ព័ត៌មាន
រដ្ឋមន្រ្តីការងារទទួលជួបជាមួយគណៈប្រតិភូ ADB និង AFD លើការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយលោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក អ៊ែមម៉ានូអ៊ែល ឌុលហ្វុស (Emmannuel Dollfus) នាយកស្តីទីប្រចាំប្រទេសនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានគោលបំណងសំខាន់ក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។
ឯកឧត្តម ហេង សួរ បានសម្តែងការអរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់វិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃវិស័យ TVET ក្នុងការបង្កតមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញសម្រាប់ចូលរួមអភិវឌ្ឍកម្ពុជា ឆ្ពោះទៅសម្រេចបានជាប្រទេសមានប្រាក់ចំណូលខ្ពស់កំរិតមធ្យមនាឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។
ជាការឆ្លើយតប លោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) និងលោក អ៊ែមម៉ានូអ៊ែល ឌុលហ្វុស (Emmannuel Dollfus) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីវឌ្ឍនភាពនៃការអនុវត្តភាពជាដៃគូអភិវឌ្ឍន៍ ដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។ ទន្ទឹមនេះ គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានបង្ហាញថានឹងបន្តចូលរួមផ្តល់ជាធាតុចូល និងការគាំទ្រនានាដើម្បីធ្វើឱ្យវិស័យ TVET នៅកម្ពុជាកាន់តែមានភាពល្អប្រសើរ៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា