ព័ត៌មាន
និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមវេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីថែរក្សាប្រពៃណីជាតិ
នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ អ.ម.ត បានចូលរួមជាមួយចាស់ទុំនៅក្នុងភូមិ ធ្វើការវេចនំអន្សមជ្រូក នំអន្សមចេក នំគម និងនំបត់ ជាដើម សម្រាប់ចែកចាយដល់ញាតិសណ្តាន និងប្រគេនព្រះសង្ឃគង់ទីវត្តអារាម និងទុកបរិភោគ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។
ជាការពិតណាស់ ប្រពៃណីវេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួនពីមួយជំនាន់ទៅមួយជំនាន់ ហើយចំណេះដឹងនៃការវេចនំអន្សមនេះក៏ត្រូវបានផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ផងដែររហូតមកដល់ពេលបច្ចុប្បន្ន។
ក្រៅពីឱកាសនៃបុណ្យភ្ជុំបិណ្ឌ ដូនតាខ្មែរក៏មានប្រពៃណីវេចនំអន្សមនៅក្នុងឱកាសនៃពិធិបុណ្យចូលឆ្នាំថ្មី ពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗទៀត ហើយនំអន្សមមានដើមកំណើតតាំងពីបរមបុរាណកាល យូរលង់ណាស់មកហើយ ៕








-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប