Uncategorized
រឿងដែលថៅកែៗដ៏ជោគជ័យ និយមធ្វើរាល់ព្រឹកថ្ងៃចន្ទ
ពេលព្រឹកថ្ងៃចន្ទ គឺជាពេលវេលាដ៏សំខាន់បំផុត នៃសប្តាហ៍ថ្មី ។
យោងតាម អ្នកជំនាញផ្នែកនិពន្ធនៃ Tame Your Terrant បាននិយាយថាឥរិយាបទថៅកែ ជះឥទ្ធិពលដល់ផ្នត់គំនិតបុគ្គលិក អាស្រ័យលើសកម្មភាពអ្វីដែលមេដឹកនាំនោះ សំរេចចិត្តធ្វើនៅព្រឹកថ្ងៃចន្ទតែម្តង។
មនុស្សជោគជ័យភាគច្រើនដឹងច្បាស់ពីសារៈសំខាន់នៃកន្លែងធ្វើការនៅព្រឹកថ្ងៃចន្ទដូច្នេះ ពួកគេចាត់វិធានការបន្ថែមជានិច្ច ដើម្បីបង្កើតពេលវេលាដ៏មមាញឹកនៃសប្តាហ៍ថ្មី ដើម្បីធានាថាភាពស្ពឹកទម្រន់នៃការសម្រាកលែងបន្សល់នៅ។
នេះជារឿង ៥ យ៉ាងដែលមនុស្សជោគជ័យធ្វើនៅពេលព្រឹកថ្ងៃចន្ទ៖
១ ពួកគេមកដល់ការិយាល័យមុនពេលកំណត់
កុំចុះចាញ់នឹងការទ្រមក់។ ការធ្វើអាជីវកម្មល្អមិនល្អគេមើលនៅថ្ងៃចន្ទនោះហើយ ការចូលទីផ្សារលឿនជាងអ្នកដទៃតែបន្តិច នឹងជួយធ្វើឱ្យជោគជ័យបាន។ អ្នកខ្លះទម្លាប់ធ្វើការនៅយប់ថ្ងៃអាទិត្យ ដូចជា Jeff Bezoz ថៅកែ Amazone ។ល។
២ ពួកគេស្វាគមន៍ក្រុមការងារជាមួយភាពស្វាហាប់ស្រស់ស្រាយ
នេះជាការសំខាន់ណាស់ដែលត្រូវហូបឆ្អែត សម្រាកគ្រប់ និងនាំមកនូវភាពស្រស់បំព្រងនៃថ្ងៃថ្មី។ ធ្វើរឿងដំបូងគឺស្លៀកពាក់ស្អាត មានស្នាមញញឹម និង ជជែកសប្បាយក្អាកក្អាយ។ វាល្អបំផុតដែលគួរចំណាយពេលពីរបីនាទីទៀតជាមួយមិត្តរួមការងារឬកូនចៅនៅព្រឹកថ្ងៃចន្ទដូចជាសមាធិរួម ថតSelfieឬចែកកាហ្វេគ្នា ។ “វាពង្រឹងអារម្មណ៍នៃការងារជាក្រុម និងគោលបំណងមូលផ្តុំជាធ្លុង” ។
៣ ពួកគេធ្វើបច្ចុប្បន្នភាពបញ្ជីការងារនិងគោលដៅដែលត្រូវធ្វើ
បណ្តាអ្នកជំនាញ ដែលសំរេចបានជោគជ័យមានគោលដៅជាច្រើនក្នុងសប្តាហ៍និមួយៗ ពួកគេតែងដឹងច្បាស់ថា គោលដៅណាជាអទិភាព មិនអាចពន្យានិងគោលដៅណាបន្ទាប់។ ពួកគេមើលឃើញជោគជ័យនៅនឹងមុខ។
៤ ពួកគេត្រួតពិនិត្យអ៊ីមែលសម្រាប់ឆ្លើយតបរឿងបន្ទាន់។
ការមើលអ៊ីម៉ែលនៅព្រឹកថ្ងៃច័ន្ទជាអាទិភាព ហើយឆ្លើយតប ដោយគិតលើគុណភាពមិនមែនជាបរិមាណទេ។ ចូរដោះស្រាយបញ្ហាលំបាក ៗ ជាមុនសិន។ ផ្តោតលើ គំរោងដែលគួរអោយចង់បាន និងចាំបាច់បំផុតគឺងាយស្រួលជំរុញថាមពលផលិតភាព កាន់តែខ្លាំងនៅពេលព្រឹកដែលជាទូទៅវាជាពេលវេលាដ៏ល្អដើម្បីប្រឈមមុខនឹងការងារដែលពិបាកៗ។
៥ ការប្រជុំមិនគួរធ្វើនៅថ្ងៃចន្ទ
ការប្រជុំប្រចាំសប្តាហ៍គប្បីធ្វើនៅពាក់កណ្តាលអាទិត្យនិមួយៗ ជាជាងការបង្កើតកំហាត់ពេលវេលានិងតឹងតែងចិត្តនៅដើមសប្តាហ៍។ សម្រាប់ផែនការសកម្មភាពគួរតែផ្ញើ Mail ឬChatចេញក៏គ្រប់គ្រាន់ដែរ។
-
ព័ត៌មាន7 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន7 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន1 week agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីអប់រំ៖ ការងារអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត គឺជាការកាត់បន្ថយគម្លាតសង្គម
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន6 days agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង