ព័ត៌មាន
ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នកាន់វេនបិណ្ឌ៩ នៅវត្តកោះនរា
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដែលមានប្រជាពុទ្ធបរិស័ទច្រើនកុះករយកចង្ហាន់ ទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ញាតិកា ដែលបានចែកឋាន, នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នំារោង ឆស័ក ពស២៥៦៨ ចំវេនបិណ្ឌ៩ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តជោតរតនៈសីលាកោះនរា ស្ថិតនៅភូមិ កោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមការងារគ្រប់ផ្នែកនៃអគ្គនាយកដ្ឋានវិទ្យុ វេរបច្ច័យ ទេយ្យទាន ចង្ហាន់ ប្រគេនព្រះសង្ឃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដឹកនាំដោយឯកឧត្តម វ៉ាន់ ឆាល ទីប្រឹក្សា , លោក James Mu នាយកប្រតិបត្តិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។
ព្រះគ្រូចៅអធិការ នៅវត្តជោតរតនៈសីលាកោះនរា បានមានសង្ឃដីកា ថ្លែងអំណរគុណដល់លោកជំទាវអគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់គ្រួសារបាយ័ន តែងតែកាន់វេនរាល់ឆ្នាំនៅវត្តកោះនរា រៀបចំចង្ហាន់ និងបច្ច័យប្រគេនព្រះសង្ឃនៅទីតាំងវត្តអារាមមួយនេះ ដោយសទ្ធាជ្រះថ្លា ហើយសទ្ធានេះ បានចូលរួមចំណែកទ្រទ្រង់ដល់ព្រះពុទ្ធសាសនា និងការកសាងសមិទ្ធផលនានា នៅក្នុងវត្តកោះនរា ។ ការចូលរួមរបស់ពុទ្ធបរិស័ទក្នុងរដូវបុណ្យនេះ ជាទំនៀមទម្លាប់ប្រពៃណីតាំងពីដើមមក ដែលធ្វើបុណ្យឧទ្ទិសដល់សាច់ញាតិ ដែលចែកឋានទៅ និងធ្វើបុណ្យសន្សំកុសលតទៅជាតិមុខ និងសុំអោយជួបក្តីសុខចម្រើនជួបជុំក្រុមគ្រួសារ។
សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ប្រជាពុទ្ធបរិស័ទ ខ្មែរជាយូរមកហើយ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤៕















-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង