ព័ត៌មាន
Unilever បានឧបត្ថមផលិតផលអនាម័យចាំបាច់ដើម្បីជួយដល់ការរីករាលដាល Covid-19 នៅកម្ពុជា
ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីត បានឧបត្ថមផលិតផលចាំបាច់ប្រើប្រាស់ប្រចំាថ្ងៃសំខាន់ៗដល់ក្រសួងសុខាភិបាលក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង…
ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីត បានឧបត្ថមផលិតផលចាំបាច់ប្រើប្រាស់ប្រចំាថ្ងៃសំខាន់ៗដល់ក្រសួងសុខាភិបាលក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការដោះស្រាយបញ្ហា Covid-19 នៅកម្ពុជា។ ក្រុមហ៊ុន Unilever បានរៀបចំផលិតផលចាំបាច់ចំនួន ៣,០០០ កញ្ចប់រួមមានអនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន និងអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យរួចផុតពីការរាតត្បាត Covid-19 ។ អំណោយនេះគឺជាវិធីរបស់ក្រុមហ៊ុនក្នុងការនិយាយ អរគុណច្រើន ដល់បុគ្គលិកថែទាំសុខភាពជួរមុខ។
ក្រុមហ៊ុន Unilever រួមជាមួយនឹងលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានប្រគល់អំណោយនូវផលិតផល Dove, Lux, Pond’s , Vaseline, Knorr, Sunlight, Signal and Viso ជូនដល់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅទីស្តីការក្រសួងនាថ្ងៃទី ៦ ខែមេសា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលមិនអាចកាត់ថ្លៃបានរបស់ក្រុមហ៊ុន Unilever។

ក្រុមហ៊ុន Unilever ក៏បានសម្តែងការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាព។ ក្រុមហ៊ុន គឺជាសមាជិកមួយជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យផ្ទាល់ខ្លួន ការលាងដៃឱ្យបានត្រឹមត្រូវ និងបរិភោគអាហារដែលមានជីវជាតិក្នុងគ្រាលំបាកទាំងនេះ។ ក្រុមហ៊ុនប្តេជ្ញាធានានូវការផ្គត់ផ្គង់ជាបន្តបន្ទាប់នូវផលិតផល Unilever សំខាន់ៗដូចជា អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន និងអាហារ។
កាលពីខែមីនា Unilever បានប្រកាសនូវវិធានការណ៍ជាច្រើនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក និងថ្នាក់ជាតិនៃជំងឺរាតត្បាត Covid-19 ។ ការឧបត្ថមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតមនុស្ស។

អត្ថបទ៖ ពាណិជ្ជកម្ម
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣