ព័ត៌មាន
ក្រសួងសង្គមកិច្ចដាក់ឱ្យប្រើប្រាស់សម្ភារឧបទ្ទេសបណ្តុះបណ្តាលពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្ភារឧបទ្ទេសសម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។ ការដាក់ឱ្យប្រើប្រាស់នេះ គឺស្របពេលដែលការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកល កើតមានឡើងក្នុងទម្រង់ផ្សេងៗគ្នា និងបានក្លាយជាក្តីបារម្ភថ្មីមួយទៀត ដែលទាមទារឲ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាលរបស់កុមារ អាជ្ញាធរ និងសង្គមស៊ីវិល ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញនេះ ។
ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លើកឡើងថា ការកសាងឯកសារមេរៀន និងសម្ភារឧបទ្ទេសសម្រាប់ការបណ្តុះបណ្តាលនេះ គឺជាការដកស្រង់ នូវគម្រូមេរៀនសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដែលប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក ដែលបាន អនុវត្តចាប់តាំងពីឆ្នាំ២០១៨ កន្លងមក តាមរយៈគម្រោង Swipe Safe របស់ អង្គការឆាលហ្វាន ។
ឯកឧត្តមបន្តថា ការបង្កើតសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលនេះ មានគោលដៅ បណ្តុះបណ្តាលដល់មន្រ្តីកម្លាំងសេវាសង្គម ឪពុកម្តាយ អាណាព្យាបាល និងកុមារវ័យជំទង់ ឲ្យបានយល់ដឹងអំពីវិធីសាស្រ្ត នៃការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងចេះការពារខ្លួនពីការរំលោភបំពានផ្សេងៗតាមប្រព័ន្ធអនឡាញ។ ជាពិសេសអ្នកទទួលបានការបណ្តុះបណ្តាលអាចយល់ដឹងពីការស្វែងរកជំនួយនៅពេលប្រឈមនឹងបញ្ហាធ្ងន់ធ្ងរតាមប្រព័ន្ធអនឡាញ ក្នុងនោះ ក៏បានដាក់ឱ្យអនុវត្តសាកល្បងនៅខេត្តចំនួន ៣ គឺ ខេត្ត ព្រៃវែង ខេត្តបាត់ដំបង និងខេត្តក្រចេះ ដើម្បីប្រមូលធាតុចូល និងមតិកែលម្អបន្ថែមលើខ្លឹមសារសម្ភារឧបទ្ទេសនេះ ដោយបានបណ្តុះបណ្តាលដល់គ្រូបង្គោលចំនួន៤២នាក់ ក្រុមកុមារវ័យជំទង់ចំនួន ៤ ៥០០ នាក់ ក្រុមឳពុកម្តាយចំនួន ៣ ០០០ នាក់ និងក្រុមកម្លាំងសេវាសង្គមចំនួន ៣០០ នាក់ ។
ក្នុងពិធីខាងលើនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងដែរថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសក1លដែលពិភពលោកកំពុងតែ យកចិត្តទុកដាក់ និងរួមគ្នា ដើម្បីបង្ការទប់ស្កាត់និងឆ្លើយតប។ ឯកឧត្តមបន្តថា កម្ពុជាបាននិងកំពុងបោះ ជំហានទៅមុខក្នុងការចូលរួមចំណែកសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារនេះ៕ អត្ថបទ៖ គឹម ហុក







-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប