់បានទទួលជោគជ័យរួចមកហើយនៅក្នុងជំហានទី១របស់ខ្លួនក្នុងការកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៤០លានថង់ក្នុង១ថ្ងៃដោយមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ និងកម្មការនីសរុបចំនួន ៩ ៥៣៨ ៧៣៧ អង្គ/នាក់។
ឈរលើកត្តាជោគជ័យនៃភាពស្អាតលើដែនទឹក ដែនគោក និងដែនអាកាសនេះ កម្ពុជាបានបន្តនូវបេសកកម្មរបស់ខ្លួនឈានឆ្ពោះទៅសម្រេចបានការពង្រីកគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ដែលគោលដៅរួមរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិចំនួន ៤ចំណុច ដែលនេះ គឺជាភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ។






-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣