ព័ត៌មាន
អ្នកទិញផ្ទះបង់រំលោះ ធ្វើដូចម្ដេចទើបអាចបន្ធូរបន្ថយការបង់ប្រាក់រំលោះអំឡុងវិបត្តិកូវីដ-៩១?
ធនាគារជាតិនៃកម្ពុជាបានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុឯកជននៅក្នុងប្រទេសកម្ពុជាឱ្យពន្យារដល់ការសងប្រាក់ដើម និងការប្រាក់របស់ប្រជាពលរដ្ឋដែលបានខ្ចី…
ដើម្បីចូលរួមចំណែកកាត់បន្ថយការប៉ះពាល់នានា ដែលបណ្ដាលមកពីការរីករាលដាលនៃមេរោគកូវីដ-១៩ ធនាគារជាតិនៃកម្ពុជាបានអំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុឯកជននៅក្នុងប្រទេសកម្ពុជាឱ្យពន្យារដល់ការសងប្រាក់ដើម និងការប្រាក់របស់ប្រជាពលរដ្ឋដែលបានខ្ចីទិញលំនៅឋាន។ចំណាត់ការនេះបានទទួលការសាទរជាខ្លាំង ខណៈមកដល់ពេលនេះមានអតិថិជនមួយចំនួនរួចទៅហើយ ចាប់ផ្ដើមស្នើសុំបន្ធូរបន្ថយការបង់ប្រាក់កម្ចី។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញការគាំទ្រ និងលើកឡើងថា«វាជារឿងឯកទត្តបុគ្គល ដោយបុគ្គលផ្ទាល់គួរទៅស្នើសុំខាងបុរី ឬធនាគារ ដើម្បីឲ្យគេពិនិត្យមើលជាក់ស្ដែងថា យើងស្ថិតក្នុងវិស័យអាទិភាព និងរងផលប៉ះពាល់ខ្លាំងប៉ុណ្ណា ដើម្បីធនាគារអាចបន្ធូរបន្ថយការបង់ឥណទាន (restructure loan) ទៅតាមលក្ខខណ្ឌណាមួយ»។
លោកបានបន្ថែមថា «បច្ចុប្បន្ន យើងសង្កេតឃើញមានធនាគារ និងបុរីមួយចំនួន បានចាប់ផ្ដើមមានអតិថិជនស្នើសុំបន្ធូរបន្ថយការបង់កម្ចីនេះផងដែរ»។
លោក ណូរិន ផ្នែកទីផ្សារនៃអរគីដេវីឡា បានប្រាប់កម្ពុជាថ្មីថា«នៅខាងយើងមិនមានការបង់រំលោះយកការប្រាក់នោះទេ យើងបង់តាមដំណាក់កាល ។ប៉ុន្តែក៏មានអតិថិជនរបស់យើងមួយចំនួនតូច ក៏បានស្នើសុំយោគយល់ខ្លះក្នុងការបង់តាមដំណាក់កាលនេះ ដូចជាការបង់ត្រឹមពាក់កណ្ដាល ហើយរុញទៅសងនៅដំណាក់កាលក្រោយទៀតជាដើម»។
ចំណែកលោក សំបូរ បុគ្គលិកផ្នែកឥណទានរបស់ធនាគារ ហុង លីអ៊ុង បានប្រាប់កម្ពុជាថ្មីថា តាមរយៈការអំពាវនាវក៏ដូចជាសារាចរណែនាំនេះ ដែលផ្ដោតលើវិស័យ៤ ប៉ុន្តែជាក់ស្ដែង ឃើញមានវិស័យផ្សេងទៀត ក៏រងផលប៉ះពាល់ដែរ ដូចជាវិស័យគ្រូបង្រៀនជាដើម។
លោកថ្លែងថា «កាលពីពីរអាទិត្យចុងក្រោយនេះ ឃើញថា មានអតិថិជនច្រើនមែនទែន ដែលបានទាក់ទងមកធនាគារ ដើម្បីពិភាក្សាឲ្យមានការបន្ធូរបន្ថយបង់លើកម្ចីទិញផ្ទះ។ យើងក៏បានជូនយោបល់ពួកគាត់នូវលក្ខខណ្ឌមួយចំនួនតាមជាក់ស្ដែង ដោយផ្អែកលើឯកសារយោងមួយចំនួនដូចជា លិខិតព្យួរការងារ លិខិតកាត់ប្រាក់ខែ ឬក៏ការផ្អាកមុខរបរជាដើម»។

លោកបន្តថា «យើងបានព្យាយាមពន្យល់ប្រាប់ពួកគាត់អំពីផលប៉ះពាល់នាពេលក្រោយផងដែរ ដូចជាការបង់ប្រាក់មានរយៈពេលកាន់តែយូរ ឬការបង់ពិន័យតិចតួច នាពេលក្រោយជាដើម ។ តែទោះបីយ៉ាងណា ក៏យើងអាចចូលរួមជួយបន្ធូរបន្ថយបន្ទុករបស់ពួកគាត់ក្នុងគ្រាដ៏លំបាកនេះខ្លះផងដែរ»។
ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗនេះបានតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុឯកជនយកចិត្តទុកដាក់ជាមួយអតិថិជនដែលរងផលប៉ះពាល់ ជាក់ស្តែង និងអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យអាទិភាពចំនួន៤ រួមមាន៖
១. ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និងសេវាកម្មគាំទ្រផ្សេងៗ)
២. កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត)
៣. សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ ហាងដំបូង និងឥណទានទិញផ្ទះដំបូង)
៤. ការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឹម៉កកង់បី) និងឡូជីស្ទីក៕

អត្ថបទ៖ អ៊ូ មុំ
ដកស្រង់ចេញពី ៖ កម្ពុជាថ្មី
-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន4 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន4 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន4 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន4 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន4 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥