ព័ត៌មាន
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ពលរដ្ឋអ្នកប្រកបរបសេដ្ឋកិច្ចក្រៅប្រព័ន្ធពិតជាអាចមានលទ្ធភាពចូលរួមថែរក្សាបរិស្ថាន តាមរយៈភាពស្អាត បៃតង និងចីរភាព
ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមយុវជនសង្គមស៊ីវិល ក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មីបថ្ថែម នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល ក្នុងសមាជិកជាច្រើននាក់បានបង្ហាញពីការចូលរួមបណ្តុះគំនិត«ភាពស្អាត» របស់ក្រសួងបរិស្ថានចេញពីបេះដូងដោយការប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាម និងសំណល់ប្លាស្ទិកនៅតាមទីប្រជុំជននានានិងតាមមូលដ្ឋាន។

នៅរសៀលថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២៤ ក្រុមសេដ្ឋច្ចក្រៅប្រព័ន្ធ យុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិលបានចូលរួមផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន។
តាមរយៈ ការចូលរួមការពារបរិស្ថាន និងសង្គម តាមរយៈ បណ្តុះគំនិត«ភាពស្អាត» ចេញពីបេះដូង របស់ពួកគេ គឺអនុវត្តបង្កើនភាពស្អាតរបស់កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺស្អាត បៃតង និងចីរភាព ពិសេសស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តមបានបថ្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមការពារបរិស្ថាន និងសង្គម នឹងកាន់តែសំខាន់ៗ ទៅ ព្រោះជាការផ្តល់សារជាក់ស្តែងចេញជាសកម្មភាព បំផុសស្មារតី អំពីការកាត់បន្ថួការប្រើប្រាស់ប្លាស្ទិក ការប្រូលទុកដាក់ និងការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យ មានការផ្លាស់ប្តូរជាវិជ្ជមាន នូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នា របស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

នាឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាអិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ការចូលរួមរបស់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល នៅពេលនេះ បានឆ្លុះបញ្ជាំងពីទង្វើនៃក្រុមដែលអះអាងថាខ្លួន ជាអ្នកស្រឡាញ់បរិស្ថានតែមិន មិនបានធ្វើអ្វីក្រៅពីស្រែក ជំរុញឱ្យយុវជនខ្មែរមួយចំនួនតូច ចាញ់ល្បិច របស់ខ្លួនបំផ្លាញអនាគតយុវជនខ្មែរ ធ្វើឱ្យយុវជនខ្មែរ ជាប់ទោសទណ្ឌ ដើម្បីតែបំរើផលប្រយោជន៍ បរទេស និងបក្សពួកខ្លួន ដែលមានបំណងបំផ្លាញសន្តិភាព និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្តមបន្តថា «ពេលនេះយុវជនស្រឡាញ់បរិស្ថាន លែងជឿលើការញុះញង់ របស់ក្រុមអគតិ ដែលមាននយោបាយ បដិវត្តន៍ព័ណ៌ និងបានសម្រេចចិត្តច្រើនឡើងជាបន្តបន្ទាប់ ចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះមានមនុស្សជាង៩,៦លាននាក់ បានចូលរួម ហើយភាគច្រើនជាយុវជន ក្នុងនោះសិស្សានុសិស្សចំនួន ជាង៣,៦លាននាក់ផងដែរ និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយបានរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ពីមនុស្សចំនួនប្រមាណ៣លាននាក់ និងបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សំអាតភូមិដ្ឋាន ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាបណ្តើរៗ»។

សូមជម្រាបដែរថា ក្រសួងបរិស្ថាន តែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់ បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ដើម្បីការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថានឱ្យបានល្អ មានបរិស្ថានស្អាត កម្ពុជាបង្កើនបានគម្របបៃតង មានខ្យល់អាកាសល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវផ្ដើមពីយើងទាំងអស់គ្នា ជាពិសេសយុវជន ដែលជាអនាគតរបស់ប្រទេសជាតិ ចូលរួមក្នុងការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមញែកសំរាមតាមបច្ចេកទេស ដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទ គឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាន និងសំណល់ដែលគ្រោះថ្នាក់ ហើយចូលរួមបណ្តុះ គំនិត«ពន្លកបៃតង» ចូលរួមបណ្តុះកូនឈើ ដាំដើមឈើឱ្យបានច្រើន និងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់ នៃការការពារនិងអភិរក្សធនធានធម្មជាតិ ដល់សហគមន៍ ដែលមានប្រយោជន៍សម្រាប់ជីវភាព ទាញចេញពីទេសចរណ៍ធម្មជាតិ និងការរក្សាព្រៃឈើសម្រាប់ឥណទានកាបូន៕


-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង