Uncategorized
កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ រៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងកំណត់ពេលវេលា សម្រាប់ការធ្វើដំណើរដោយមធ្យោបាយ ផ្សេងៗ ដើម្បីចៀងវាងការកក់ស្ទះចរាចរណ៍ និងបានផ្តល់លទ្ធភាពការធ្វើដំណើរដោយថ្មើរជើង ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមអប អរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។
លោក រឿង កែវធនវុឌ្ឍិ តំណាងម្ចាស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានថ្លែងប្រាប់សារព័ត៌មានឱ្យដឹង អំពីការរៀបចំ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅល្ងាចថ្ងៃម្សិល មិញនេះថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ក្នុងឆ្នាំ ២០២៤ នេះ, គណៈគ្រប់គ្រងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានរៀបចំសណ្តាប់ធ្នាប់ ដោយអនុវត្តន៍ តាមការណែនាំរបស់គណៈកម្មធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានកំណត់អំពីពេលវេលា សម្រាប់ការធ្វើដំណើរឆ្លងកាត់កំពង់ ចម្លង ភ្នំពេញ-អរិយក្សត្រនេះ ដើម្បីចៀសវាងនូវការកក់ស្ទះចរាចរណ៍ ដែលនាំបង្ករឲ្យប៉ះពាល់ដល់ព្រះរាជពិធីបុណ្យអុំទូកនេះ។
លោក បានលើកឡើងបន្តថា ជាក់ស្តែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ ណៈ គ្រប់គ្រងបានរៀបចំកំលាំងបែងចែក ទៅតាមភារកិច្ចផ្សេងៗគ្នា ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមក្នុង ព្រះ រាជពិធី ធ្វើដំណើរប្រពឹត្តិទៅដោយរលូន ក្នុងនោះសម្រាប់ការធ្វើដំណើរដោយមធ្យោបាយផ្សេងៗរួមមាន៖ កង់ ម៉ូតូ ត្រីចក្រយានយន្ត និងឡានជាដើម អាចធ្វើដំណើរចាប់ពីម៉ោង ៤ ព្រឹក រហូតដល់ម៉ោង ១០ ព្រឹក និងចាប់ពីលើម៉ោង ១០ព្រឹកទៅ គឺផ្តល់ឱកាស សម្រាប់អ្នកធ្វើដំណើរដោយថ្មើជើងតែប៉ុណ្ណោះ ក្នុងនោះបន្ទាប់ពីបញ្ចប់កម្មវិធីនៅក្នុងថ្ងៃនីមួយៗ ប្រសិនមានការអនុញ្ញាត្តិពីសមត្ថភាព ឲ្យចម្លង ម៉ូតូ ត្រីចក្រយានយន្ត និងឡានជាដើម, កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងបើកឲ្យដំណើរឡើងវិញ។ ចំណែកកំពង់ចម្លងភ្នំ ពេញ-ជ្រោយចង្វារ (សុខា) នឹងត្រូវផ្អាកក្នុងរយៈពេល៣ ថ្ងៃនេះនឹង បើកដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី ១៧ តទៅ។
ជុំវិញការធ្វើដំណើរក្នុងព្រះរាជពិធីបុណ្យអុំទូកនេះដែរ, លោក រឿង កែវធនវុឌ្ឍិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែល ធ្វើដំណើរឆ្លងកាត់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ សូមអនុវត្តន៍ទៅតាមការណែនាំរបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ជាពិសេសអ្នក ប្រចាំការតាមគោលដៅនីមួយៗ ដើម្បីជំរុញឲ្យមានសណ្តាប់ល្អ និងធ្វើដំណើរដោយសុវត្ថិភាព ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយសុវត្ថិភាព និងការសប្បាយរីករាយទាំងអស់គ្នា៕
អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន22 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១